សេចក្ដីជូនដំណឹងស្តីពីការកែប្រែកម្រៃសេវាផ្ទេរប្រាក់ឆ្លងធនាគារ (ពីគណនី ទៅ គណនី) តាមរយៈប្រព័ន្ធបាគង (Bakong) នៅក្នុងកម្មវិធី KB PRASAC Mobile

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជនជ្រាបថា ចាប់ពីថ្ងៃទី 15 ខែមករា ឆ្នាំ 2026 តទៅ ធនាគារ ខេប៊ីប្រាសាក់ នឹងកែប្រែកម្រៃសេវាផ្ទេរប្រាក់ឆ្លងធនាគារ (ពីគណនី ទៅ គណនី) តាមរយៈប្រព័ន្ធបាគង (Bakong) នៅក្នុងកម្មវិធី KB PRASAC Mobile ដូចខាងក្រោម៖

រូបិយប័ណ្ណ ទំហំទឹកប្រាក់ផ្ទេរក្នុងមួយប្រតិបត្តិការ កម្រៃសេវាក្នុងមួយប្រតិបត្តិការ
បច្ចុប្បន្ន ថ្មី
ប្រាក់រៀល ≤ 4,000,000 មិនគិតកម្រៃ មិនគិតកម្រៃ
> 4,000,000 ដល់ 8,000,000 មិនគិតកម្រៃ 3,000 រៀល
> 8,000,000 ដល់ 20,000,000 មិនគិតកម្រៃ 6,000 រៀល
> 20,000,000 ដល់ 40,000,000 មិនគិតកម្រៃ 8,000 រៀល
> 40,000,000 ដល់ 100,000,000 មិនគិតកម្រៃ 10,000 រៀល
> 100,000,000 ដល់ < 200,000,000 មិនគិតកម្រៃ 14,000 រៀល
ប្រាក់ដុល្លារអាមេរិក ≤1,000 មិនគិតកម្រៃ មិនគិតកម្រៃ
> 1,000 ដល់ 2,000 មិនគិតកម្រៃ 0.75 ដុល្លារ
> 2,000 ដល់ 5,000 មិនគិតកម្រៃ 1.50 ដុល្លារ
> 5,000 ដល់ 10,000 មិនគិតកម្រៃ 2.00 ដុល្លារ
> 10,000 ដល់ 25,000 មិនគិតកម្រៃ 2.50 ដុល្លារ
> 25,000 ដល់ < 50,000 មិនគិតកម្រៃ 3.50 ដុល្លារ

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ខេប៊ីប្រាសាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911។