សេចក្ដីជូនដំណឹងអំពីការឈប់ដំណើរការសេវាទូទាត់រហ័ស និង សេវាផ្ទេរមូលនិធិភ្លាមៗនៃប្រព័ន្ធ Retail Pay

ធនាគារ ខេប៊ីប្រាសាក់ សូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃទី 08 ខែធ្នូ ឆ្នាំ 2025 នេះតទៅ ធនាគារ ខេប៊ីប្រាសាក់ នឹងលែងជាសមាជិកនៃប្រព័ន្ធសេវាទូទាត់រហ័ស (FAST Payment Service) និង សេវាផ្ទេរមូលនិធិភ្លាមៗ (Real Time Fund Transfer Service) នៃប្រព័ន្ធ Retail Pay ទៀតហើយ ដូចនេះរាល់ប្រតិបត្តិការផ្ទេរប្រាក់តាមសេវាទាំងពីរខាងលើនឹងឈប់ដំណើរការផងដែរ។

ធនាគារយើងខ្ញុំសូមលើកទឹកចិត្តឱ្យអតិថិជនទាំងអស់ ចូលរួមប្រើសេវាទូទាត់បាគង ដែលជាសេវាផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។

យើងខ្ញុំសូមអរគុណចំពោះការជឿជាក់ និងការយោគយល់របស់លោកអ្នក និងសូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ខេប៊ីប្រាសាក់។