ធនាគារ ខេប៊ីប្រាសាក់ បន្ថែមពេលវេលាបម្រើសេវាដល់ថ្ងៃសៅរ៍នៅសាខាទួលគោក និងសាខាវិមានឯករាជ្យ

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយជម្រាបជូនអតិថិជននិងសាធារណជនអំពីការបន្ថែមពេលវេលាបម្រើសេវានៅព្រឹកថ្ងៃសៅរ៍ នៅសាខាចំនួន 2 គឺសាខាទួលគោក និងសាខាវិមានឯករាជ្យ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនអតិថិជន។

ចាប់ពីថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2025 នេះ សាខាទាំងពីរនេះ នឹងបើកដំណើរការនៅថ្ងៃសៅរ៍ ចាប់ពីម៉ោង 7:30 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់ បន្ថែមពីលើម៉ោងធ្វើការធម្មតាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

ការបន្ថែមពេលវេលាបម្រើសេវាអតិថិជននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ ធនាគារ ខេប៊ីប្រាសាក់ ក្នុងការផ្ដល់សេវាជូនអតិថិជនឱ្យកាន់តែប្រសើរ តាមរយៈការផ្តល់សេវាធនាគារដែលបត់បែនស្របតាមតម្រូវការរបស់អតិថិជនជាឯកត្តជន និងក្រុមហ៊ុន ដែលមានពេលវេលាមមាញឹក។

ក្រៅពីសាខាទាំងពីរនេះ អតិថិជនក៏អាចអញ្ជើញមកកាន់ សាខាអ៊ីអនម៉លមានជ័យ ដែលបើកបម្រើការ ចាប់ពីម៉ោង 9:00 ព្រឹក ដល់ 8:00 យប់ ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃឈប់សម្រាកបុណ្យជាតិ និងអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកសេវាបម្រើអតិថិជន 023 999 911086 999 911