
ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា ដើម្បីជំរុញ និងគាំទ្រការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀល អនុលោមតាមសេចក្តីណែនាំស្តីពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចេញដោយធនាគារជាតិនៃកម្ពុជា ធនាគារយើងខ្ញុំនឹងអនុវត្តដូចខាងក្រោម៖
- បើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិជូនអតិថិជនទាំងអស់ ដែលមិនទាន់មានគណនីប្រាក់រៀល (KHR) ដោយឥតគិតថ្លៃ។
- ម្ចាស់គណនីពាណិជ្ជករ (Merchant) ដែលមានគណនីប្រាក់រៀល (KHR) ប៉ុន្តែមិនទាន់បានភ្ជាប់ទៅ QR កូដ នឹងត្រូវបានភ្ជាប់ទៅ QR កូដ របស់ពាណិជ្ជករនីមួយៗ ដោយស្វ័យប្រវត្តិ និងឥតគិតថ្លៃ។
- ម្ចាស់គណនីពាណិជ្ជករ (Merchant) ដែលមានតែគណនីប្រាក់ដុល្លារ (USD) នឹងត្រូវបានផ្ដល់ជូនគណនីប្រាក់រៀល (KHR) ថ្មីមួយ ដែលនឹងត្រូវភ្ជាប់ទៅ QR កូដ របស់ពាណិជ្ជករនីមួយៗ ដោយស្វ័យប្រវត្តិ និងឥតគិតថ្លៃ។
- ចំពោះអតិថិជន ឬ ពាណិជ្ជករ ដែលគ្មានគណនីប្រាក់រៀល (KHR) ឬ មិនទាន់បានបើកគណនីប្រាក់រៀល (KHR) រួចរាល់ នឹងត្រូវប្រឈមនឹងការបិទ ឬ ផ្អាកការប្រើប្រាស់សេវាធនាគារចល័ត/កម្មវិធីទូទាត់ចល័ត ឬ/និងបិទលទ្ធភាពក្នុងការទទួលការទូទាត់សងប្រាក់ជាបណ្តោះអាសន្ន រហូតដល់អតិថិជន ឬ ពាណិជ្ជករបានបើកគណនីប្រាក់រៀល (KHR) រួចរាល់។
ធនាគារ ខេប៊ីប្រាសាក់ មិនគិតកម្រៃសេវាលើការបើក ការបិទគណនី និង សេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីប្រាក់រៀលពីអតិថិជនឡើយ ថែមទាំងទទួលបានអត្រាការខ្ពស់សម្រាប់គណនីប្រាក់រៀលទៀតផង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911។ សូមអរគុណ!
