ខេត្តតាកែវ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានចូលរួមផ្សព្វផ្សាយក្នុងកម្មវិធី «ទិវាប្រាក់រៀល» ជាមួយធនាគារជាតិនៃកម្ពុជា ដែលមានការរៀបចំការតាំងពិព័រណ៍ និងការប្ដូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក យកប្រាក់ថ្មីដោយឥតគិតថ្លៃ នៅសួនច្បារមាត់បឹងតាកែវ ខេត្តតាកែវ នៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2025 ។

ក្នុងឱកាសនោះដែរ ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំជាស្តង់ពិព័រណ៍ ដើម្បីចូលរួមចំណែកក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការចែករំលែក ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល ក៏ដូចជាជំរុញការសន្សំ និងការគ្រប់គ្រងការចាយវាយតាមរយៈគណនីសន្សំ និងការប្រើប្រាស់អេបធនាគារ ខេប៊ីប្រាសាក់ ផងដែរ។
ជាមួយការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារ ខេប៊ីប្រាសាក់ បានផ្ដល់ជូននូវការបើកគណនីជាប្រាក់រៀលដោយមិនគិតថ្លៃបើក និងថ្លៃសេវាប្រចាំឆ្នាំ, ផ្ដល់ប្រាក់កម្ចីជាប្រាក់រៀល និងផ្ដល់អត្រាការខ្ពស់សម្រាប់ ការសន្សំជាប្រាក់រៀលផងដែរ។





