គណនីក្រុម ជាប្រភេទគណនីរួមដែលអតិថិជនអាចបង្កើតបានដោយខ្លួនឯងតាមកម្មវិធីខេប៊ីប្រាសាក់ម៉ូបាលសម្រាប់គោលដៅរួមគ្នារបស់ក្រុមក្នុងការសន្សំ ទូទាត់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ។ អតិថិជនដែលជាម្ចាស់គណនីច្បងអាចបង្កើត និងអញ្ជើញសមាជិកចូលរួមក្នុងគណនីក្រុមតាមកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដោយមិនបាច់អញ្ជើញមកសាខា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
លោកអ្នកអាចបើកគណនីក្រុមជាមួយសមាជិកគ្រួសារ មិត្តភក្តិ ដៃគូ ឬ ជាមួយនរណាម្នាក់ដើម្បីគ្រប់គ្រងប្រាក់សន្សំ និងការចំណាយរួមគ្នា ព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា។
អត្ថប្រយោជន៍នៃគណនីក្រុម
- បង្កើតនៅក្នុង KB PRASAC Mobile បានភ្លាមៗ និងឥតគិតថ្លៃ
- តាមដានប្រតិបត្តិការចេញចូល រួមគ្នាយ៉ាងងាយស្រួល
- ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 3.50% ក្នុងមួយឆ្នាំ
- មិនតម្រូវសមតុល្យអប្បបរមាដាក់ដំបូង និងសមតុល្យអប្បបរមាក្នុងគណនី
របៀបបើកគណនីក្រុម
- ចូលទៅកម្មវិធី KB PRASAC Mobile
- ចុចលើ គណនី រួចលើ បើកគណនី និងចុច «បើកឥឡូវ» លើគណនីក្រុម
- អាន និងចុចធីកយល់ព្រមលើលក្ខខណ្ឌនៃការប្រើប្រាស់គណនីក្រុម រួចលើ «ចាប់ផ្តើម»
- ដាក់ឈ្មោះគណនីក្រុម
- ជ្រើសរើសរូបិយប័ណ្ណគណនីរៀល ឬ ដុល្លារអាមេរិក
- ជ្រើសរើសគោលបំណងបើកគណនី
- ចុចលើ «បន្ថែមសមាជិក»
- បញ្ចូលលេខទូរស័ព្ទ ដែលជាលេខប្រើប្រាស់កម្មវិធី KB PRASAC Mobile
- កំណត់កម្រិតសិទ្ធិប្រើប្រាស់គណនីក្រុម ជា សិទ្ធិពិនិត្យព័ត៌មាន ឬ សិទ្ធិពេញលេញ
- ចុចលើ «បើកឥឡូវ»
- បញ្ចូលលេខសម្ងាត់ ឬ ជីវមាត្រ
- ចុចលើ «ចែករំលែកតំណភ្ជាប់» ដើម្បីចែករំលែកតំណភ្ជាប់ទៅកាន់សមាជិកឱ្យចូលរួមក្នុងគណនីក្រុម (តំណភ្ជាប់មានសុពលភាពត្រឹមតែ 48 ម៉ោង តែប៉ុណ្ណោះ)
- ចុចលើប៊ូតុង «រួចរាល់»
អត្រាការប្រាក់
| ប្រាក់ដុល្លាអាមេរិក | #colspan# | ប្រាក់រៀល | #colspan# |
|---|
| ទំហំទឹកប្រាក់ ក្នុងគណនី | អត្រាការប្រាក់ | ទំហំទឹកប្រាក់ ក្នុងគណនី | អត្រាការប្រាក់ |
| <= 5,000 | 2.50% | <= 20,000,000 | 2.50% |
| <= 10,000 | 3.00% | <= 40,000,000 | 3.00% |
| > 10,000 | 3.50% | > 40,000,000 | 3.50% |
លក្ខណៈផលិតផល
| លក្ខខណ្ឌ |
បរិយាយ |
| រូបិយប័ណ្ណ |
- ប្រាក់រៀល ឬ ប្រាក់ដុល្លាអាមេរិក
|
| ចំនួនគណនីក្រុម |
- ម្ចាស់គណនីច្បង៖ អតិថិជនម្នាក់អាចបើកគណនីក្រុម និងធ្វើជា ម្ចាស់គណនីច្បង បានរហូតដល់ 20 គណនីក្រុម។
- សមាជិក៖ អតិថិជនម្នាក់ អាចធ្វើជា សមាជិក ក្នុងគណនីក្រុមដោយមិនកំណត់ចំនួនគណនីឡើយ
|
| មធ្យោបាយក្នុងការបង្កើត គណនីក្រុម |
- តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
|
| មធ្យោបាយក្នុងការធ្វើប្រតិបត្តិការលើគណនីក្រុម |
- ធ្វើប្រតិបត្តិការតាមរយៈ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល តែមួយគត់
|
| សមតុល្យអប្បបរមាដាក់ដំបូង |
|
| សមតុល្យអប្បបរមាក្នុងគណនី |
|
| ការទូទាត់ការប្រាក់ |
- ការប្រាក់ត្រូវបង្គរជាប្រចាំថ្ងៃ និងទូទាត់ចូលគណនីក្រុមនៅរៀងរាល់ដើមខែ ឬ ពេលបិទគណនីក្រុម
|
| ពន្ធលើការប្រាក់ |
- 4% សម្រាប់និវាសនជន
- 14% សម្រាប់អនិវាសនជន
|
| ចំនួនសមាជិកក្នុងគណនីក្រុម |
អនុញ្ញាតឱ្យមានសមាជិករហូតដល់ 20 នាក់ បូករួមទាំងម្ចាស់គណនីច្បង៖
- ម្ចាស់គណនីច្បង ៖ 01 នាក់
- សមាជិកមានសិទិ្ធ «ពេញលេញ/Full Access»៖ បានរហូតដល់ 4 នាក់
- សមាជិកមានសិទិ្ធ «ពិនិត្យព័ត៌មាន/View Only»៖បានរហូតដល់ 19 នាក់
|
| កម្រិតសិទ្ធិប្រើប្រាស់គណនីក្រុមតាមរយៈកម្មវិធីខេប៊ីប្រាសាក់ ម៉ូបាល |
- ម្ចាស់គណនីច្បង៖ មានសិទ្ធិប្រើប្រាស់គណនីក្រុម «ពេញលេញ/Full Access» ដោយអាចធ្វើគ្រប់ប្រភេទប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ
- សមាជិកដែលមានសិទ្ធិ «ពេញលេញ/Full Access»៖ អាចធ្វើគ្រប់ប្រភេទប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ
- សមាជិកដែលមានសិទ្ធិ «ពិនិត្យព័ត៌មាន/View Only»៖ មានសិទ្ធិត្រឹមពិនិត្យព័ត៌មានគណនី និងរបាយការណ៍គណនី (មិនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានឡើយ)
|
| ទំហំទឹកប្រាក់បញ្ញើអតិបរមាសម្រាប់អតិថិជនម្នាក់ |
ទំហំទឹកប្រាក់បញ្ញើសម្រាប់គណនីក្រុម ត្រូវយោងទៅតាមប្រភេទអតិថិជនដែលជា «ម្ចាស់គណនីច្បង/Primary» ៖
- ករណី ម្ចាស់គណនីច្បង ជា «អតិថិជនពេញលេញ/Full KYC»៖ មិនកំណត់
- ករណី ម្ចាស់គណនីច្បង ជា «អតិថិជនមិនពេញលេញ/Partial KYC» ៖
- 10,000.00 ដុល្លារ ឬ 40,000,000 រៀល
|
| សៀវភៅគណនីសន្សំ |
|
| ប័ណ្ណព័ត៌មានគណនី |
|
| ស្នើសុំបើកគណនីបញ្ញើមានកាលកំណត់ |
- មិនអនុញ្ញាត (សម្រាប់ការយកគណនីក្រុមធ្វើជាគណនីប្រភព)
|
| ការដាក់ប្រាក់ |
- ដាក់ប្រាក់បានតាមគ្រប់មធ្យោបាយ ដោយអនុវត្តដូចការដាក់ប្រាក់ចូលគណនីសន្សំធម្មតា
|
| ការដកប្រាក់ |
- អាចធ្វើប្រតិបត្តិហិរញ្ញវត្ថុផ្សេងៗបាន ដោយម្ចាស់គណនីច្បង ឬ សមាជិករួមគណនី ដែលមានសិទិ្ធ «ពេញលេញ/Full Access» តាមរយៈកម្មវីធីខេប៊ីប្រាសាក់ម៉ូបាល
- ករណីចង់ដកជាសាច់ប្រាក់៖
- ផ្ទេរប្រាក់តាមលេខកូដសម្ងាត់ ឬ
- ការស្កេន QR ដើម្បីដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ឬ
- ផ្ទេរប្រាក់ពីគណនីក្រុមទៅកាន់គណនីណាមួយដែលមានគំរូហត្ថលេខា និងស្នើសុំដកប្រាក់តាមរយៈបញ្ជរបេឡា។
|
| លក្ខខណ្ឌបើកគណនីក្រុម |
- អ្នកស្នើសុំបើកគណនីដែលជាម្ចាស់គណនីច្បង អាចជាប្រភេទ «អតិថិជនពេញលេញ/Full KYC» ឬ «អតិថិជនមិនពេញលេញ/Partial KYC»
- មានគណនីប្រាក់បញ្ញើសន្សំនៅខេប៊ីប្រាសាក់ស្រាប់៖ អាចជាគណនីសន្សំ ឬ គណនីឌីជីថល ឬ គណនីបញ្ញើសន្សំផ្សេងៗទៀត
- មានប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដែលភ្ជាប់ជាមួយលេខទូរស័ព្ទ
- អាចអញ្ជើញ អតិថិជនផ្សេងមកចូលរួមក្នុងគណនីក្រុម ដែលអាចជាប្រភេទ «អតិថិជនពេញលេញ/Full KYC» ឬ «អតិថិជនមិនពេញលេញ/Partial KYC» តាមរយៈលេខទូរស័ព្ទ
- សមាជិកដែលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ភ្ជាប់ជាមួយអ៊ីម៉ែល (មិនភ្ជាប់លេខទូរស័ព្ទ) មិនអាចទទួលការអញ្ជើញឱ្យមកចូលរួមក្នុងគណនីក្រុមបានឡើយ
|
| ការបន្ថែមសមាជិក |
- អតិថិជនអាចធ្វើការបន្ថែមសមាជិកបានដោយខ្លួនឯង តាមរយៈកម្មវីធីខេប៊ីប្រាសាក់ម៉ូបាល
- អ្នកមានសិទ្ធិស្នើសុំ៖ អាចជាម្ចាស់គណនីច្បង ឬ សមាជិកណាម្នាក់ដែលមានសិទ្ធិជា «ពេញលេញ/Full Access»
- ការបន្ថែមសមាជិក តម្រូវឱ្យមានការយល់ព្រមពី ម្ចាស់គណនីច្បង និង/ឬ សមាជិកដែលមានសិទ្ធិ «ពេញលេញ/Full Access» ទាំងអស់ និងសមាជិកថ្មីដោយផ្នែកទៅតាមអ្នកស្នើសុំ
- សមាជិកថ្មីមានសិទ្ធិយល់ព្រម ឬ បដិសេធលើសំណើករណីបដិសេធ ឬ មិនឆ្លើយតបសំណើក្នុងរយៈពេល 48 ម៉ោង សំណើនឹងត្រូវបានផុតសុពលភាពដោយស្វ័យប្រវត្តិ
|
| ការដកសមាជិក |
- អតិថិជនអាចធ្វើការដកសមាជិកពីគណនីក្រុម បានតាមរយៈ កម្មវីធីខេប៊ីប្រាសាក់ម៉ូបាល
- អ្នកមានសិទ្ធិស្នើសុំ៖ ម្ចាស់គណនីច្បង ឬ សមាជិកណាម្នាក់ដែលមានសិទ្ធិជា «ពេញលេញ/Full Access»
- ត្រូវមានការយល់ព្រមលើសំណើពី សមាជិករួមគណនីទាំងអស់ដែលមានសិទ្ធិជា «ពេញលេញ/Full Access» ផ្សេងទៀតនិងសមាជិកដែលត្រូវបានដកសិទ្ធិ
- សមាជិកមានសិទ្ធិយល់ព្រម ឬ បដិសេធលើសំណើករណីបដិសេធ ឬ មិនឆ្លើយតបសំណើក្នុងរយៈពេល 48 ម៉ោង សំណើនឹងត្រូវបានផុតសុពលភាពដោយស្វ័យប្រវត្តិ
|
| ការស្នើសុំចាកចេញពីគណនីក្រុមដោយសមាជិករួមគណនីក្រុម |
- សមាជិករួមគណនីក្រុម (Full Access ឬ View Only) អាចធ្វើការស្នើសុំចាកចេញពីគណនីក្រុមបានតាមរយៈកម្មវីធីខេប៊ីប្រាសាក់ម៉ូបាល និង
- ត្រូវមានការយល់ព្រមលើសំណើ ពីម្ចាស់គណនីច្បង និងសមាជិកដែលមានសិទ្ធិ «ពេញលេញ/Full Access»
|
| ការស្នើសុំចាកចេញពីគណនីក្រុមដោយម្ចាស់គណនីច្បង |
- មិនអនុញ្ញាត (ករណីចង់ចាកចេញ អាចស្នើសុំបិទគណនីក្រុម)
|
| ការ បង្ខាំង ឬ ដោះបង្ខាំងគណនីក្រុម ឬសមតុល្យគណនី |
- មិនអនុញ្ញាតតាមរយៈ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
- ត្រូវអញ្ជើញមកស្នើសុំនៅតាមសាខាណាមួយរបស់ខេប៊ីប្រាសាក់
- ម្ចាស់គណនីច្បង និងគ្រប់សមាជិករួមគណនីក្រុមមានសិទ្ធិ «ពេញលេញ/Full Access» ត្រូវអញ្ជើញមកស្នើសុំជាលាយលក្ខអក្សរណ៍នៅតាមសខា
|
| ការជូនដំណឹងតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល |
ការជូនដំណឹងទៅកាន់ម្ចាស់គណនីច្បង និង/ឬ សមាជិកទាំងអស់ដើម្បីជ្រាបជាព័ត៌មានទៅតាមប្រភេទប្រតិបត្តិការដូចខាងក្រោម៖
- ការបើកដំណើការគណនីក្រុមឡើងវិញ
- ការដាក់ប្រាក់បញ្ញើ
- ការដកប្រាក់បញ្ញើ
- ការបន្ថែមសមាជិក
- ការដកសមាជិក
- ការចាកចេញសមាជិក
- ការបិទគណនីក្រុម
- គ្រប់ប្រតិបត្តិការកើតឡើងលើគណនីក្រុម
|
| សេវាកម្មផ្សេងៗ |
- ស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី៖ មិនអនុញ្ញាត
- ស្នើសុំរបាយការណ៍គណនី៖ អាចទាញយកតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាលដោយមិនអស់កម្រៃសេវា
- ស្នើសុំសៀវភៅគណនី/ប័ណ្ណព័ត៌មានគណនី៖ មិនអនុញ្ញាត
- ស្នើសុំមូលប្បទានប័ត្រធនាគារិក៖ មិនអនុញ្ញាត
- ភ្ជាប់ប័ណ្ណអេធីអឹម៖ មិនអនុញ្ញាត
- ធ្វើជាគណនីប្រភពសម្រាប់កម្ចី៖ មិនអនុញ្ញាត
- ធ្វើជាគណនីប្រភពនៃគណនីបញ្ញើមានកាលកំណត់៖ មិនអនុញ្ញាត
- ធ្វើជាគណនីប្រភពនៃគណនីសន្សំតាមផែនការ៖ មិនអនុញ្ញាត
|
សម្គាល់:
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។