ប័ណ្ណនិម្មិត

ប័ណ្ណនិម្មិត ជាប័ណ្ណឥណពន្ធអេឡិចត្រូនិក ដែលអតិថិជនអាចបង្កើតដោយខ្លួនឯងតាមកម្មវិធី KB PRASAC Mobile និងប្រើប្រាស់បានភ្លាមៗដើម្បីទូទាត់ទំនិញ និងសេវាតាមអនឡាញ។ ប័ណ្ណនិម្មិតមានលក្ខណៈជារូបភាពលើអេក្រង់ទូរស័ព្ទ ដែលមិនអាចកាន់ ឬ ប៉ះបាន ប៉ុន្តែមានលក្ខណៈសម្បត្តិដូចកាតវីសាផ្លាស្ទិកដែរ ។

អត្ថប្រយោជន៍

  • បង្កើតប័ណ្ណបានភ្លាមៗតាមកម្មវិធី KB PRASAC Mobile
  • ងាយស្រួល និងសុវត្ថិភាពទូទាត់ទំនិញ-សេវាកម្មតាមអនឡាញ
  • មិនគិតកម្រៃសេវាលើការបង្កើត និងសេវាប្រចាំឆ្នាំ
  • ទទួលបានសារជូនដំណឹងលើប្រតិបត្តិការ
  • អាចបង្ខាំង ឬ ដោះបង្ខាំងបានដោយខ្លួនឯង
  • អាចដំឡើង ឬ បន្ថយទំហំទឹកប្រាក់ និងគ្រប់គ្រងការប្រើប្រាស់ប័ណ្ណតាមរយៈកម្មវិធី KB PRASAC Mobile

មុខងារបរិយាយ
អតិថិជនគោលដៅអតិថិជនប្រើប្រាស់ KB PRASAC Mobile
ប្រភេទប័ណ្ណប្រភេទជា ប័ណ្ណឥណពន្ធ ដោយទឹកប្រាក់ដែលប្រើប្រាស់លើប័ណ្ណនិម្មិតនឹងទូទាត់ចេញពីគណនីផ្ទាល់ខ្លួនរបស់អតិថិជន
មធ្យោបាយបង្កើតប័ណ្ណ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
រយៈពេលផុតសុពលភាព02 ឆ្នាំ (រាប់គិតចាប់ពីថ្ងៃបង្កើតប័ណ្ណ)
រូបិយប័ណ្ណគណនីទូទាត់ភ្ជាប់ប័ណ្ណនិម្មិតគណនីជា ប្រាក់ដុល្លារអាមេរិក តែមួយគត់
ចំនួនគណនីទូទាត់ភ្ជាប់ប័ណ្ណនិម្មិតគណនី 1 អាចភ្ជាប់ប័ណ្ណនិម្មិតបានរហូតដល់ចំនួន 05
ចំនួនប័ណ្ណនិម្មិតសម្រាប់អតិថិជនម្នាក់រហូតដល់ 05 ប័ណ្ណនិម្មិត ដែលនៅមានសុពលភាព (មិនរាប់បញ្ចូលប័ណ្ណនិម្មិតដែលបានបិទ និងផុតសុពលភាព)
កម្រៃសេវាបង្កើតប័ណ្ណមិនមានកម្រៃសេវា
កម្រៃសេវាប្រចាំឆ្នាំមិនមានកម្រៃសេវា
កម្រៃសេវាលើប្រតិបត្តិការត្រូវបានបដិសេធមិនមានកម្រៃសេវា
ទំហំកំណត់នៃប័ណ្ណទំហំកំណត់អតិបរមា សម្រាប់ប្រតិបត្តិការប័ណ្ណក្នុងមួយថ្ងៃ និងក្នុងមួយប្រតិបត្តិការ៖
#rowspan##list#
សម្រាប់អតិថិជនប្រភេទ៖ 2,000 ដុល្លាអាមេរិក ក្នុងមួយប័ណ្ណ(មិនលើសពី 3,000 ដុល្លារអាមេរិក ក្នុងប័ណ្ណទាំងអស់)
សម្រាប់អតិថិជនប្រភេទ៖ 2,000 ដុល្លាអាមេរិក ក្នុងមួយប័ណ្ណ
ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ#list#
– រហូតដល់ 30 ប្រតិបត្តិការក្នុងមួយប័ណ្ណ
– អតិថិជនអាចបន្ថយចំនួនប្រតិបត្តិការមកត្រឹម 01 ប្រតិបត្តិការ ដោយខ្លួនឯងតាម
រយៈ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។

របៀបបង្កើតប័ណ្ណនិម្មិតតាមកម្មវិធី KB PRASAC Mobile

សម្គាល់៖
  • លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណនិម្មិត ត្រូវបានអនុវត្ត។
  • ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។