ចូលទៅកាន់ពិភពនៃអត្ថប្រយោជន៍ពិសេសជាច្រើន ជាមួយប័ណ្ណឥណទានវីសារបស់ធនាគារ ខេប៊ីប្រាសាក់ ដែលត្រូវបង្កើតឡើងដើម្បីផ្តល់ជូនលោកអ្នកនូវភាពងាយស្រួល ភាពបត់បែន និងបុព្វសិទ្ធិពិសេសជាច្រើននៅគ្រប់ទីកន្លែងដែលលោកអ្នកអញ្ជើញទៅ។ សូមរីករាយជាមួយការទូទាត់ដ៏រលូន និងមានសុវត្ថិភាពសម្រាប់ការទិញទំនិញ ទទួលទានអាហារ ធ្វើដំណើរ និងចំណាយប្រចាំថ្ងៃ ទាំងក្នុងប្រទេស និងទូទាំងពិភពលោក គ្រប់ទីកន្លែងដែលទទួលយក Visa។
ជាមួយនឹងឥណទានគ្មានការប្រាក់រហូតដល់ 47 ថ្ងៃ ប្រូម៉ូសិនដ៏ទាក់ទាញ និងការបញ្ចុះតម្លៃពិសេសនៅតាមហាងរបស់ពាណិជ្ជករជាដៃគូ ប័ណ្ណឥណទានវីសារបស់ធនាគារ ខេប៊ីប្រាសាក់ អាចឱ្យលោកអ្នកចូលប្រើប្រាស់ទឹកប្រាក់ធនាគារ និងជួយឱ្យអ្នកគ្រប់គ្រងការចំណាយរបស់អ្នកដោយទំនុកចិត្ត ព្រមទាំងផ្តល់ជូនលោកអ្នកនូវបែបផែនជីវិត និងការធ្វើដំណើរដ៏ទំនើបលំដាប់ខ្ពស់គ្រប់ការធ្វើប្រតិបត្តិការ។
ប្រភេទប័ណ្ណ
ប័ណ្ណវីសាហ្គោល
មានកម្រិតឥណទានធំជាងប័ណ្ណក្លាស៊ិក និងស័ក្ដិសមសម្រាប់ការប្រើប្រាស់រៀងរាល់ថ្ងៃ
ប័ណ្ណវីសាផ្លាទីនីម
អត្ថប្រយោជន៍ និងបុព្វសិទ្ធិពិសេស ដូចជាការចូលសម្រាកនៅបន្ទប់រង់ចាំពិសេសនៅអាកាសយានដ្ឋាន ដោយឥតគិតថ្លៃ ចំនួន 5 ដងក្នុងមួយឆ្នាំ
សម្រាប់អតិថិជនជានីតិបុគ្គល សូមចុចនៅទីនេះ
អត្ថប្រយោជន៍
ងាយស្រួល និងប្រើបានទូទាំងពិភពលោក
ធ្វើការទូទាត់ដោយគ្មានសាច់ប្រាក់យ៉ាងឆាប់រហ័ស គ្រប់ពេលវេលា គ្រប់ទីកន្លែង ទាំងក្នុងប្រទេស និងទូទាំងពិភពលោក។
រយៈពេលមិនគិតការប្រាក់
រីករាយជាមួយឥណទានដែលគ្មានការប្រាក់រហូតដល់ 47 ថ្ងៃ នៅពេលលោកអ្នកបង់ទឹកប្រាក់ជំពាក់ទាំងអស់ មុនកាលបរិច្ឆេទកំណត់។
សុវត្ថិភាពកាន់តែប្រសើរ
ធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាពជាមួយលេខសម្ងាត់ PIN, OTP, បច្ចេកវិទ្យា Contactless, ការត្រួតពិនិត្យការក្លែងបន្លំ
ជំនួយហិរញ្ញវត្ថុក្នុងករណីបន្ទាន់
ប្រើប្រាស់កម្រិតឥណទានដែលបានអនុម័តជាមុនសម្រាប់ការចំណាយដែលមិនបានរំពឹងទុក ឬតម្រូវការបន្ទាន់ ដោយមិនចាំបាច់ស្នើសុំឥណទានថ្មី។
ប្រូម៉ូសិន និងការបញ្ចុះតម្លៃពិសេស
រីករាយជាមួយការផ្តល់ជូនពិសេស ការបញ្ចុះតម្លៃ និងបុព្វសិទ្ធិជាច្រើនពីដៃគូពាណិជ្ជករ ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ហាងទំនិញ និងតាមអនឡាញ។
អត្ថប្រយោជន៍សម្រាប់ការធ្វើដំណើរ
ចូលសម្រាកក្នុងបន្ទប់រង់ចាំពិសេសនៅអាកាសយានដ្ឋាន (សម្រាប់ប័ណ្ណផ្លាទីនីម) សេវាជំនួយ និងប្រូម៉ូសិនពិសេសនានាសម្រាប់ការធ្វើដំណើរ។
កសាងប្រវត្តិឥណទាន
ការប្រើប្រាស់ប័ណ្ណឥណទានប្រកបដោយទំនួលខុសត្រូវ ជួយបង្កើត និងពង្រឹងប្រវត្តិឥណទានរបស់លោកអ្នក ដែលធ្វើឱ្យងាយស្រួលទទួលបានឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងទៀតនាពេលអនាគត។
ងាយស្រួលក្នុងការតាមដានការចំណាយ
តាមដានការចំណាយតាមរយៈរបាយការណ៍ប្រចាំខែ និងកម្មវិធី KB PRASAC Mobile ដែលជួយលោកអ្នកក្នុងការចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកឱ្យកាន់តែមានប្រសិទ្ធភាព។
ជម្រើសការទូទាត់សងមានភាពបត់បែន
ជ្រើសរើសបង់ប្រាក់ពេញលេញ ឬ ដោយផ្នែក ឬ ត្រឹមចំនួនទឹកប្រាក់សងអប្បបរមាប្រចាំខែ
របៀបស្នើសុំ
អតិថិជនអាចស្នើសុំប័ណ្ណឥណទានវីសាផ្លាស្ទិក បានតាម៖



សម្គាល់៖
- លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណឥណទានវីសា ត្រូវបានអនុវត្ត។
- ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
