ធនាគារ ខេប៊ីប្រាសាក់ ម.ក. និង ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានសហការគ្នាជាដៃគូអាជីវកម្មប៊េងកាសួរេនក្នុងម៉ូឌែលណែនាំ ដើម្បីផ្តល់ជូនអតិថិជននូវសេវាធានារ៉ាប់រងទូទៅ បន្ថែមលើផលិតផលនិងសេវាហិរញ្ញវត្ថុរបស់ធនាគារ។ លោកអ្នកអាចស្វែងរកសេវាធានារ៉ាប់រងទូទៅ សម្រាប់ការការពារផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអាជីវកម្ម ដែលអាចជឿទុកចិត្តបានយ៉ាងងាយស្រួល នៅសាខាធនាគារ ខេប៊ីប្រាសាក់។
លក្ខណៈផលិតផល | បរិយាយ |
---|---|
ប្រភេទផលិតផលធានារ៉ាប់រង | #list# – បណ្ណសន្យារ៉ាប់រងយានយន្តឯកជន – បណ្ណសន្យារ៉ាប់រងអគ្គីភ័យទ្រព្យសម្បត្តិ (អចលនទ្រព្យអាជីវកម្ម) – បណ្ណសន្យារ៉ាប់រងអគ្គីភ័យទ្រព្យសម្បត្តិ (អចលនទ្រព្យស្នាក់នៅ) – បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល ជាក្រុម – បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល កម្រិតខ្ពស់ – បណ្ណសន្យារ៉ាប់រងសុខភាព – បណ្ណសន្យារ៉ាប់រងម៉ូតូ – បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល Pro – បណ្ណសន្យារ៉ាប់រងលើអ្នកដំណើរ |
ប្រភេទអតិថិជន | #list# – អតិថិជនកម្ចី និង មិនមែនអតិថិជនកម្ចី – ឯកត្តជន៖ ជនជាតិខ្មែរ និងជនបរទេស ឬ នីតិបុគ្គល – អតិថិជនមានគណនីបញ្ញើសន្សំជាមួយ ធនាគារ ខេប៊ីប្រាសាក់ |
សាខា | #list# – សាខាទួលគោក – សាខាស្ទឹងមានជ័យ – សាខាទួលស្វាយព្រៃ – សាខាចោមចៅ – សាខាផ្សារដីហុយ – សាខាជ្រោយចង្វារ – សាខាសម្ដេចប៉ាន |
ប្រសិនបើអ្នកមានចម្ងល់ ឬមានចំណាប់អារម្មណ៍លើសេវាធានារ៉ាប់រងនេះ សូមទៅកាន់ធនាគារ ខេប៊ីប្រាសាក់ សាខាណាមួយក្នុងចំណោមសាខាទាំង 7 ខាងលើ។