​ប្រាសាក់ ​ជាប់​ចំណាត់ថ្នាក់​លេខ​ 2 ​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ច្រើនជាង​គេ​ប្រចាំ​ឆ្នាំ​ 2022

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ទទួល​លិខិត​សរសើរ​ពី ​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ឱកាស​ដែល​ប្រា​សាក់​ទទួល​បាន​នាម​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ច្រើនជាង​គេ​ ​ប្រចាំ​ឆ្នាំ​ 2022​។

​នៅ​ក្នុង​លិខិត​សរសើរ​នោះ​ ​សម្ដេច​តេជោ ​នាយករដ្ឋមន្ត្រី​ ​បាន​ចំណារថា​៖​ ​«ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ​លោក​-​លោកស្រី​នាយក​គ្រឹះស្ថាន​ ​ដែល​បាន​ប្រកាស​និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ 2022 ​ច្រើនជាង​គេ​ ​ក្នុង​ចំណាត់ថ្នាក់​លេខ​ 2 ​ក្នុងចំណោម​សហគ្រាស​ចំនួន​ 10 ​ដែល​បាន​ប្រកាស​និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ 2022 ​ច្រើនជាង​គេ​។​ ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​បាន​ល្អ​និង​ដោយ​ស្ម័គ្រចិត្ត​របស់​សហគ្រាស​លោក​-​លោកស្រី​ ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​សហគ្រាស​នានា​ ​ជាពិសេស​ការ​ឆ្លុះបញ្ចាំង​ពី​អនុលោម​ភាព​សារពើពន្ធ​ក​ម្រិ​ត​ខ្ពស់​ ​និង​អភិបាល​កិច្ច​សាជីវកម្ម​ដ៏​ល្អ​ប្រសើរ​របស់​សហគ្រាស​។​ ​ជាមួយគ្នា​នេះ​ ​ខ្ញុំ​សូម​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ជូន​ដល់​សហគ្រាស​ក្នុង​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការ​អភិវឌ្ឍ​និង​រីក​ចម្រើន​លូតលាស់​នៃ​សេដ្ឋកិច្ច​ ​និង​សង្គមជាតិ​កម្ពុជា​»​។