គណនីសន្សំពាណិជ្ជករ

ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូនគ្រប់ពាណិជ្ជករ (ម្ចាស់អាជីវកម្ម) នូវ គណនីសន្សំពាណិជ្ជករ ជាមួយអត្រាការប្រាក់ខ្ពស់រហូតដល់ 4.00% ក្នុង 1 ឆ្នាំ។ 

អ្វីដែលកាន់តែប្រសើរសម្រាប់ពាណិជ្ជករ គឺអាចទទួលការស្កេន-ទូទាត់ ថ្លៃទិញទំនិញ ឬ សេវាកម្មពីគ្រប់ធនាគារនៅកម្ពុជា ហើយទទួលការដំឡើងកម្មវីធីពាណិជ្ជករនៅលើទូរស័ព្ទដៃ (KB PRASAC Merchant App) ដើម្បីគ្រប់គ្រងការទូទាត់លើមុខជំនួញរបស់ខ្លួនបានយ៉ាងងាយស្រួល គ្រប់ទីកន្លែង គ្រប់ពេលវេលា។

អត្រាការប្រាក់ប្រចាំឆ្នាំ

រូបបិប័ណ្ណអត្រាការប្រាក់ស្ដង់ដារអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
រៀល3.50%0.50%4.00%
ដុល្លារ3.50%3.50%

លក្ខណៈផលិតផល

លក្ខណៈផលិតផលបរិយាយ
ការដំឡើងកម្មវិធីពាណិជ្ជករ (KB PRASAC Merchant App)មិនគិតកម្រៃសេវា
ចំនួនទឹកប្រាក់ដាក់ដំបូងមិនតម្រូវ
សមតុល្យអប្បបរមាក្នុងគណនីមិនតម្រូវ
ការទូទាត់ការប្រាក់ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នកនៅរៀងរាល់ដើមខែដោយស្វ័យប្រវត្តិ ឬ នៅពេលបិទគណនី
បើកគណនី#list#
– គ្រប់សាខា​ ធនាគារ ខេប៊ីប្រាសាក់ ឬ
– តាមរយៈបុគ្គលិកធនាគារ
ដាក់ប្រាក់ /ដកប្រាក់/ ផ្ទេរប្រាក់#list#
– នៅគ្រប់សាខា ធនាគារ ខេប៊ីប្រាសាក់ រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
– តាមម៉ាស៊ីនដាក់ប្រាក់ ឬ ATM ធនាគារ ខេប៊ីប្រាសាក់
– ផ្ទេរប្រាក់ចូលគណនីតាម KB PRASAC Mobile
– ​ផ្ទេរប្រាក់ចូលពីធនាគារផ្សេង
– ផ្ទេរប្រាក់ចូលពីក្រៅប្រទេស (Inward)
ពន្ធលើការប្រាក់#list#
– និវាសនជន 4%
– អនិវាសនជន 14%
ប័ណ្ណព័ត៌មានគណនីមិនគិតកម្រៃសេវា
សៀវភៅគណនីសន្សំមិនគិតកម្រៃសេវា
សេវាកម្មបន្ថែមមិនអស់កម្រៃសេវាលើការស្នើសុំរបាយការណ៍គណនី ប័ណ្ណអេធីអឹម

សម្ភាៈសម្រាប់ពាណិជ្ជករ

ខេប៊ីប្រាសាក់ពាណិជ្ជករ អាចស្នើសុំសម្ភារៈខេប៊ីប្រាសាក់ខេអេចឃ្យូអរច្រើនប្រភេទដើម្បីជួយដល់ប្រតិបតិ្តការក្នុងការទូទាត់ប្រចាំថ្ងៃ​ដូចជា ខេអេចឃ្យូរអរសំឡេង ជើងបញ្ឈរ ស្ទីកគ័រ ខ្សែកាត សៀវភៅដាក់វិក្កយបត្រ និងម៉ាស៊ីនឆូតកាត ដើម្បីឱ្យអតិថិជនរបស់អ្នកធ្វើការទូទាត់បានភ្លាមៗពីគ្រប់ធនាគារ។

កាន់តែងាយស្រួល ចំណេញពេល និងទាន់សម័យ ជាមួយម៉ាស៊ីន KHQR សំឡេង របស់ធនាគារ ខេប៊ីប្រាសាក់!

ខេអេចឃ្យូអរសំឡេង ជាម៉ាស៊ីនដែលអាចបញ្ចេញសំឡេងប្រាប់ពីចំនួនទឹកប្រាក់ដែលទទួលបានភ្លាមៗ នៅពេលភ្ញៀវស្កេន KHQR ចូលគណនី ដោយម្ចាស់អាជីវកម្ម (ពាណិជ្ជករ) ពុំចាំបាច់ឆែកមើលក្នុងទូរស័ព្ទ ដែលផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និងសុវត្ថិភាពក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការ។

ខេអេចឃ្យូអរសំឡេង គឺជាជំនួយការដ៏ល្អដែលជួយសម្រួលពាណិជ្ជករ​ដែលរវល់មមាញឹកខ្លាំងក្នុងការត្រួតពិនិត្យការជូនដំណឹងអំពីការទូទាត់ ដែលអាចកំណត់ការបញ្ចេញសំឡេងជាភាសាខ្មែរក៏បាន ជាអង់គ្លេសក៏បាន។

របៀបស្នើសុំ

ពាណិជ្ជករអាចស្នើសុំខេអេចឃ្យូអរសំឡេងតាម៖

    • គ្រប់សាខាធនាគារ ខេប៊ីប្រាសាក់
    • បុគ្គលិកផ្នែកលក់របស់ធនាគារ ខេប៊ីប្រាសាក់
    • ស្នើសុំតាមអនឡាញ

លក្ខខណ្ឌសម្រាប់ពាណិជ្ជករ

    • ជាពាណិជ្ជករថ្មី ឬ ចាស់
    • ជាអតិថិជនឯកត្តជន ឬ នីតិបុគ្គល
    • យល់ព្រមបើកគណនីសម្រាប់ទូទាត់ជា គណនីប្រាក់រៀល (KHR) និងគណនីប្រាក់ដុល្លារ (USD)
    • មានមុខរបរ ឬ អាជីវកម្ម ច្បាស់លាស់ និងស្របច្បាប់
    • ប្រភេទមុខរបរ ឬ អាជីវកម្ម៖ លក់ទំនិញ លក់សម្លៀកបំពាក់ លក់កាហ្វេ… ឬ ផ្តល់សេវាកម្មសណ្ឋាគារ ឬ ផ្ទះសំណាក់ សេវាជួលជុល ឬ លាងរថយន្ត
    • ជាអាជីវកម្មដែលមានប្រតិបត្តិការ ឬ សកម្មភាពមមាញឹក

កម្រៃសេវា

ការបរិយាយ កម្រៃសេវា
ស្នើសុំប្រើប្រាស់ ខេអេចឃ្យូអរសំឡេង មិនគិតកម្រៃ
ការស្នើសុំខេអេចឃ្យូអរសំឡេងថ្មី ក្នុងករណីខូច ឬ មិនដំណើរការ មិនគិតកម្រៃ
ការស្នើសុំខេអេឃ្យូអរសំឡេងថ្មី ក្នុងករណីបាត់ 15 ដុល្លារ ឬ 60,000 រៀល ក្នុងមួយគ្រឿង
ថ្លៃដំឡើង ថែទាំ និងគាំទ្រ មិនគិតកម្រៃ
ការស្កេន និងទូទាត់តាមរយៈខេអេចឃ្យូអរសំឡេង មិនគិតកម្រៃ

 

សម្គាល់៖

  • ធនាគារ ខេប៊ីប្រាសាក់ ម.ក រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

គណនីចរន្ត
គណនីចរន្ត
គណនីចម្រើនគ្មានកាលកំណត់
គណនីចម្រើនគ្មានកាលកំណត់
គណនីបញ្ញើមានកាលកំណត់
គណនីបញ្ញើមានកាលកំណត់