ធនាគារ ខេប៊ីប្រាសាក់ នាំយកស្នាមញញឹមថ្មីដល់កុមារតាមរយៈបេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា

រាជធានីភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការឧបត្ថម្ភទឹកប្រាក់ចំនួន 10,000 ដុល្លារអាមេរិកដល់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ឆ្នាំ 2026 ដើម្បីគាំទ្របេសកកម្មវះកាត់ ដើម្បីនាំមកនូវស្នាមញញឹមនិងទំនុកចិត្តដល់កុមារដែលកើតមកមានបបូរមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។