បរិស្ថាន សង្គម និងអភិបាលកិច្ច

ខេប៊ីប្រាសាក់ មានភាគទុនិករឹងមាំពីប្រទេសកូរ៉េ KB Kookmin Bank ។   ធនាគារ ខេប៊ីប្រាសាក់ ម.ក មានអាជ្ញាប័ណ្ណធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា (NBC) វិញ្ញាបនបត្រនៃការបញ្ចូលពីក្រសួងពាណិជ្ជកម្ម (MoC) និងផ្សេងៗទៀត។   ខេប៊ីប្រាសាក់ ជាគ្រឹះស្ថានឯកជននិងមិនមែនជារបស់រដ្ឋឡើយ។   បុគ្គលិក ខេប៊ីប្រាសាក់ មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់និមិត្តសញ្ញា ឬ ផ្នែកណាមួយនៃប្រតិបត្តិការផ្តល់សេវា ជាមូលដ្ឋានក្នុងការចូលរួមសកម្មភាព ឬ ឃោសនានយោបាយឡើយ។   ខេប៊ីប្រាសាក់ ជាគ្រឹះស្ថានដែលប្រកាន់ខ្ជាប់តាម ក្រមស្តីពីការផ្តល់ឥណទានប្រកបដោយក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន។   ខេប៊ីប្រាសាក់អនុវត្តគោលនយោបាយទាំងអស់របស់ខ្លួន និងគ្មានការអត់ឱនចំពោះការអនុវត្តការផ្តល់ប្រាក់កម្ចីដែលប្រវ័ញ្ចន៍។   ខេប៊ីប្រាសាក់ មិនទទួលយក អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ច្បាប់ដើម ជាវត្ថុដាក់ធានាក្នុងការផ្តល់ឥណទាននោះទេ។    ខេប៊ីប្រាសាក់ ជាគ្រឹះស្ថានឯកជនសុទ្ធសាធ ហើយគ្រប់អតិថិជនដែលខ្ចីប្រាក់ពីខេប៊ីប្រាសាក់ ត្រូវមានកាតព្វកិច្ចសងត្រឡប់មកវិញតាមកិច្ចសន្យាកំណត់។   អតិថិជនទាំងអស់មានសិទ្ធិប្ដឹងតវ៉ា ឬផ្ដល់ព័ត៌មានត្រឡប់មកធនាគារ ខេប៊ីប្រាសាក់ តាមរយៈលេខទូរស័ព្ទ 023 999 911 ឬ 086 999 911 ឬ 0969 999 911 និងតាមបណ្ដាញផ្លូវការផ្សេងៗរបស់ធនាគារ៕   

គោលនយោបាយបរិស្ថាន សង្គម និងអភិបាលកិច្ច

ខេប៊ីប្រាសាក់ទទួលយកតម្រូវការអនុវត្តការងារបរិស្ថាននិងសង្គមយ៉ាងពេញលេញលើផ្នែកសំខាន់ៗនៃនិរន្តរភាពបរិស្ថាននិងសង្គម ដែលរាល់សកម្មភាពអាជីវកម្មទាំងអស់ត្រូវបានទាមទារឱ្យអនុវត្តដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានបរិស្ថាននិងសង្គម ។ ខេប៊ីប្រាសាក់ប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីប្រាកដថាអាជីវកម្ម អតិថិជន និងដៃគូគោរពនិងអនុលោមតាមបទដ្ឋាននៃតម្រូវការអនុវត្តការងារបរិស្ថាននិងសង្គមរបស់ធនាគារ។ ផ្នែកសំខាន់នៃតម្រូវការអនុវត្តការងារបរិស្ថាននិងសង្គម មានដូចខាងក្រោម៖

  • លក្ខខណ្ឌការងារនិងពលកម្ម
  • សុខភាព, សុវត្ថិភាព, និងសន្តិសុខ
  • ប្រសិទ្ធផលធនធាន និងការបង្ការនិងត្រួតពិនិត្យការបំពុល
  • ការអភិរក្សជីវចម្រុះនិងធនធានធម្មជាតិ
  • ការធ្វើលទ្ធកម្មដី ការរឹតត្បិតការប្រើប្រាស់ដីធ្លី ការផ្លាស់ទីលំនៅនិងការតាំងទីលំនៅថ្មីដោយមិនស្ម័គ្រចិត្ត
  • ជនជាតិដើមភាគតិច
  • បេតិកភណ្ឌវប្បធម៌

លទ្ធផលផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច

សូចនាករ 2020 2021 2022 2023 2024
អភិបាលកិច្ច          
ចំនួនសមាជិកក្រុមប្រឹក្សាភិបាល 9 6 7 7 7
ចំនួនអភិបាលឯករាជ្យ 3 3 3 3 3
គណៈកម្មការសវនកម្ម (% អភិបាលឯករាជ្យ) 40% 75% 75% 75% 75%
គណៈកម្មការគ្រប់គ្រងហានិភ័យ (% អភិបាលឯករាជ្យ) 33% 75% 75% 75% 75%
គណៈកម្មការតែងតាំង និងលាភការ (% អភិបាលឯករាជ្យ) 20% 75% 75% 75% 75%
ចំនួនគណៈគ្រប់គ្រង 7 5 8 10 10
គោលនយោបាយបរិស្ថាន សង្គម និងអភិបាលកិច្ច មាននិងអនុវត្តគោលនយោបាយបរិស្ថាន សង្គម និងអភិបាលកិច្ច
ការគ្រប់គ្រងធនធានមនុស្ស
ចំនួនបុគ្គលិកសរុប 9,042 9,330 9,573 10,224 10,269
ចំនួនបុគ្គលិកជាស្រ្តី 1,842 1,948 2,037 2,325 2,439
ចំនួនថ្នាក់គ្រប់គ្រង 308 322 312 338 351
ចំនួនថ្នាក់គ្រប់គ្រងជាស្ត្រី 22 26 24 32 28
ចំនួនមន្ត្រីឥណទាន 5,333 5,506 5,594 5,746 5,549
ចំនួនបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល 9,992 6,242 18,463 33,480 40,629
ផលប្រយោជន៍ផ្សេងៗ កម្មវិធីថែរក្សាសុខភាព ការធានារ៉ាប់រងលើសុខភាពនិងគ្រោះថ្នាក់ មាតុភាព ប.ស.ស. និងផលប្រយោជន៍ផ្សេងៗទៀត
ចំនួនបុគ្គលិកដែលបម្រើការងារ ≥1 ឆ្នាំ 8,004 8,269 8,643 9,179 9,568
ចំនួនបុគ្គលិកចាកចេញ 1,444 875 806 789 762
បរិយាប័ន្នហិរញ្ញវត្ថុ
សម្ពៀតឥណទានសរុប (ដុល្លារអាមេរិក) 3,028,193,427 3,748,358,425 4,350,085,163 5,066,477,344 5,176,566,268
សម្ពៀតឥណទានក្រុម (ដុល្លារអាមេរិក) 377,042 178,644 101,891 44,292 0
សម្ពៀតឥណទានមិនបង្កើតប្រាក់ចំណូល (ដុល្លារអាមេរិក) 1,076,311,574 1,312,960,614 1,604,608,142 2,004,981,283 2,250,598,170
សម្ពៀតឥណទានសិក្សាអប់រំ (ដុល្លារអាមេរិក) 581,335 472,555 1,028,170 1,734,000 1,371,399
សម្ពៀតឥណទានកែលម្អគេហដ្ឋាន (ដុល្លារអាមេរិក) 346,941,003 453,670,525 580,109,380 719,774,489 862,516,258
សម្ពៀតឥណទានសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (ដុល្លារអាមេរិក) 3,027,671,850 3,747,777,989 4,343,929,301 4,696,798,258 4,307,888,630
សមតុល្យប្រាក់បញ្ញើសន្សំ (ដុល្លារអាមេរិក) 2,111,913,760 2,615,212,433 2,777,244,980 3,110,201,229 3,530,116,790
ចំនួនអតិថិជនបញ្ញើសន្សំសរុប 627,188 660,976 713,811 838,970 978,568
ចំនួនអតិថិជនឥណទានសរុប 442,833 465,149 502,094 548,810 575,951
ចំនួនអតិថិជនឥណទានជាស្ត្រី 348,435 362,630 389,769 422,527 441,746
ចំនួនអតិថិជនឥណទាននៅតំបន់ជនបទ 397,547 419,339 455,099 496,978 521,297
ចំនួនអតិថិជនឥណទានជាឯកត្តជន 441,836 464,681 501,846 548,701 575,951
ចំនួនអតិថិជនឥណទានជាសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម 442,714 465,111 501,993 544,070 448,091
ចំនួនអតិថិជនឥណទានថ្មី 92,460 80,589 94,252 64,414 83,035
ចំនួនការិយាល័យសាខា 182 182 182 192 188
ចំនួនការិយាល័យសាខាក្នុងទីជនបទ 134 134 132 135 135
ចំនួនអេធីអឹម និង ម៉ាស៊ីនដាក់ប្រាក់ 141 141 163 239 288
ចំនួនអ្នកប្រើប្រាស់ ខេប៊ីប្រាសាក់ម៉ូបាល 31,139 56,723 168,791 459,388 562,439
ការទទួលខុសត្រូវផ្នែកសង្គមចំពោះអតិថិជន
ការថែរក្សាអតិថិជន ប្រតិបត្តិតាម ក្រមប្រតិបត្តិគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បទដ្ឋាននៃការគ្រប់គ្រងលទ្ធផលបរិស្ថាន និងសង្គមជាសាកល និងបទដ្ឋានការពារអតិថិជន
ចំណាយសរុបសម្រាប់កម្មវិធីគ្រោះមហន្តរាយ (ដុល្លារអាមេរិក) 6,349 5,457 5,574 5,696 3,749
ចំនួនសរុបនៃបណ្តឹងដែលបានទទួល 461 479 612 694 2,171
ភាគរយនៃពាក្យបណ្តឹងរបស់អតិថិជនត្រូវបានដោះស្រាយ 93% 98% 99% 100% 100%
អត្រាអតិថិជនដែលបន្តប្រើប្រាស់សេវាខេប៊ីប្រាសាក់ 86.91% 87.79% 89.76% 96.88% 91.15%
ការទទួលខុសត្រូវផ្នែកសង្គមចំពោះសហគមន៍
គម្រោងបណ្ណាល័យ (អគារ) 41 42 44 45 46
ចំនួនអ្នកប្រើប្រាស់បណ្ណាល័យជាសិស្ស 141,005 141,265 170,787 171,102 171,385
ចំណាយសម្រាប់ការងារសង្គម (ដុល្លារអាមេរិក) 707,271 213,285 319,110 786,369 140,104
ការទទួលខុសត្រូវបរិស្ថាន
ការប្រើប្រេងឥន្ធនៈ (ដុល្លារអាមេរិក/បុគ្គលិកម្នាក់) 422 412 457 483 495
ការប្រើអគ្គិសនី (ដុល្លារអាមេរិក/បុគ្គលិកម្នាក់) 137 122 126 138 171
ទំហំនៃការផ្តល់ឥណទានបៃតង (ដុល្លារអាមេរិក) មិនបានវាស់វែង 51,809,860 1,224,944 42,077,134 51,961,558
ចំនួននៃការផ្តល់ឥណទានបៃតង មិនបានវាស់វែង 4,944 325 2,192 2,413
ផលប័ត្រឥណទានស្ថិតក្នុងបញ្ជីអាជីវកម្មហាមឃាត់ 0.0% 0.0% 0.0% 0.0% 0.0%
ផលប័ត្រឥណទានស្ថិតក្នុងបញ្ជីមិនផ្ដល់ហិរញ្ញប្បទានរបស់ ADB n/a n/a n/a 0.0% 0.0%
ផលប័ត្រឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមស្ដង់ដារ 69.1% 77.1% 59.1% 28.6% 36.2%
ផលប័ត្រឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមទាប 27.6% 20.9% 38.8% 70.1% 63.3%
ផលប័ត្រឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមមធ្យម 3.2% 2.0% 2.1% 1.3% 0.5%
ផលប័ត្រឥណទានស្ថិតក្នុងចំណាត់ថ្នាក់ហានិភ័យបរិស្ថាន និងសង្គមខ្ពស់ 0.0% 0.0% 0.0% 0.0% 0.0%

បញ្ជី​អាជីវកម្ម​ហាមឃាត់

  • ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ទម្រង់​ពលកម្ម​ដោយបង្ខំ​ ​ឬ​ ​ពលកម្ម​កុមារ​ដែល​ប្រកបដោយ​គ្រោះថ្នាក់​ ​ឬ​ ​ក្នុង​លក្ខណៈ​កេងប្រវ័ញ្ច
  • ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​ផលិតផល​ ​ឬ​ ​សកម្មភាព​ណាមួយ​ដែល​ចាត់ទុកថា​ផ្ទុយ​នឹង​ច្បាប់​ ​ឬ​ ​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​ម្ចាស់ផ្ទះ​ ​ឬ​ ​អនុសញ្ញា​ ​និង​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា
  • ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​អាវុធ​ ​និង​គ្រឿងផ្ទុះ
  • ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​ (​លើកលែង​ស្រា​បៀរ​និង​ស្រា​)
  • ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​ថ្នាំជក់
  • ការ​ជួញ​ដូរ​កាកសំណល់​ឆ្លង​ដែន​ ​ឬ​ ​ផលិតផល​កាកសំណល់
  • ល្បែងស៊ីសង​ ​កា​ស៊ី​ណូ ​និង​ក្រុមហ៊ុន​សហគ្រាស​ដែល​មាន​លក្ខណៈ​ស្រដៀង​នេះ
  • ជំនួញ​សត្វព្រៃ​ ​ឬ​ ​ផលិតផល​មកពី​សត្វព្រៃ​ដែល​បាន​ហាមឃាត់​តាម​សន្ធិសញ្ញា​ ​CITE​S (​សន្ធិសញ្ញា​ស្តីពី​ការ​ជួញ​ដូរ​ជា​អន្តរជាតិ​លើ​ប្រភេទ​សត្វព្រៃ​ដែល​ជិត​ផុតពូជ​)
  • ផលិតកម្ម​ ​ឬ​ ​ការប្រើប្រាស់​ ​ឬ​ ​ជំនួញ​វត្ថុធាតុដើម​គ្រោះថ្នាក់​ដូចជា​ធាតុ​វិទ្យុសកម្ម​ជាដើម
  • ផលិតកម្ម​ ​ឬ​ ​ការប្រើប្រាស់​សារធាតុ​សរសៃ​ដែល​មិន​អាច​បំផ្លាញ​បាន
  • ការ​ទិញ​ឧបករណ៍​កាប់​បំផ្លាញ​ឈើ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ព្រៃ​ត្រូពិក
  • ប្រតិបត្តិការ​ជួញ​ដូរ​ឈើ​សម្រាប់​ប្រើប្រាស់​ក្នុង​ព្រៃ​ត្រូពិក
  • ផលិតកម្ម​ ​ឬ​ ​ការ​ជួញ​ដូរ​ឈើ​ ​ឬ​ ​ផលិតផល​ព្រៃឈើ​ផ្សេងៗ​ដែល​ទទួល​បាន​ពី​ព្រៃឈើ​ដែល​មិនទាន់​មានការ​គ្រប់គ្រង
  • ផលិតកម្ម​ ​ឬ​ ​ការ​ជួញ​ដូរ​ផលិតផល​ដែល​មាន​ផ្ទុក​សារជាតិ​ ​P​CBs
  • ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ជំនួញ​ចំពោះ​ឱសថ​ដែល​ត្រូវ​បាន​ហាមឃាត់​ជា​អន្តរជាតិ
  • ផលិតកម្ម​ ​ឬ​ ​ការ​ជួញ​ដូរ​ថ្នាំ​សម្លាប់​សត្វល្អិត​ ​ឬ​ តិ​ណា​ឃាត​ដែល​ត្រូវ​បាន​ហាមឃាត់​ជា​អន្តរជាតិ
  • ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ជំនួញ​ដែល​នាំ​ឱ្យ​មានការ​បំផ្លិចបំផ្លាញ​បរិស្ថានធម្មជាតិ​ ​និង​ជាពិសេស​ស្រទាប់​អូ​សូន
  • ផលិតកម្ម​ ​ការ​ជួញ​ដូរ​ ​ការ​រក្សាទុក​ ​និង​ការ​​​ដឹកជញ្ជូន​សារធាតុ​គីមី​ដែល​មានគ្រោះថ្នាក់​ ​ឬ​ ​សារធាតុ​ ​P​CBs ​ក្នុង​បរិមាណ​ច្រើន​ ​ឬ​ ​ការប្រើប្រាស់​ក្នុង​លក្ខណៈ​អាជីវកម្ម​នូវ​សារធាតុ​គីមី​ដែល​មានគ្រោះថ្នាក់
  • ការ​នេសាទ​ដែល​ប្រើប្រាស់​អួន​ ​មង​។​ល​។​ ​ដែល​មាន​ប្រវែង​លើស​ពី​ 2.5 ​គីឡូម៉ែត្រ
  • ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ការ​កាន់កាប់​ដីធ្លី​ដោយ​ជនជាតិ​ភាគតិច​ ​ឬ​ ​ការ​ប្រមូល​យក​ទ្រព្យសម្បត្តិ​ឬ​ដីធ្លី​ដែល​ស្ថិត​ក្នុង​ការ​ទាម​ទា​សិទ្ធិ​កាន់កាប់​ដោយ​ជនជាតិ​ភាគតិច​ ​ដោយ​គ្មាន​ឯកសារ​យល់ព្រម​ពី​ជនជាតិ​ភាគតិច​ទាំងនោះ
  • អាជីវកម្ម​ដែល​ទាក់ទង​នឹង​ការ​ផលិត​កែច្នៃ​ ​ឬ​ ​ចែកចាយ​ថ្នាំ​ខុសច្បាប់
  • រូបភាព​អាសអាភាស​ ​ឬ​ ​ការ​ផ្គត់ផ្គង់​ផលិតផល​ ​ឬ​ ​ផ្ដល់​សេវា​ផលិតផល​ដែល​មាន​លក្ខណៈ​ស្រដៀង​នេះ
  • គម្រោងអាជីវកម្មរ៉ែធ្យូងថ្មថ្មី ឬ ការពង្រីកអាជីវកម្មរ៉ែធ្យូងថ្មដែលមានស្រាប់
  • សាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មថ្មី ឬ ការពង្រីករោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មដែលមានស្រាប់

បញ្ជីត្រួតពិនិត្យបរិស្ថាន

ល.របញ្ជីសំណួរត្រួតពិនិត្យ(ប្រសិនចម្លើយ បាទ/ចាស, មិនរាប់បញ្ចូលក្នុងការផ្ដល់ឥណទាន ADB)បាទ/ចាសទេប្រសិនបើ បាទ/ចាស សូមសង្ខេបនូវវិធានការបង្ការឬដំណោះស្រាយ របស់អតិថិជន/ការផ្តល់អនុសាសន៍របស់ខេប៊ីប្រាសាក់
ទីតាំងឬសកម្មភាពអាជីវកម្ម នៅជិតឬនៅក្នុងតំបន់ដែលរសើបផ្នែក បរិស្ថានខាងក្រោម៖តំបន់បេតិកភណ្ឌវប្បធម៌តំបន់ការពារ (តំបន់ស្នូល ឬ តំបន់ការពារ)តំបន់ដីសើមតំបន់ព្រៃកោងកាងតំបន់ឆ្នេរតំបន់ពិសេសសម្រាប់ការពារជីវៈចម្រុះ
អាជីវកម្មមានទីតាំងក្នុងបរិវេណដែលពីមុនត្រូវបានចាត់ថ្នាក់ដីកខ្វក់ហើយមិនបានអនុវត្តវិធានការកែប្រែដី
អាជីវកម្មមានទីតាំងក្នុងបរិវេណដែលដឹងថាងាយនឹងប្រឈមហានិភ័យ អាកាសធាតុ ដូចជាតំបន់វាលទំនាបលិចទឹក
សកម្មភាពឬអាជីវកម្មដែលអាចបណ្តាលឱ្យមានការផ្លាស់ប្តូរការប្រើប្រាស់ដីធ្លី
សកម្មភាពឬអាជីវកម្មដែលអាចបណ្តាលឱ្យមានការបំប្លែង ឬការថយ ចុះនៃទីជម្រក
សកម្មភាពឬអាជីវកម្មដែលទាមទាកាប់ចេញនូវរុក្ខជាតិ រួមមាន ស្មៅ ឬ ដើមឈើ
សកម្មភាពឬអាជីវកម្មដែលនៅជិត នៅក្នុង ឬលើផ្ទៃទឹក
សកម្មភាពឬអាជីវកម្មដែលអាចបណ្តាលឱ្យមានការថយចុះធនធានទឹកសហគមន៍ (ឧ. ការប្រកួតប្រជែងទឹករវាងប្រព័ន្ធធារាសាស្រ្តនិងតម្រូវ ការសហគមន៍)
សកម្មភាពឬអាជីវកម្មមានជាប់ពាក់ព័ន្ធឧស្សាហកម្មរ៉ែនិងឧស្ម័ន
១០អាជីវកម្មដែលជាប់ពាក់ព័ន្ធសកម្មភាពសំណង់ធំៗ (ឧ. សំណង់ធំៗទាំង នោះត្រូវការពេលវេលាលើសពី៦ខែ លើកលែងសំណង់លំនៅដ្ឋាន)
១១សកម្មភាពឬអាជីវកម្មផលិតជាតិពុលឬហានិភ័យសុខភាពនិងសុវត្ថិភាពច្រើនជាងកំរិតធម្មតា៖
– ឧបករណ៍ផលិតការបំភាយឧស្ម័ន (ឧ. តម្រូវប្រព័ន្ធត្រួតពិនិត្យការ បំភាយឧស្ម័នជាប្រចាំ ឬប្រព័ន្ធត្រួតពិនិត្យស្រដៀងគ្នាដទៃទៀត)
– ឧបករណ៍ផលិតការបញ្ចេញទឹកកខ្វក់ (ឧ. តម្រូវឱ្យមានការអនុញ្ញាត បញ្ចេញ)
– ឧបករណ៍តម្រូវការដាក់បញ្ចូលសារធាតុគ្រោះថ្នាក់ឬសារធាតុគីមី
១២សកម្មភាពឬអាជីវកម្មដែលតម្រូវការដំឡើងម៉ាស៊ីនកម្ដៅ

បញ្ជីត្រួតពិនិត្យជនជាតិដើមភាគតិចនិងការផ្លាស់ប្ដូរទីលំនៅដោយមិនស្ម័គ្រចិត្ត

ល.របញ្ជីសំណួរត្រួតពិនិត្យ(ប្រសិនចម្លើយសំណួរមាន * គឺ បាទ/ចាស, មិនរាប់បញ្ចូលក្នុងការផ្ដល់ឥណទាន ADB)បាទ/ចាសទេប្រសិនបើ បាទ/ចាស សូមសង្ខេបនូវវិធានការបង្ការ ឬ ដំណោះ ស្រាយរបស់អតិថិជន/ការផ្តល់អនុសាសន៍របស់ខេប៊ីប្រាសាក់
I.ជនជាតិដើមភាគតិច (១)
តើមានវត្តមានឬមានកម្មភាពជនជាតិដើមភាគតិចក្នុងតំបន់អាជីវកម្មដែរឬទេ?
តើអាជីវកម្មរបស់អតិថិជននឹងផ្តល់ផលប្រយោជន៍ (ការផ្តល់ការងារ កសាងហេដ្ឋា រចនាសម្ព័ន្ធ ការបណ្តុះបណ្តាលជំនាញ…) ចំពោះជនជាតិដើមភាគតិចដែរឬទេ?
តើអាជីវកម្មរបស់អតិថិជននឹងធ្វើឱ្យប៉ះពាល់អវិជ្ជមានចំពោះប្រព័ន្ធជីវភាព (របរកសិកម្ម ប្រពៃណី ការចិញ្ចឹមសត្វ ការអាស្រ័យផលព្រៃឈើ នេសាទ បរបាញ់…) របស់ ជនជាតិដើមភាគតិចដែរឬទេ? *
តើអាជីវកម្មរបស់អតិថិជននឹងធ្វើឱ្យប៉ះពាល់ដោយប្រយោលឬដោយផ្ទាល់ចំពោះការប្រតិបត្តិជំនឿ ទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច ដែរឬទេ? *
តើអាជីវកម្មរបស់អតិថិជននឹងធ្វើឱ្យមានការផ្លាស់ទីចេញពីតំបន់រស់នៅឬអាស្រ័យផល (ដីកម្មសិទ្ធិសមូហភាព ដី លំនៅដ្ឋាន ដីចំការវិលជុំ ដីព្រៃអារក្ស ដីព្រៃកប់ខ្មោច ដីព្រៃប្រើប្រាស់តាមបែបប្រពៃណី…) របស់ជនជាតិដើមភាគតិចដែរ ឬទេ? * 
តើអាជីវកម្មរបស់អតិថិជននឹងធ្វើពាណិជ្ជកម្មលើធនធានធម្មជាតិ (រ៉ែ ព្រៃឈើ ទឹក…) ក្នុងតំបន់រស់នៅ អាស្រ័យផល ឬទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិចដែរឬទេ? *
តើអាជីវកម្មរបស់អតិថិជននឹងធ្វើពាណិជ្ជកម្មលើធនធានវប្បធម៌ (សិប្បកម្ម ស្ថាបត្យកម្ម សិល្បៈ…) និងចំណេះដឹងដែលនឹងប៉ះពាល់ដល់បូរណភាពវប្បធម៌ អត្តសញ្ញាណ និង សហគមន៍របស់ជនជាតិដើមភាគតិចដែរឬទេ? *
II.ការផ្លាស់ទីលំនៅដោយមិនស្ម័គ្រចិត្ត (២)
តើនឹងមានការធ្វើលទ្ធកម្មដីដោយប្រើច្បាប់អស្សាមិករណ៍ដែរឬទេ? *
តើនឹងមានការបាត់បង់ជាបណ្ដោះអាសន្នឬជាអចិន្ត្រៃយ៍នូវទីជម្រកនិងដីលំនៅដ្ឋានដោយសារការធ្វើលទ្ធកម្មដីដែរឬទេ? *
តើនឹងមានការបាត់បង់ជាបណ្ដោះអាសន្នឬជាអចិន្ត្រៃយ៍នូវទ្រព្យកសិកម្មនិងទ្រព្យផលិតភាពដទៃទៀតដោយសារការធ្វើលទ្ធកម្មដីដែរឬទេ? *
តើនឹងមានការបាត់បង់ផលដំណាំ ដើមឈើ និងអចលនទ្រព្យដោយសារការធ្វើ លទ្ធកម្មដីដែរឬទេ? *
តើនឹងមានការបាត់បង់ជាបណ្ដោះអាសន្នឬជាអចិន្ត្រៃយ៍នូវអាជីវកម្មឬសហគ្រាសដោយសារការធ្វើលទ្ធកម្មដីដែរឬទេ? *
តើនឹងមានការបាត់បង់ជាបណ្ដោះអាសន្នឬជាអចិន្ត្រៃយ៍នូវប្រភពចំណូល និង មធ្យោបាយទ្រទ្រង់ជីវភាពដោយសារការធ្វើលទ្ធកម្មដីដែរឬទេ? *
ប្រសិនបើដីឬទ្រព្យសម្បត្តិឯកជនត្រូវបានទិញតាមរយៈការចរចារ ឬឆន្ទៈអ្នកលក់និង អ្នកទិញ តើវានឹងនាំឱ្យមានការដកហូតឬផ្លាស់ទីលំនៅជាបណ្តោះអាសន្នឬជា អចិន្ត្រៃយ៍នៃម្ចាស់ឬអ្នកជួលដែរឬទេ? *
ប្រសិនបើដីឬទ្រព្យសម្បត្តិឯកជនត្រូវបានទិញតាមរយៈការចរចារ ឬឆន្ទៈអ្នកលក់និង អ្នកទិញ តើវានឹងនាំឱ្យមានការដកហូតឬផ្លាស់ទីលំនៅជាបណ្តោះអាសន្នឬជា អចិន្ត្រៃយ៍នៃអ្នកអាស្រ័យផលឬកាន់កាប់ដី (អ្នកមិនមែនជាកម្មសិទ្ធិករ) ដែរឬទេ? *
តើនឹងមានការហាមឃាត់ជាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍ការប្រើប្រាស់ដីឬការចូលទៅកាន់ឧទ្យានឬតំបន់ការពារហើយធ្វើឱ្យប្រជាជនឬសហគមន៍បាត់បង់សិទ្ធិប្រើប្រាស់ ធនធានធម្មជាតិ ដីសហគមន៍ និងមធ្យោបាយនិងសេវាកម្មសហគមន៍ដែរឬទេ? *
១០តើនឹងមានការប្រើប្រាស់ដីរដ្ឋឬទ្រព្យសម្បត្តិឬដីសាធារណៈដែលនឹងតម្រូវឱ្យមានការដកហូតជាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍នៃអ្នកអាស្រ័យផលឬកាន់កាប់(លំនៅដ្ឋានឬសេដ្ឋកិច្ច)ដែរឬទេ? *
១១ចូរធ្វើការប៉ាន់ស្មានចំនួនប្រជាជនដែលនឹងត្រូវផ្លាស់ទីលំនៅដោយមិនស្ម័គ្រចិត្ត បង្ក ឡើងដោយការធ្វើលទ្ធកម្មដីរបស់អាជីវកម្ម?