ប្រាសាក់ ​បើក​ដំណើរការ​សាខា​ថ្មី​ចំនួន​២​ ​នៅ​ក្នុង​ខេត្ត​តាកែវ​ ​និង​ពោធិ៍សាត់

​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​បើក​ដំណើរការ​សាខា​ថ្មី​ចំនួន​ 2 ​បន្ថែម​ទៀត​ ​ដើម្បី​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ន​កាន់តែ​ប្រសើរ​ជូន​ដល់​អតិថិជន​ ​និង​ជាពិសេស​ដើម្បី​ពង្រីក​បណ្ដាញ​សេវា​នៅ​ទូទាំង​ប្រទេស​។​

សាខា​ថ្មី​ទាំង​ 2 ​នោះ​គឺ​៖​
  1) ​ប្រា​សាក់​សាខា​ត្រពាំង​អ​ណ្តើ​ក​៖​ ​ស្ថិតនៅ​ក្នុង​ភូមិ​ស្ទឹង​ ​ឃុំ​អូរ​សារាយ​ ​ស្រុក​ត្រាំ​កក់​ ​ខេត្ត​តាកែវ​
  2) ​ប្រា​សាក់​សាខា​វាល​វែង​៖​ ​ស្ថិតនៅ​ក្នុង​ភូមិ​ប្រ​ម៉ោ​យ​ ​ឃុំ​ប្រ​ម៉ោ​យ​ ​ស្រុក​វាល​វែង​ ​ខេត្ត​ពោធិ៍សាត់​

​សាខា​ថ្មី​ទាំង​ 2 ​នេះ​ ​ធ្វើ​ឱ្យបណ្តាញ​ការិយាល័យ​របស់​ប្រា​សាក់​កើន​រហូតដល់​ 184 ​សាខា​ ​ដែល​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​មោះមុត​ចំពោះ​ការ​បម្រើ​អតិថិជន​ជា​អាទិភាព​ ​និង​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​ផ្ដល់​ជូន​បទពិសោធន៍​បម្រើ​សេវា​អតិថិជន​ដ៏​ល្អ​បំផុត​។​ ​ប្រា​សាក់​ ​នឹង​បន្ត​ពង្រីក​វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​ ​និង​អេ​ធី​អឹ​ម​គ្របដណ្ដប់​ទូទាំង​ប្រទេស​ ​និង​បច្ចេកវិទ្យា​ឌី​ជី​ថល​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​នាំ​យក​ផលិតផល​និង​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​ទំនើប​ជូន​ដល់​ប្រជាជន​កាន់តែ​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។