ទូទាត់វិក្កយបត្រ

ទូទាត់វិក្កយបត្រភ្លើង

ចំណេញ​ពេលវេលា ​កាត់​បន្ថយ​ចំណាយ​គ្រួសារ ជា​មួយ​នឹង​ជម្រើស​ក្នុង​ការ​ទូទាត់​វិក្កយបត្រ​អគ្គិសនី​​​ តាមកម្មវិធី KB PRASAC Mobile បាន​ភ្លាមៗ និង​ងាយ​ស្រួល។

លក្ខណៈផលិតផលបរិយាយ
ឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់ និងកម្រៃសេវាបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់អគ្គិសនី
រូបិយប័ណ្ណប្រាក់រៀល ឬ ប្រាក់ដុល្លារ
លក្ខខណ្ឌអតិថិជនត្រូវមានគណនីសន្សំជាមួយខេប៊ីប្រាសាក់ និង ប្រើប្រាស់ប័ណ្ណអេធីអឹម ឬកម្មវិធី KB PRASAC Mobile
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រត្រូវទូទាត់ឱ្យបានមុន​កាល​បរិច្ឆេទ​ផុត​កំណត់​លើ​វិក្កយបត្រ​យ៉ាង​តិច​ 2 ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​
ពេលវេលាកំណត់សម្រាប់ការទូទាត់វិក្កយបត្រក្នុងថ្ងៃទូទាត់មុនម៉ោង 3 រសៀល
ចំនួនប្រតិបត្តិការ និងទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃមិនកំណត់

កំណត់សម្គាល់៖

  • សូមរក្សាទុកវិក្កយបត្រនៃការទូទាត់ឱ្យបានមួយសប្តាហ៍ ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់លើប្រតិបត្តិការ ក្នុងករណីធ្វើការទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម និង ម៉ាស៊ីនឆូតកាត។
  • ចំពោះការទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជាសម្រាប់បណ្ដាទីតាំងអគ្គិសនីដែលបានរៀបរាប់ខាងលើ សូមលោកអ្នកជ្រើសយក «Electricite du Cambodge (EDC)» នៅក្នុង KB PRASAC Mobile និងជ្រើសយក អគ្គិសនីកម្ពុជា EDC ករណីទូទាត់តាមម៉ាស៊ីនអេធីអឹម។
  • វិក្កយបត្ររបស់ក្រុមហ៊ុនអគ្គិសនីឯកជន (Bill24) គឺទូទាត់បានតែតាម KB PRASAC Mobile តែប៉ុណ្ណោះ។

ទូទាត់វិក្កយបត្រទឹក

​ឥឡូវនេះ​ ​លោកអ្នក​អាច​ទូទាត់​វិក្កយបត្រ​ទឹក​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ​តាមរយៈ​ KB ​P​R​A​SAC​ ​Mobile​​ ​និង​ ​ម៉ាស៊ីន​អេ​ធី​អឹ​ម ​ខេប៊ីប្រា​សាក់ ​នៅ​គ្រប់​ទីកន្លែង​ ​និង​ពេលវេលា​ (24/7) ​បាន​យ៉ាង​លឿន​ ​ប្រកបដោយ​ភាព​ងាយស្រួល​ ​និង​សុវត្ថិភាព​ខ្ពស់​ ​និង​មិន​អស់​ក​ម្រៃ​សេវា​។

លក្ខណៈផលិតផលបរិយាយ
ឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់ និងកម្រៃសេវាបញ្ជីឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត
រូបិយប័ណ្ណប្រាក់រៀល ឬ ប្រាក់ដុល្លារ
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រត្រូវទូទាត់ឲ្យបានមុន​កាល​បរិច្ឆេទ​ផុត​កំណត់​លើ​វិក្កយបត្រ​យ៉ាង​តិច​ 2 ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​
ចំនួនប្រតិបត្តិការ និងទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃមិនកំណត់
សម្គាល់៖
សូមរក្សាទុកវិក្កយបត្រនៃការទូទាត់ឲ្យបានមួយសប្តាហ៍ ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់លើប្រតិបត្តិការ ក្នុងករណីធ្វើការទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម និង ម៉ាស៊ីនឆូតកាត។
វិក្កយបត្ររបស់ក្រុមហ៊ុនអគ្គិសនីឯកជន (Bill24) គឺទូទាត់បានតែតាម KB PRASAC Mobile តែប៉ុណ្ណោះ។

ទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង

​លោកអ្នក​ ​អាច​ទូទាត់​វិក្កយបត្រ​សំរាម​និង​សំណល់​រឹង​​របស់​ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ​ ​និង​ក្រុមហ៊ុន​ ​វិភូ​ ​ភព​ពុធ​ ​យូ​ធី​លី​ធី​ ​ឯ​.​ក​ ​ខេត្ត​ឧត្តរមានជ័យ​ ​តាមរយៈ​កម្មវិធី KB P​R​A​SAC​ ​Mobile​ នៅ​គ្រប់​ទីកន្លែង​ ​និង​ពេលវេលា​ (24/7) ​បាន​យ៉ាង​លឿន​ ​ប្រកបដោយ​ភាព​ងាយស្រួល​ ​និង​សុវត្ថិភាព​ខ្ពស់​។

លក្ខណៈផលិតផលបរិយាយ
ប្រភេទវិក្កយបត្រដែលអាចទូទាត់បានសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ​ និងក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក ខេត្តឧត្តរមានជ័យ
រូបិយប័ណ្ណប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក
​ចំនួន​ប្រតិបត្តិការ​ ​និង​ទំហំ​ទឹកប្រាក់​សម្រាប់​ទូទាត់​វិក្កយបត្រ​ក្នុងមួយថ្ងៃមិនកំណត់
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ​ត្រូវ​ទូទាត់​ឱ្យ​បាន​មុន​កាលបរិច្ឆេទ​ផុត​កំណត់​លើ​វិក្កយបត្រ​យ៉ាងតិច​ 2 ​ថ្ងៃ​នៃ​ថ្ងៃធ្វើការ
កម្រៃសេវាលើការទូទាត់វិក្កយបត្រ

#list#
– 0.12 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ សម្រាប់វិក្កយបត្រ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ
– មិនគិតកម្រៃសេវា សម្រាប់វិក្កយបត្រក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក ខេត្តឧត្តរមានជ័យ

សម្គាល់៖

  • ខេប៊ី​ប្រា​សាក់​ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ទូទាត់វិក្កយបត្រសិក្សាអប់រំ

ឪពុកម្តាយ អាណាព្យាបាលសិស្ស ឬ សិស្សានុសិស្សសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទាំងអស់អាចបង់ថ្លៃសិក្សាបានដោយងាយស្រួល លឿនរហ័ស និងសុវត្ថិភាព តាមរយៈកម្មវិធី KB PRASAC Mobile និងតាមការិយាល័យ ខេប៊ី​ប្រា​សាក់​។

លក្ខណៈផលិតផលបរិយាយ
រូបិយប័ណ្ណប្រាក់ដុល្លារ
ចំនួនទឹកប្រាក់ទូទាត់ក្នុងមួយថ្ងៃមិនកំណត់
ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃមិនកំណត់
ទូទាត់តាម KB PRASAC Mobileមិនមិនគិតកម្រៃសេវា
ទូទាត់តាមម៉ាស៊ីនអេធីអឹម ខេប៊ី​ប្រា​សាក់​មិនមិនគិតកម្រៃសេវា
ទូទាត់នៅការិយាល័យ ខេប៊ី​ប្រា​សាក់​1,000 រៀល ឬ 0.25 ដុល្លារ ក្នុងមួយប្រតិបត្តិការ

សម្គាល់៖

  • ខេប៊ី​ប្រា​សាក់​ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

ផ្ញើប្រាក់តាមលេខកូដ
ផ្ញើប្រាក់តាមលេខកូដ
ម៉ាស៊ីនដាក់ប្រាក់
ម៉ាស៊ីនដាក់ប្រាក់
សេវា CSS
សេវា CSS