បើកដំណើរការ ធនាគារ ខេប៊ីប្រាសាក់ សាខាអ៊ីអនម៉លមានជ័យ

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមគោរពជូនដំណឹងដល់អតិថិជនមេត្ដាជ្រាបថា សាខាអ៊ីអនម៉លមានជ័យ បើកដំណើរការចាប់ពីថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2025 នេះតទៅ។ ហេតុនេះ សូមអតិថិជននិងសាធារណជនទាំងអស់ អញ្ជើញមកទទួលការបម្រើជូននូវសេវាកម្មធនាគារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទំនើប និងសម្បូរបែបសម្រាប់អតិថិជនរៀងរាល់ថ្ងៃ (ចន្ទ ដល់ អាទិត្យ រួមទាំងថ្ងៃឈប់សម្រាកការងារ) ចាប់ពីម៉ោង 9 ព្រឹក ដល់ 8 យប់។