ប័ណ្ណនិម្មិត VISA មាននៅក្នុងកម្មវិធី KB PRASAC Mobile សម្រាប់ការទូទាត់តាមអនឡាញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការដាក់​ឱ្យ​ដំណើរការ​នូវ ប័ណ្ណនិម្មិត VISA ជាប័ណ្ណឥណពន្ធឌីជីថល ដែលអតិថិជនអាចបង្កើតបានភ្លាមៗតាមកម្មវិធី KB PRASAC Mobile ។ ប័ណ្ណនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់សម្រាប់ការទូទាត់ទំនិញនិងសេវាតាមអនឡាញ ដែលនាំមកនូវកម្រិតនៃភាពបត់បែនថ្មីដល់ការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃ។

ប័ណ្ណនិម្មិតមានលក្ខណៈជារូបភាពលើអេក្រង់ទូរស័ព្ទ ដែលមិនអាចកាន់ ឬ ប៉ះបាន ប៉ុន្តែមានលក្ខណៈសម្បត្តិដូចកាត VISA ផ្លាស្ទិកដែរ។ ប័ណ្ណនិម្មិត អាចប្រើប្រាស់បាននៅលើវេបសាយត៍ ឬ ផ្លាតហ្វមដែលទទួលយកកាត VISA ។ អតិថិជនប្រើប្រាស់ KB PRASAC Mobile អាចបង្កើតប័ណ្ណនិម្មិតបានរហូតដល់ 5 ប័ណ្ណ ដែលប័ណ្ណទាំងអស់ត្រូវបានភ្ជាប់ទៅគណនីប្រាក់ដុល្លារ និងអាចកំណត់ទំហំ និងចំនួនដងនៃការចំណាយប្រចាំថ្ងៃ បាននៅក្នុងកម្មវិធី KB PRASAC Mobile ។

ប័ណ្ណនិម្មិតនេះផ្ដល់ជូនអតិថិជនដោយមិនគិតកម្រៃសេវាលើការបង្កើត និងសេវាប្រចាំឆ្នាំ និង​មុខងារ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ពេញ​លេញ។ លោកអ្នកអាចពិនិត្យតាមដានរាល់ប្រតិបត្តិការបានភ្លាមៗ បង្ខាំង ឬ ដោះបង្ខាំងប័ណ្ណ តាមតម្រូវការ និងកែប្រែទំហំកំណត់ប័ណ្ណបានគ្រប់ពេល។ មិនថាលោកអ្នកទិញទំនិញនិងសេវាតាមអនឡាញ គ្រប់គ្រងការជាវសេវា ឬ ស្វែងរកសុវត្ថិភាពបន្ថែមនៃការបង់ប្រាក់នោះទេ ប័ណ្ណនិម្មិតនេះផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងប្រតិបត្តិការទាំងនេះ ដោយគ្រាន់តែចុចពីរបីប៉ក់ប៉ុណ្ណោះ។

ដើម្បីបង្កើតប័ណ្ណនិម្មិត លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី KB PRASAC Mobile ចុចលើមុខងារ ប័ណ្ណ និងធ្វើតាមជំហានងាយៗ លោកអ្នកនឹងអាចបង្កើត និងប្រើប័ណ្ណនិម្មិតបានភ្លាមៗ។

មិនទាន់មានគណនី ខេប៊ីប្រាសាក់? ទាញយកកម្មវិធី KB PRASAC Mobile ពី App StorePlay Store ឥឡូវនេះ រួចបើកគណនីឌីជីថល ដោយគ្រាន់តែមានលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។