
ធនាគារ ខេប៊ីប្រាសាក់ សូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃទី 08 ខែធ្នូ ឆ្នាំ 2025 នេះតទៅ ធនាគារ ខេប៊ីប្រាសាក់ នឹងលែងជាសមាជិកនៃប្រព័ន្ធសេវាទូទាត់រហ័ស (FAST Payment Service) និង សេវាផ្ទេរមូលនិធិភ្លាមៗ (Real Time Fund Transfer Service) នៃប្រព័ន្ធ Retail Pay ទៀតហើយ ដូចនេះរាល់ប្រតិបត្តិការផ្ទេរប្រាក់តាមសេវាទាំងពីរខាងលើនឹងឈប់ដំណើរការផងដែរ។
ធនាគារយើងខ្ញុំសូមលើកទឹកចិត្តឱ្យអតិថិជនទាំងអស់ ចូលរួមប្រើសេវាទូទាត់បាគង ដែលជាសេវាផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។
យើងខ្ញុំសូមអរគុណចំពោះការជឿជាក់ និងការយោគយល់របស់លោកអ្នក និងសូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ខេប៊ីប្រាសាក់។
