ធនាគារ ខេប៊ីប្រាសាក់ ម.ក សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ ដែលចុះឈ្មោះប្រើប្រាស់គណនីឌីជីថល តាម KB PRASAC Mobile មេត្តាជ្រាបថា ដើម្បីអាចប្រើប្រាស់គណនីបានពេញលេញ ដោយអាចធ្វើប្រតិបត្តិការក្នុងទំហំទឹកប្រាក់ធំជាងមុន និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន សូមលោកអ្នកអញ្ជើញមកបំពេញព័ត៌មានដើម្បីក្លាយជាអតិថិជនពេញលេញ (Full KYC)។

លោកអ្នកអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ ខេប៊ីប្រាសាក់ ដែលនៅជិតបំផុត ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណច្បាប់ដើម ដែលនៅមានសុពលភាពមកជាមួយ។ សូមអរគុណ។
