ទីតាំងការងារ៖
- ការិយាល័យកណ្ដាល 2 រូប
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- តម្លើង និងរៀបចំប្រព័ន្ធ CCTV, Access Control Door, Motion, Vibration, Emergency និង GPS
- ដំណោះស្រាយលើបញ្ហាឧបករណ៏មិនដំណើរការរួមទំាងកាមេរ៉ា និងឧបករណ៏សុវត្ថិភាពទំាងអស់ បណ្តាញខ្សែតភ្ជាប់ ការផ្គត់ផ្គង់ថាមពល
- ឆ្លើយតបទៅនឹងសំណួរបច្ចេកទេសពាក់ព័ន្ធប្រព័ន្ធសុវត្ថិភាព និង ផ្តល់ដំណោះស្រាយទាន់ពេលវេលា
- វាយតម្លៃលើតម្រូវការប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព កំណត់ទីតំាង និងការប្រើប្រាស់ឧបករណ៏
- រៀបចំ កំណត់ទីតំាង និងកំណត់ស្តង់ដារបច្ចេកទេសសម្រាប់បំពាក់ឧបករណ៏សុវត្ថិភាពក្នុងការតម្លើង គុណភាព និងសោភ័ណភាព
- កំណត់រចនាសម្ព័ន្ធ ធ្វើតេស្តសាកល្បងឧបករណ៏កាមេរ៉ា CCTV ប្រព័ន្ធគ្រប់គ្រងការចូល និងឧបករណ៍សុវត្ថិភាពផ្សេងៗ
- រៀបចំខ្សែ និងភ្ជាប់ដំណើរការឧបករណ៍សុវត្ថិភាពជាមួយប្រភព អគ្គីសនី ឧបករណ៏ Network ដោយអនុលោមតាមស្តង់ដារបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ
- សម្របសម្រួលការតម្លើង និងការងារបច្ចេកទេសជាមួយក្រុមហ៊ុន ឬ ក្រុមជាងពាក់ព័ន្ធ
- ធ្វើការងារផ្សេងៗ ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- បានបញ្ចប់បរិញ្ញាបត្រអេឡិចត្រូនិច វិស្វកម្មអគ្គិសនី បច្ចេកវិទ្យាព័ត៌មាន ឬសញ្ញាប័ត្រពាក់ព័ន្ធមានតម្លៃស្មើ
- មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ ធ្វើការជាមួយការតម្លើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធផ្តល់ដំណឹង ប្រព័ន្ធអគ្គីភ័យ និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដែលពាក់ព័ន្ធ
- អាចបំពេញការងារនៅក្រៅម៉ោងធ្វើការ រួមទំាងថ្ងៃចុងសប្តាហ៍ ឫថ្ងៃឈប់សម្រាក
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
- ចេះប្រើកុំព្យូទ័របានល្អ អាចប្រើប្រាស់ Microsoft Office, internet, e-mail, …
- មានទំនាក់ទំនងល្អ រួសរាយរាក់ទាក់ និងបំពេញការងារជាក្រុមបានល្អ
- អាចធ្វើដំណើរចុះតាមសាខា និងតាមខេត្ត តាមគ្រប់មធ្យោបាយធ្វើដំណើរ
- ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។
ព័ត៌មានការងារ
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញ ដែលមានអាស័យដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួល ទំពួង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអ៊ីម៉ែល៖ recruitment@kbprasacbank.com.kh
សំរាប់ព័ត៌មានបន្ថែម
ទូរស័ព្ទលេខ៖ 023 962 062
អ៊ីម៉ែល៖ recruitment@kbprasacbank.com.kh
សម្គាល់៖ រាល់ពាក្យស្នើសុំទាំងអស់ត្រូវបញ្ជាក់ពីទីតាំងការងារឲ្យបានច្បាស់លាស់ ហើយមានតែបេក្ខនារី និងបេក្ខជន ដែលត្រូវអញ្ជើញធ្វើការប្រឡងឬបទសម្ភាសន៍នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ៕
