
ធនាគារ ខេប៊ីប្រាសាក់ មានសេចក្ដីរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាអ្នកឧបត្ថម្ភកម្រិត Diamond Sponsor ក្នុងកម្មវិធី «វេទិកាជាតិគណនេយ្យ 2026» ក្រោមប្រធានបទ៖ «ការបញ្ចូលស្តង់ដារការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា» នាថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2026 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការចូលរួមឧបត្ថម្ភនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងវិជ្ជាជីវៈ ការអនុវត្តប្រកបដោយតម្លាភាព និងការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពង្រឹងទំនុកចិត្ត និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពធន់ និងចីរភាព។ ក្នុងស្មារតីនេះ ធនាគារនៅតែបន្តគាំទ្រដល់បុគ្គល និងអាជីវកម្ម តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដ៏សំបូរបែបដែលជួយលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។
នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ធនាគារ ខេប៊ីប្រាសាក់ ក៏មានស្តង់ដើម្បីដាក់តាំងបង្ហាញនូវផលិតផលនិងសេវាហិរញ្ញវត្ថុដែលឆ្លើយតបតាមតម្រូវការរបស់អតិថិជន ព្រមទាំងមានការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ពិសេសៗជូនដល់អ្នកចូលរួមក្នុងកម្មវិធីផងដែរ។









