ឥណទានសូឡា

ឥណទានសូឡា គឺជាឥណទានសម្រាប់ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ សម្រាប់គេហដ្ឋាន សហគ្រាសធុនតូច​ និងមធ្យម រោងចក្រ និងក្រុមហ៊ុន ដើម្បីប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ ដែលជាប្រភពធនធានកកើតឡើងវិញ ជួយកាត់បន្ថយចំណាយលើវិក្កយបត្រអគ្គិសនី និងលើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិកកើតឡើងវិញ ស្របតាមគោលការណ៍ឥណទានបៃតង និងគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ធនាគារ ខេប៊ីប្រាសាក់។

លក្ខណៈផលិតផល

  • រយៈពេលខ្ចី៖ រហូតដល់ 120 ខែ
  • ទំហំប្រាក់កម្ចី​៖ តាមតម្រូវការជាក់ស្ដែង
  • អត្រាការប្រាក់៖ ទាបរហូតដល់ 0.62% ក្នុង 1 ខែ
  • របៀបសង៖ បត់បែនតាមលំហូរទឹកប្រាក់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

បុគ្គល

  • មានអាយុចាប់ពី 18 ឆ្នាំ ដល់ 65 ឆ្នាំ
  • មានឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់
  • មានអាសយដ្ឋានអចិន្ត្រៃយ៍
  • មានមុខរបរ ការងារ ឬអាជីវកម្មស្របច្បាប់ និងមានប្រភពចំណូលច្បាស់លាស់
  • មានប្រវត្តិឥណទាន និងប្រវត្តិហិរញ្ញវត្ថុល្អ ដែលអាចជឿជាក់បាន
  • មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ

ឯកសារដែលតម្រូវឱ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
  • វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម

សម្គាល់៖

  • ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
  • លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

គណនីចរន្តព្រីមៀម
គណនីចរន្តព្រីមៀម
គណនីចម្រើនតាមលំដាប់
គណនីចម្រើនតាមលំដាប់
គណនីឌីជីថល
គណនីឌីជីថល