លោកអ្នក អាចទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹងរបស់ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ និងក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក ខេត្តឧត្តរមានជ័យ តាមរយៈកម្មវិធី KB PRASAC Mobile នៅគ្រប់ទីកន្លែង និងពេលវេលា (24/7) បានយ៉ាងលឿន ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។
| លក្ខណៈផលិតផល | បរិយាយ | 
|---|---|
| ប្រភេទវិក្កយបត្រដែលអាចទូទាត់បាន | សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ និងក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក ខេត្តឧត្តរមានជ័យ | 
| រូបិយប័ណ្ណ | ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក | 
| ចំនួនប្រតិបត្តិការ និងទំហំទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃ | មិនកំណត់ | 
| លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ | ត្រូវទូទាត់ឱ្យបានមុនកាលបរិច្ឆេទផុតកំណត់លើវិក្កយបត្រយ៉ាងតិច 2 ថ្ងៃនៃថ្ងៃធ្វើការ | 
| កម្រៃសេវាលើការទូទាត់វិក្កយបត្រ | #list# – 0.12 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ សម្រាប់វិក្កយបត្រសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ – មិនគិតកម្រៃសេវា សម្រាប់វិក្កយបត្រក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក ខេត្តឧត្តរមានជ័យ | 
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

 
                                                     
                                                    