ចំណេញពេលវេលា កាត់បន្ថយចំណាយគ្រួសារ ជាមួយនឹងជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនី តាមរយៈម៉ាស៊ីនអេធីអឹម និងកម្មវិធី KB PRASAC Mobile បានភ្លាមៗ និងងាយស្រួល។
លក្ខណៈផលិតផល | បរិយាយ |
---|---|
ប្រភេទវិក្កយបត្រដែលអាចទូទាត់បានដោយមិនអស់កម្រៃសេវា | អគ្គិសនីកម្ពុជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ស្រុកកំពង់ត្រាច ខេត្តក្រចេះ ស្រុកស្នួល ខេត្តរតនគិរី ស្រុកវើនសៃ ស្រុកលំផាត់ ស្រុកតាវែង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ស្រុកបន្ទាយស្រី ខេត្តស្ទឹងត្រែង កំពង់ស្រឡៅ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ក្រុងសែនមនោរម្យ ស្រុកកែវសីមា ស្រុកពេជ្រាដា ស្រុកកោះញែក ខេត្តស្វាយរៀង ក្រុងបាវិត ជីភូ ស្រុកកំពង់រោទ៍ ខេត្តតាកែវ និងអង្គតាសោម។ |
ប្រភេទវិក្កយបត្ររបស់ក្រុមហ៊ុនឯកជនដែលអាចទូទាត់បាន (Bill24) (កម្រៃសេវា 500 រៀល ឬ 0.12 ដុល្លារ ក្នុងមួយវិក្កយបត្រ) | #list# – ភ្នំពេញ៖ អគ្គិសនីទឹកថ្លា, ទិត្យ មានជ័យ អេឡិកទ្រីស៊ីធី សឹបផ្លាយ, សហគ្រាសអិន ភី អេឡិកទ្រីក សឹបផ្លាយអឺរ – កំពង់ចាម៖ អគ្គិសនីឃុំសណ្ដែក, សហគ្រាស ថ្នល់បែក ចំការលើ អេឡិចទ្រីស៊ីធី – កំពង់ធំ៖ សហគ្រាស វណ្ណា ឡៃហ៊ីម អេឡិកទ្រីស៊ីធី – កំពង់ស្ពឺ៖ អគ្គិសនីឃុំអូរ, លីម ម៉ូវ ខូ អិលធីឌី(មិនគិតកម្រៃសេវា) – តាកែវ៖ អគ្គិសនី អ៊ូច គា, អគ្គិសនី អិន អិម ក្តាញ់, អេឡិកទ្រីស៊ីធីគិរីវង់, អេឡិកទ្រីស៊ីធីទ្រាំង – បន្ទាយមានជ័យ៖ អគ្គិសនី ប៉ោយចារ ខូអិលធីឌី, សហគ្រាស អ៊ិន ពៅ – បាត់ដំបង៖ សហគ្រាសអគ្គិសនី កុយ ម៉ាច, សហគ្រាស អគ្គិសនី គង់ សាម៉ុន, អគ្គិសនី លឿង លី – ព្រៃវែង៖ អគ្គិសនី ខឹម រ៉ានី, សហគ្រាស អគ្គិសនី កែវ ចំរើន – សៀមរាប៖ ក្រុមហ៊ុន វន់ វីរៈ សឺវីស, សហគ្រាស អគ្គិសនី មាស គាវ – ខេត្តត្បូងឃ្មុំ៖ សហគ្រាសគ្រូមជ្ឈមណ្ឌលក្រមង៉ុយ – ខេត្តក្រចេះ៖ អគិ្គសនី ចុងជាច – ខេត្តពោធិ៍សាត់៖ សហគ្រាស អេសវី វី ធី អេឡិកទ្រីស៊ីធី ខូ អិលធីឌី – ខេត្តកំពង់ឆ្នាំង៖ អគ្គីសនីសុផល-រតនៈ, សេវាករលោក អ៊ុន សុធា សាខាទី2, សហគ្រាស អគ្គិសនី ច័ន្ទ ស៊ីម៉ូលី |
រូបិយប័ណ្ណ | ប្រាក់រៀល ឬ ប្រាក់ដុល្លារ |
លក្ខខណ្ឌ | អតិថិជនត្រូវមានគណនីសន្សំជាមួយខេប៊ីប្រាសាក់ និង ប្រើប្រាស់ប័ណ្ណអេធីអឹម ឬកម្មវិធី KB PRASAC Mobile |
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ | ត្រូវទូទាត់ឱ្យបានមុនកាលបរិច្ឆេទផុតកំណត់លើវិក្កយបត្រយ៉ាងតិច 2 ថ្ងៃនៃថ្ងៃធ្វើការ |
ពេលវេលាកំណត់សម្រាប់ការទូទាត់វិក្កយបត្រក្នុងថ្ងៃ | ទូទាត់មុនម៉ោង 3 រសៀល |
ចំនួនប្រតិបត្តិការ និងទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃ | មិនកំណត់ |
កំណត់សម្គាល់៖
- សូមរក្សាទុកវិក្កយបត្រនៃការទូទាត់ឱ្យបានមួយសប្តាហ៍ ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់លើប្រតិបត្តិការ ក្នុងករណីធ្វើការទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម និង ម៉ាស៊ីនឆូតកាត។
- ចំពោះការទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជាសម្រាប់បណ្ដាទីតាំងអគ្គិសនីដែលបានរៀបរាប់ខាងលើ សូមលោកអ្នកជ្រើសយក «Electricite du Cambodge (EDC)» នៅក្នុងកម្មវិធី KB PRASAC Mobile និងជ្រើសយក អគ្គិសនីកម្ពុជា EDC ករណីទូទាត់តាមម៉ាស៊ីនអេធីអឹម។
- វិក្កយបត្ររបស់ក្រុមហ៊ុនអគ្គិសនីឯកជន (Bill24) គឺទូទាត់បានតែតាមកម្មវិធី KB PRASAC Mobile តែប៉ុណ្ណោះ។