Menu
តាមដានយើងខ្ញុំំ:

សេចក្ដីជូនដំណឹងពីការកែប្រែអត្រាការប្រាក់បន្ថែម

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជននិងសាធារណជនមេត្តាជ្រាបថា ធនាគារយើងខ្ញុំបានកែប្រែអត្រាការប្រាក់បន្ថែម លើការបើកគណនីបញ្ញើមានកាលកំណត់ សម្រាប់អតិថិជនឯកត្តជន និងនីតិបុគ្គល ដែលបើកតាមសាខា និងកម្មវិធី KB PRASAC Mobile ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 2 ខែឧសភា ឆ្នាំ 2024 ទៅតាមតារាងខាងក្រោម៖

1.ការកែប្រែអត្រាការប្រាក់ នៃគណនីបញ្ញើមានកាលកំណត់ សម្រាប់អតិថិជនឯកត្តជន និងនីតិបុគ្គល៖

គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan#
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
1 ខែ2.50%2.25%
2 ខែ2.75%2.50%
3/4/5 ខែ3.75%3.50%
6/7/8 ខែ4.75%4.50%
9/10/11 ខែ5.00%4.75%
12/18/24/36/48/60 ខែ7.00%6.75%
គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan#
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
1 ខែ2.50%2.25%
2 ខែ2.50%2.25%
3/4/5 ខែ3.50%3.25%
6/7/8 ខែ4.50%4.25%
9/10/11 ខែ4.75%4.50%
12/18/24/36/48/60 ខែ6.75%6.50%

2. ការកែប្រែអត្រាការប្រាក់ នៃគណនីបញ្ញើមានកាលកំណត់ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖

រយៈពេលអត្រាការប្រាក់ ជារូបិយប័ណ្ណប្រាក់រៀលនិងប្រាក់ដុល្លារ
1 ខែ1.00%
2 ខែ1.25%
3/4/5 ខែ2.00%
6/7/8 ខែ3.00 %
9/10/11 ខែ3.50 %
12/18 ខែ4.25%
24/36/48/60 ខែ4.50%

* អត្រាការប្រាក់ប្រចាំឆ្នាំ

អាស្រ័យហេតុនេះ សូមអតិថិជននិងសាធារណជន ជ្រាបជាព័ត៌មាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជន តាមលេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ។

សូមអរគុណ!

ធនាគារ​ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ធនាគារ​ស្នូល​ ​និង​សេវា​ធនាគារ​ចល័ត

​ភ្នំពេញ​៖​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​សូម​ជម្រាប​ជូន​អតិថិជន​និង​សាធារណជន​មេត្តា​ជ្រាប​អំពី​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ធនាគារ​ស្នូល​ ​និង​សេវា​ធនាគារ​ចល័ត​របស់​ខ្លួន​ ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​របស់​អតិថិជន​កាន់តែ​ប្រសើរ​។​

​ក្នុង​ន័យ​នេះ​ ​ធ​នាគា​យើងខ្ញុំ​នឹង​ផ្អាក​ដំណើរការ​សេវា​ធនាគារ​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​ ​តាម​កាលបរិច្ឆេទ​ខាងក្រោម​៖​

​ផ្អាក​ផ្តល់​សេវាកម្ម​តាម​បញ្ជរ​បេឡា​នៅ​គ្រប់​សាខា​ចាប់ពី​ថ្ងៃ​ទី​ 19 ​ខែ​មករា​ ​ម៉ោង​ 12:00 ​នាទី​ ​ថ្ងៃត្រង់​ ​រហូតដល់​ថ្ងៃ​ទី​ 22 ​ខែ​មករា​ ​ឆ្នាំ​ 2024 ​ម៉ោង​ 7:00 ​នាទី​ ​ព្រឹក​។​
​ផ្អាក​គ្រប់​ប្រតិបត្តិការ​សេវា​ធនាគារ​តាមរយៈ​កម្មវិធី​ KB ​P​R​A​SAC​ ​Mobile​, ​AT​M​ ​ការ​ទូទាត់​តាមរយៈ​ K​H​QR ​Code​ ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​និង​មធ្យោបាយ​ផ្សេងៗ​ទាំងអស់​ ​ចាប់ពី​ថ្ងៃ​ទី​ 19 ​ខែ​មករា​ ​ម៉ោង​ 6:00 ​នាទី​ ​ល្ងាច​ ​រហូតដល់​ថ្ងៃ​ទី​ 22 ​ខែ​មករា​ ​ឆ្នាំ​ 2024 ​ម៉ោង​ 7:00 ​នាទី​ ​ព្រឹក​។​
​ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ក្នុង​ការ​បោះជំហាន​ឈាន​មុខ​ផ្នែក​បច្ចេកវិទ្យា​ ​ដើម្បី​​ធានា​​ថា​​ប្រព័ន្ធ​​ធនាគារ​​ស្នូល​​របស់​​យើង​ខ្ញុំ​​បំពេញ​​តាម​​តម្រូវ​​ការ​​របស់​​អតិថិជន​​។​

​យើងខ្ញុំ​សូម​អរគុណ​ចំពោះ​ការយោគយល់​ ​និង​ការ​សហការ​របស់​លោកអ្នក​ក្នុង​អំឡុង​ពេល​នៃ​ការ​អាក់ខាន​សេវា​ជា​បណ្ដោះអាសន្ន​នេះ​។​ ​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​បង្ហាញ​ពី​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​ចំពោះ​អនាគត​របស់​ធនាគារ​ខេ​ប៊ី​ប្រា​សាក់​។​

​សម្រាប់​ច​ម្ងល់ ​ឬ​ ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​ផ្នែក​បម្រើ​អតិថិជន​ ​តាមរយៈ​លេខ​ 086 999 911 ​ឬ​ 023 999 911​។​

​ធនាគារ​ខេ​ប៊ី​ប្រា​សាក់​សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​និង​យោគយល់​របស់​អតិថិជន ​ស្រប​​ពេល​​ដែល​​យើង​​ខិតខំ​​ផ្តល់​ជូន​​អ្នក​​នូវ​​សេវាកម្ម​​ធនាគារ​​ដែល​​កាន់​តែ​​ប្រសើរ​​ឡើង។