Menu
តាមដានយើងខ្ញុំំ:

ធនាគារ ខេប៊ីប្រាសាក់ ដាក់ដំណើរការគណនីជូនៀសម្រាប់អតិថិជនសន្សំប្រាក់វ័យក្មេង

ថ្ងៃទី 06 ខែតុលា ឆ្នាំ 2026 – ធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យប្រើប្រាស់គណនីជូនៀ (Junior Account) ដែលជាដំណោះស្រាយសេវាធនាគារឌីជីថលសម្រាប់កុមារដែលមានអាយុចាប់ពី 10 ដល់ជិត 18 ឆ្នាំ ដើម្បីជួយឱ្យពួកគេកសាងទម្លាប់នៃការសន្សំ និងការគ្រប់គ្រងលុយប្រកបដោយការទទួលខុសត្រូវ ក្រោមការត្រួតពិនិត្យពីឪពុក ម្ដាយ ឬ អាណាព្យាបាល។

គណនីជូនៀ បង្កើតឡើងដើម្បីជួយផ្ដល់ចំណេះដឹងហិរញ្ញវត្ថុដល់កុមារតាំងពីវ័យក្មេងទៅ ដោយជំរុញឱ្យពួកគេយល់ដឹងពីតម្លៃនៃលុយ គ្រប់គ្រងចំណាយដោយឆ្លាតវៃ និងការបង្កើតទម្លាប់សន្សំសម្រាប់គោលដៅនាពេលអនាគត។ តាមរយៈបទពិសោធន៍ផ្នែកហិរញ្ញវត្ថុជាក់ស្តែងក្នុងជីវិតពិត កុមារអាចអភិវឌ្ឍជំនាញគ្រប់គ្រងលុយដ៏មានសារៈសំខាន់ ដែលនឹងផ្តល់ប្រយោជន៍ដល់ពួកគេពេញមួយជីវិត។

តាមរយៈកម្មវិធី KB PRASAC Mobile កុមារជាម្ចាស់គណនីជូនៀ អាចប្រើប្រាស់សេវាធនាគារជាច្រើនយ៉ាងងាយស្រួល និងមិនប្រើសាច់ប្រាក់ រួមមាន ការស្កេនទូទាត់តាម KHQR បញ្ចូលលុយទូរស័ព្ទ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខកូដ ដាក់ប្រាក់និងដកប្រាក់តាមម៉ាស៊ីន CDM-ATM បើកគណនីបញ្ញើមានកាលកំណត់ បង្កើតប័ណ្ណនិម្មិត និងពិនិត្យសមតុល្យគណនីបានភ្លាមៗ ព្រមទាំងអាចប្រើប្រាស់សេវាផ្សេងទៀត។

គណនីជូនៀ ផ្តល់ឱកាសឱ្យកុមារនូវមធ្យោបាយសុវត្ថិភាពនិងងាយស្រួលដើម្បីទទួលបានបទពិសោធន៍នៃការប្រើប្រាស់សេវាធនាគារទំនើប ព្រមទាំងរៀនពីការគ្រប់គ្រងលុយដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឪពុកម្ដាយ ឬ អាណាព្យាបាល អាចចូលរួមក្នុងដំណើរអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុរបស់កូនៗ តាមរយៈការផ្ទេរប្រាក់ទៅកាន់គណនីជូនៀ និងតាមដានការចំណាយរបស់កូនៗតាមរយៈការទទួលបានការជូនដំណឹងអំពីប្រតិបត្តិការនានាតាមកម្មវិធី KB PRASAC Mobile។

នៅពេលដែលការទូទាត់តាមបែបឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្លាយជាផ្នែកដ៏សំខាន់មួយនៃជីវិតប្រចាំថ្ងៃ គណនីជូនៀ ជួយត្រៀមលក្ខណៈដល់យុវវ័យជំនាន់ក្រោយឱ្យចេះប្រើប្រាស់សេវាធនាគារដោយភាពជឿជាក់ និងប្រកបដោយការទទួលខុសត្រូវ។ តាមរយៈការរួមបញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុជាមួយនឹងមធ្យោបាយធ្វើសេវាធនាគារ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងគាំទ្រដល់ក្រុមគ្រួសារក្នុងការបណ្តុះកូនៗឱ្យចេះទទួលខុសត្រូវលើផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់វប្បធម៌សន្សំលុយកាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវវ័យ។

💡របៀបស្នើសុំបង្កើតគណនីជូនៀ

ឪពុក ម្ដាយ ឬ អាណាព្យាបាលស្របច្បាប់ អាចស្នើសុំបើកគណនីជូនៀដោយងាយស្រួល តាម KB PRASAC Mobile ដោយចូលទៅ គណនី → បើកគណនី → គណនីជូនៀ → បើកឥឡូវ → យល់ព្រមលើលក្ខខណ្ឌ → ចាប់ផ្ដើម → បំពេញព័ត៌មានឱ្យបានត្រឹមត្រូវរួចចុចបញ្ជូន។

បន្ទាប់ពីទទួលបានសារជូនដំណឹងដែលបញ្ជាក់ថាសំណើត្រូវបានអនុម័ត សូមលោកអ្នកផ្ញើ Link ទៅកាន់កូនលោកអ្នក។ កូនលោកអ្នកអាចធ្វើការទាញយក KB PRASAC Mobile និងបើកដំណើរការគណនីជូនៀ ។

🧭របៀបដំណើរការគណនីជូនៀ នៅលើទូរស័ព្ទរបស់កូន

👉សូមទាញយក KB PRASAC Mobile → បើកដំណើរការគណនី → យល់ព្រមលើលក្ខខណ្ឌ → បន្ទាប់ → បំពេញព័ត៌មានឱ្យបានត្រឹមត្រូវ រួចចុចបញ្ជូន ជាការស្រេច។

សម្រាប់ព័ត៌មានបន្ថែមអំពីគណនីជូនៀ ខេប៊ីប្រាសាក់ សូមចូលទៅកាន់ https://www.kbprasacbank.com.kh/km/personal/deposits/junior-account/ ឬ ទូរស័ព្ទមកផ្នែកបម្រើអតិថិជន តាមលេខ 086 999 911 ឬ 023 999 911 ។

ធនាគារ ខេប៊ីប្រាសាក់ និង សភាពាណិជ្ជកម្មកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រដល់ធុរកិច្ចកូរ៉េនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី 1 ខែតុលា ឆ្នាំ 2026៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងគោលដៅគាំទ្រដល់ធុរកិច្ច វិនិយោគិន និងក្រុមហ៊ុនកូរ៉េដែលជាសមាជិករបស់សភាពាណិជ្ជកម្មដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក រី វណ្ណា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ខេប៊ីប្រាសាក់ និងលោក KIM Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េ ប្រព្រឹត្តទៅនៅធនាគារ ខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រមុនីវង្ស។

តាមរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការគ្នាដើម្បីលើកកម្ពស់កំណើនធុរកិច្ចគ្នាទៅវិញទៅមក ពង្រឹងបណ្តាញសាជីវកម្ម និងគាំទ្រដល់សមាជិកសភាពាណិជ្ជកម្មកូរ៉េ ជាមួយនឹងដំណោះស្រាយសេវាធនាគារ និងធុរកិច្ច។ កិច្ចសហប្រតិបត្តិការនេះ រួមមាន ការផ្ដល់សេវាហិរញ្ញវត្ថុ និងការគាំទ្រផ្នែកប្រឹក្សាយោបល់ ការផ្សារភ្ជាប់ទំនាក់ទំនងបណ្តាញធុរកិច្ច និងព្រឹត្តិការណ៍ផ្សេងៗ។

តាមរយៈភាពជាដៃគូនេះ ធនាគារ ខេប៊ីប្រាសាក់ នឹងផ្តល់ជូនក្រុមហ៊ុនជាសមាជិកសភាពាណិជ្ជកម្មកូរ៉េនូវសេវាធនាគារស្របតាមតម្រូវការ សេវាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និងដំណោះស្រាយធនាគារឌីជីថល។ ភាគីទាំងពីរក៏មានគោលបំណងសហការគ្នារៀបចំ ឬ ចូលរួមក្នុងសិក្ខាសាលា សកម្មភាពផ្គូផ្គងធុរកិច្ច និងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនផងដែរ។

លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ «ធនាគារ ខេប៊ីប្រាសាក់ មានក្តីសោមនស្សរីករាយក្នុងការកិច្ចសហប្រតិបត្តិការនេះជាមួយសភាពាណិជ្ជកម្មកូរ៉េ ដែលជាស្ថាប័នមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សហគមន៍ធុរកិច្ចកូរ៉េនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងផ្តល់នូវដំណោះស្រាយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សមាជិកសភាពាណិជ្ជកម្មកូរ៉េ ព្រមទាំងបង្កើតឱកាសកាន់តែទូលាយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងបណ្តាញធុរកិច្ច និងកិច្ចសហការ។ យើងខ្ញុំនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភាពពាណិជ្ជកម្មកូរ៉េ ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់ធុរកិច្ចកូរ៉េនៅកម្ពុជា»។

លោក KIM Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េ (KOCHAM) បានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការជាមួយធនាគារ ខេប៊ីប្រាសាក់ ផ្តល់នូវថ្នាលមួយទៀតដើម្បីគាំទ្រដល់សមាជិករបស់ KOCHAM និងសហគមន៍ធុរកិច្ចកូរ៉េទាំងមូលនៅកម្ពុជា។ ការទទួលបានសេវាហិរញ្ញវត្ថុ ការគាំទ្រផ្នែកប្រឹក្សាយោបល់ និងឱកាសផ្សារភ្ជាប់បណ្តាញធុរកិច្ច អាចរួមចំណែកដល់ការអភិវឌ្ឍធុរកិច្ចកាន់តែរឹងមាំ។ KOCHAM រំពឹងថានឹងសហការជាមួយធនាគារ ខេប៊ីប្រាសាក់ ដើម្បីបង្កើតគុណតម្លៃ និងឱកាសសម្រាប់សមាជិករបស់ខ្លួន»។

កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារ ខេប៊ីប្រាសាក់ និងសភាពាណិជ្ជកម្មកូរ៉េ ក្នុងការពង្រឹងទំនាក់ទំនងធុរកិច្ច សម្រួលដល់ការទទួលបានដំណោះស្រាយហិរញ្ញវត្ថុ និងការគាំទ្រដល់តម្រូវការហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់វិនិយោគិន និងក្រុមហ៊ុនកូរ៉េនៅកម្ពុជា។

បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានដាក់សម្ពោធបង្ហាញជាផ្លូវការ «មជ្ឈមណ្ឌលគាំទ្រការវិនិយោគកូរ៉េ» នៅធនាគារ ខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រ មុនីវង្ស ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រដល់ធុរកិច្ច និងវិនិយោគិននិយាយភាសាកូរ៉េ និងចិននៅកម្ពុជា។ មជ្ឈមណ្ឌលនេះនឹងបំពេញតួនាទីជាវេទិកាពិសេសមួយក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុតាមតម្រូវការ សេវាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និងការគាំទ្រដល់ធុរកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនកូរ៉េ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ ខេប៊ីប្រាសាក់ ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញទំនាក់ទំនងធុរកិច្ចឱ្យកាន់តែរឹងមាំរវាងប្រទេសកម្ពុជា និងកូរ៉េ។

⚠️ ការបដិសេធព័ត៌មានមិនពិត

ធនាគារ ខេប៊ីប្រាសាក់ សូមជម្រាបជូនអតិថិជននិងសាធារណជនឱ្យបានជ្រាបថា ព័ត៌មានដែលកំពុងចែកចាយតាម Telegram ឬ បណ្តាញផ្សេងៗ ដោយអះអាងថា ធនាគារ ខេប៊ីប្រាសាក់ កំពុងមានបញ្ហា គឺជាព័ត៌មានមិនពិត។

ធនាគារយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងម៉ត់ចត់ ហើយកំពុងធ្វើការស៊ើបអង្កេត ដើម្បីកំណត់ប្រភព និងបុគ្គលដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។ ធនាគារនឹងចាត់វិធានការតាមផ្លូវច្បាប់និងបទប្បញ្ញត្តិជាធរមានចំពោះបុគ្គលដែលបង្កើតព័ត៌មាននេះ។

ធនាគារសូមអំពាវនាវដល់សាធារណជន កុំជឿ ឬ បន្តចែករំលែកព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ និងសូមផ្អែកលើព័ត៌មានផ្លូវការដែលផ្សព្វផ្សាយដោយធនាគារ ខេប៊ីប្រាសាក់ តែប៉ុណ្ណោះ។

សូមអរគុណចំពោះការបន្តគាំទ្រ និងទំនុកចិត្តរបស់លោកអ្នកចំពោះ ធនាគារ ខេប៊ីប្រាសាក់។

ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនឥណទានសូឡា ដើម្បីគាំទ្រថាមពលស្អាតនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព

ធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការ ឥណទានសូឡា (Solar Loan) ដែលជាដំណោះស្រាយហិរញ្ញប្បទានថ្មីមួយ ដើម្បីជួយដល់គ្រួសារ ក្រុមហ៊ុន ស្ថាប័ន រោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងការវិនិយោគលើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ កាត់បន្ថយចំណាយថ្លៃប្រើប្រាស់ថាមពលអគ្គិសនី និងចូលរួមគាំទ្រអនាគតប្រកបដោយនិរន្តរភាព។

ឥណទានសូឡា ធនាគារ ខេប៊ីប្រាសាក់ សមស្របសម្រាប់អតិថិជនដែលមានបំណងដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន ឬ អាជីវកម្ម ព្រមទាំងអាជីវកម្មដែលមានបំណងចង់ពង្រីកសកម្មភាពលក់ដុំ ឬ លក់រាយឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងសេវាកម្មដំឡើងប្រព័ន្ធសូឡា។ ទំហំឥណទានត្រូវបានផ្ដល់ជូនស្របតាមទំហំអាជីវកម្ម តាមតម្រូវការថាមពលជាក់ស្តែង និងស្របតាមលទ្ធភាពសងរបស់អតិថិជន ដើម្បីធានាថាអតិថិជនទទួលបានហិរញ្ញប្បទានដែលសមស្របទៅនឹងតម្រូវការរបស់​ខ្លួន។ អតិថិជនអាចខ្ចីជាប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក ជាមួយនឹងរយៈពេលខ្ចីរហូតដល់ 10 ឆ្នាំ និងរបៀបសងប្រាក់មានភាពបត់បែន។

ថ្នាក់ដឹកនាំធនាគា រខេប៊ីប្រាសាក់ បានលើកឡើងថា៖ «តាមរយៈឥណទានសូឡា យើងកំពុងធ្វើឱ្យការវិនិយោគលើថាមពលស្អាតកាន់តែងាយស្រួលសម្រាប់គ្រួសារ និងអាជីវកម្ម ដើម្បីកាត់បន្ថយចំណាយលើអគ្គិសនី បង្កើនសមត្ថភាពប្រកួតប្រជែង និងប្រសិទ្ធភាពប្រតិបត្តិការរបស់អាជីវកម្ម ព្រមទាំងចូលរួមជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងប្រកបដោយនិរន្តរភាព»។

តាមរយៈការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ អតិថិជនអាចកាត់បន្ថយចំណាយលើអគ្គិសនី បង្កើនប្រសិទ្ធផលនៃការប្រើប្រាស់ថាមពល ពង្រឹងភាពប្រកួតប្រជែងរបស់អាជីវកម្ម និងកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលបែបប្រពៃណី ទន្ទឹមនឹងនេះក៏រួមចំណែកកាត់បន្ថយការបញ្ចេញកាបូន និងការពារបរិស្ថានផងដែរ។

ឥណទានសូឡា ក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ចំពោះគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច និងការផ្តល់សេវាធនាគារប្រកបដោយការទទួលខុសត្រូវ។ ផលិតផលនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការការពារបរិស្ថាន គាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកដល់ការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ម.ក និង ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីគាំទ្រការផលិត ខ្សែភាពយន្ត “Dare to Stay” និងផ្សព្វផ្សាយកម្ពុជាសម័យទំនើបទៅកាន់ពិភពលោក

រាជធានីភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ និង ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគម្រោងផលិតខ្សែភាពយន្ត Micro Drama ប្រកបដោយភាពច្នៃប្រឌិត មានគោលបំណងបង្ហាញកម្ពុជាថាជាគោលដៅទេសចរណ៍ដែលមានភាពទំនើប សុវត្ថិភាព មានការតភ្ជាប់ រស់រវើក និងស្រស់ស្អាត ទៅកាន់ទស្សនិកជនក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។

ក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារ ខេប៊ីប្រាសាក់ នឹងចូលរួមជាដៃគូ Pride Partner នៃគម្រោង “Dare to Stay” ដែលជាខ្សែភាពយន្ត Micro Drama ចំនួន 50 ភាគ បង្កើតឡើងដោយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និង OMG Studios (Oceanus Media Global)។ គម្រោងនេះប្រើប្រាស់រឿងស្នេហារវាងតួអង្គកូរ៉េ និងខ្មែរ ដែលមានភាពទាក់ទាញ ដើម្បីណែនាំទស្សនិកជនឱ្យស្គាល់ពីជីវិតរស់នៅបែបទំនើបរបស់កម្ពុជា ការតភ្ជាប់ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធទំនើប បដិសណ្ឋារកិច្ច និងគោលដៅទេសចរណ៍ចម្រុះរបស់កម្ពុជា។

ពិធីចុះហត្ថលេខានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការគាំទ្រគំនិតផ្តួចផ្តើមនានាដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងពង្រឹងរូបភាពវិជ្ជមានរបស់ប្រទេសក្នុងចំណោមទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិ។

ថ្លែងក្នុងពិធីនេះ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា៖​ «ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការក្លាយជាដៃគូ Pride Partner នៃគម្រោងខ្សែភាពយន្ត ‘Dare to Stay’។ គម្រោងនេះមិនគ្រាន់តែជាខ្សែភាពយន្ត Micro Drama ប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រាប់រឿងរ៉ាវអំពីកម្ពុជាដែលមានភាពទំនើប រស់រវើក មានការតភ្ជាប់ និងមានភាពជឿជាក់ ទៅកាន់ពិភពលោក។ ក្នុងនាមជាធនាគារពាណិជ្ជឈានមុខមួយ យើងជឿជាក់ថា យើងមានតួនាទីក្នុងការចូលរួមគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រមទាំងអាជីវកម្ម និងសហគមន៍ដែលរួមចំណែកដល់កំណើនរបស់ប្រទេសជាតិ»។

លោកបានបន្ថែមថា៖ «តាមរយៈភាពជាដៃគូនេះ យើងរីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រព័ន្ធអេកូឡូស៊ីនៃដៃគូពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ យើងក៏មានសេចក្តីរីករាយដែលមានឱកាសផ្សព្វផ្សាយធនាគារ ខេប៊ីប្រាសាក់ និងសេវាធនាគាររបស់យើងតាមរយៈបណ្តាញផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រមទាំងបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យជាមួយអាជីវកម្មនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍»។

ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) មានប្រសាសន៍ថា៖ «យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ KB PRASAC ដែលបានចូលរួមជាមួយ CTB ក្នុងបេសសកម្មផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក។ CTB មានមហិច្ឆតាធំមួយក្នុងការប្រាប់រឿងរ៉ាវរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែច្បាស់ និងដោយភាពជឿជាក់។ ហើយយើងមិនអាចសម្រេចបេសសកម្មនេះបានតែម្នាក់ឯងបានឡើយ។ យើងត្រូវការដៃគូពីវិស័យឯកជន ដែលយល់ច្បាស់ថា វិស័យទេសចរណ៍គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា ជួយគាំទ្រដល់អាជីវកម្ម បង្កើតការងារ និងនាំមកនូវឱកាសកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា»។

កម្ពុជាមានរឿងរ៉ាវដ៏អស្ចារ្យជាច្រើន ដែលត្រូវប្រាប់ទៅពិភពលោក។ យើងមានសម្បត្តិវប្បធម៌ និង​បេតិកភណ្ឌ​ដ៏សម្បូរ​បែប ធម្មជាតិ ឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ហើយយើងក៏មានរាជធានី និងទីក្រុង ដែលបង្ហាញ​ថា៖ «កម្ពុជាពោរពេញដោយ​ថាមពល ក្មេងវ័យ ទំនើប និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ យើងក៏កាន់តែមានបច្ចេកវិទ្យាឌីជីថល សេវាធនាគារ ការតភ្ជាប់ ដ៏ងាយស្រួលសម្រាប់អ្នកដំណើរ។ ខ្សែភាពយន្ត Micro Drama ប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដែលអាចអ្នកមើលចូលចិត្តតាមដានសាច់រឿង ស្រលាញ់តួអង្គ ចាប់អារម្មណ៍លើទីកន្លែងដែលពួកគេឃើញ និងបំផុសគំនិតឱ្យអ្នកមើលមកទស្សនា និងស្វែងយល់ពីតំបន់ទេសចរណ៍ទាំងនោះដោយផ្ទាល់»។

ភាពជាដៃគូនេះក៏នឹងអនុញ្ញាតឱ្យធនាគារ ខេប៊ីប្រាសាក់ ចូលរួម និងភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្ម និងដៃគូនានានៅក្នុង ប្រព័ន្ធអេកូឡូស៊ីទេសចរណ៍កម្ពុជា បង្កើតឱកាសសម្រាប់ស្វែងរកកិច្ចសហការនានា និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងសេវាធនាគារឌីជីថលដែលសមស្របដល់អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

គម្រោង “Dare to Stay” ត្រូវបានរៀបចំឡើងដើម្បីឈានទៅដល់ទស្សនិកជនតាមរយៈវេទិកាឌីជីថលដ៏ពេញនិយមសម្រាប់មាតិកាវីដេអូខ្លី រួមមាន TikTok, Instagram Reels និង YouTube Shorts ដោយការចាប់ផ្តើមដំបូងផ្តោតលើទស្សនិកជននៅកម្ពុជា មុននឹងពង្រីកការផ្សព្វផ្សាយទៅកាន់ សាធារណរដ្ឋកូរ៉េ តំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ី និងទស្សនិកជនអន្តរជាតិផ្សេងទៀត។

សម្រាប់ធនាគារ ខេប៊ីប្រាសាក់ គម្រោងនេះក៏ជាឱកាសមួយក្នុងការបង្ហាញនូវតួនាទីរបស់ សេវាធនាគារឌីជីថល ការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងជីវិតរស់នៅសម័យទំនើបរបស់ប្រជាជនកម្ពុជា ដែលស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

អនុស្សរណៈនៃការយោគយល់នេះ គឺជាជំហានមួយទៀតក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈភាពជាដៃគូដែលភ្ជាប់អាជីវកម្ម សហគមន៍ និងឱកាសនានា។

តាមរយៈកិច្ចសហការនេះ ធនាគារ ខេប៊ីប្រាសាក់ និង ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា មានសេចក្តីសង្ឃឹមថានឹងរួមចំណែកគាំទ្រដល់ភាពជោគជ័យនៃគម្រោងខ្សែភាពយន្ត “Dare to Stay” និងរួមគ្នាចែករំលែករឿងរ៉ាវវិជ្ជមាន និងសហសម័យអំពីប្រទេសកម្ពុជា ទៅកាន់ទស្សនិកជនទាំងក្នុងស្រុក និងក្រៅប្រទេស។

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភកម្មវិធីវេទិកាជាតិគណនេយ្យ 2026

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្ដីរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាអ្នកឧបត្ថម្ភកម្រិត Diamond Sponsor ក្នុងកម្មវិធី «វេទិកាជាតិគណនេយ្យ 2026» ក្រោមប្រធានបទ៖ «ការបញ្ចូលស្តង់ដារការរាយការណ៍ព័ត៌មានចីរភាព គោលនយោបាយ និងធនធានមនុស្ស សម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា» នាថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2026 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការចូលរួមឧបត្ថម្ភនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងវិជ្ជាជីវៈ ការអនុវត្តប្រកបដោយតម្លាភាព និងការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពង្រឹងទំនុកចិត្ត និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពធន់ និងចីរភាព។ ក្នុងស្មារតីនេះ ធនាគារនៅតែបន្តគាំទ្រដល់បុគ្គល និងអាជីវកម្ម តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដ៏សំបូរបែបដែលជួយលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ធនាគារ ខេប៊ីប្រាសាក់ ក៏មានស្តង់ដើម្បីដាក់តាំងបង្ហាញនូវផលិតផលនិងសេវាហិរញ្ញវត្ថុដែលឆ្លើយតបតាមតម្រូវការរបស់អតិថិជន ព្រមទាំងមានការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ពិសេសៗជូនដល់អ្នកចូលរួមក្នុងកម្មវិធីផងដែរ។

ធនាគារ ខេប៊ីប្រាសាក់ ផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា លឹកជះ

កំពង់ធំ៖ នៅថ្ងៃទី 27 ខែសីហា ឆ្នាំ​ 2026 ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំកម្មវិធីផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនដល់សិស្សានុសិស្ស និងប្រគល់សៀវភៅបន្ថែមជូនបណ្ណាល័យសាលាបឋមសិក្សា លឹកជះ ស្ថិតក្នុងភូមិលឹកជះ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។

កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុជូនដល់សិស្សានុសិស្ស ព្រមទាំងបន្តគាំទ្រដល់ដំណើរការបណ្ណាល័យសាលាបឋមសិក្សា លឹកជះ ដែលធនាគារ ខេប៊ីប្រាសាក់ បានផ្តល់ជូនសាលារៀននេះកាលពីឆ្នាំ 2012។

នាឱកាសនោះ គណៈគ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាជំនាញដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយការស្វែងយល់អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាំងពីវ័យក្មេងជួយឱ្យកុមារកសាងមូលដ្ឋានគ្រឹះនៃជំនាញហិរញ្ញវត្ថុដ៏រឹងមាំ និងត្រៀមខ្លួនក្លាយជាពលរដ្ឋដែលមានសមត្ថភាពក្នុងការគ្រប់គ្រង ការសម្រេចចិត្ត និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពនាពេលខាងមុខ។

ក្នុងអំឡុងពេលកម្មវិធី សិស្សានុសិស្សបានចូលរួមយ៉ាងសប្បាយរីករាយក្នុងល្បែងឆ្លើយសំណួរកម្សាន្តដែលផ្តោតលើចំណេះដឹង និងបំណិនជីវិតផ្នែកហិរញ្ញវត្ថុ ដូចជា ការយល់ដឹងអំពីលុយ និងការសន្សំ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្តផងដែរ។ មិនត្រឹមតែផ្តោតលើការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុប៉ុណ្ណោះទេ ធនាគារ ខេប៊ីប្រាសាក់ ក៏បាននាំយកសៀវភៅអានល្អៗនិងថ្មីៗបន្ថែមទៀតប្រគល់ជូនបណ្ណាល័យសាលាបឋមសិក្សា លឹកជះ សម្រាប់សិស្សានុសិស្សចូលអាននិងសិក្សាស្រាវជ្រាវ៕

ធនាគារ KB Kookmin Bank គាំទ្រការវះកាត់បេះដូងដល់កុមារកម្ពុជា

ធនាគារ KB Kookmin Bank ដែលជាភាគទុនិករបស់ធនាគារ ខេប៊ីប្រាសាក់ បានប្រកាសកាលពីថ្ងៃទី 25 ខែសីហា ថា ធនាគារបានអញ្ជើញកុមារកម្ពុជាចំនួន 6 នាក់ដែលមានជំងឺបេះដូងទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលបានការវះកាត់បេះដូងដោយឥតគិតថ្លៃ ព្រមទាំងការថែទាំ និងព្យាបាលក្រោយការវះកាត់។

កាលពីថ្ងៃទី 24 ខែសីហា លោក Hwan Ju Lee ប្រធាននាយកប្រតិបត្តិធនាគារ KB Kookmin Bank បានអញ្ជើញទៅសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទានៅមន្ទីរពេទ្យ Sejong General Hospital ក្នុងទីក្រុង Bucheon ខេត្ត Gyeonggi ដោយមានការចូលរួមពីលោក Chanjin Lee ទេសាភិបាលនៃសេវាត្រួតពិនិត្យហិរញ្ញវត្ថុ (Financial Supervisory Service – FSS) លោក Byung-Yoon Kim មេបញ្ជាការតំបន់នៃកងទ័ពសង្គ្រោះកូរ៉េ (The Salvation Army Korea Territory) និងកញ្ញា Jia Shin អត្តពលិកជាតិកីឡាស្គីទឹកកក ដែលទទួលបានការឧបត្ថម្ភពី KB Financial Group។

ចាប់តាំងពីឆ្នាំ 2012 មក ធនាគារ KB Kookmin Bank បានអនុវត្ត «គម្រោងគាំទ្រកុមារកម្ពុជាដែលមានជំងឺបេះដូង» ដែលជាគំនិតផ្តួចផ្តើមក្នុងការរួមចំណែកដល់សង្គម ដោយសហការជាមួយសេវាត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) និងកងទ័ពសង្គ្រោះកូរ៉េ (The Salvation Army)។ រហូតមកដល់បច្ចុប្បន្ន គម្រោងនេះបានគាំទ្រការវះកាត់សង្គ្រោះជីវិតដល់កុមារចំនួន 113 នាក់។

នៅឆ្នាំ 2014 ធនាគារ KB Kookmin Bank បានបង្កើត «មជ្ឈមណ្ឌលវេជ្ជសាស្ត្របេះដូង KB Kookmin Bank Hebron» នៅក្នុងប្រទេសកម្ពុជា។

ជាពិសេសនៅឆ្នាំនេះ ធនាគារបានប្រារព្ធខួបលើកទី 15 នៃកម្មវិធីនេះ ដោយបានបង្ហាញវីដេអូមួយដែលបង្ហាញពីការរីកចម្រើន និងការលូតលាស់របស់កុមារដែលធ្លាប់ទទួលបានការគាំទ្រការវះកាត់ពីកម្មវិធីនេះកាលពីមុន។

តំណាងធនាគារ KB Kookmin Bank បានមានប្រសាសន៍ថា៖ «យើងនឹងបន្តអនុវត្តគំនិតផ្តួចផ្តើមផ្នែកហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការរួមចំណែកដល់សង្គមដោយស្មោះស្ម័គ្រ ដើម្បីឱ្យកុមារដែលពុំមានលទ្ធភាពទទួលបានសេវាថែទាំសុខភាព អាចចម្រើនវ័យលូតលាស់ប្រកបដោយសុខភាពល្អ »។

សូមជម្រាបជូនផងដែរថា KB Kookmin​ Bank គឺជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េ ជាសមាជិកនៃក្រុមហិរញ្ញវត្ថុដ៏ធំបំផុតគឺ KB Financial Group ដែលមានមូលដ្ឋានអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ធនាគារ ក៏កំពុងឈានមុខគេក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថល ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលមានលក្ខណៈខុសប្លែកពីគូរប្រជែង ដែលត្រូវបានបង្កើតឡើងដោយចំណេះដឹងហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន។ ស្វែងយល់បន្ថែមតាមរយៈ www.kbfg.com

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភសន្និសីទធនាគារនៅកម្ពុជាលើកទី 5

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមចំណែកយ៉ាងសកម្មដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងនិរន្តរភាពនៃប្រព័ន្ធធនាគារ នៅកម្ពុជា

ក្នុងនាមជាគ្រឹះស្ថានធនាគារពាណិជ្ជឈានមុខ ធនាគារ ខេប៊ីប្រាសាក់ មានក្ដីរំភើបរីករាយដែលបានក្លាយជាអ្នកឧបត្ថម្ភធំ Diamond Sponsor ក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី 5 ក្រោមប្រធានបទ «ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ជំនឿទុកចិត្ត និងទំនុកចិត្តក្នុងប្រព័ន្ធធនាគារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី 19-20 ខែសីហា ឆ្នាំ 2026 ។

វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យធនាគារ និយតករ អ្នកតាក់តែងគោលនយោបាយ វាគ្មិនមកពីតំបន់អាស៊ាន ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញពាក់ព័ន្ធ ចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សា លើប្រធានបទសំខាន់ៗ រួមមាន ស្ថិរភាពវិស័យធនាគារ គុណភាពឥណទាន ការដោះស្រាយបំណុល សុចរិតភាពហិរញ្ញវត្ថុ AML/CFT និងទណ្ឌកម្ម ការការពារអតិថិជន តួនាទីរបស់មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) ទំនុកចិត្តសាធារណៈ ការទូទាត់ឆ្លងដែន និងសុវត្ថិភាពឌីជីថល។

ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាចិត្តរួមចំណែកលើកកម្ពស់ស្ថិរភាព និងភាពធន់នៃវិស័យធនាគារ ពង្រឹងស្តង់ដារអភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យ ព្រមទាំងផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព តម្លាភាព និងទំនុកចិត្តជូនអតិថិជន និងសហគមន៍។

ធនាគារ ខេប៊ីប្រាសាក់ និង ប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)

ធនាគារ ខេប៊ីប្រាសាក់ និង ប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកភស្តុភារ នៅថ្ងៃទី 18 ខែសីហា ឆ្នាំ 2026 នៅការិយាល័យប្រៃសណីយ៍កម្ពុជា។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ និង លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរជាច្រើនរូប។

តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងសិក្សា និងស្វែងរកឱកាសប្រើប្រាស់បណ្តាញភស្តុភារ និងសេវាដឹកជញ្ជូនទូទាំងប្រទេសរបស់ប្រៃសណីយ៍កម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងការចែកចាយរបស់ធនាគារ ខេប៊ីប្រាសាក់។ បន្ថែមពីនេះ ភាគីទាំងពីរនឹងផ្តល់ការគាំទ្រដល់ផលិតផល និងសេវាកម្មរបស់គ្នាទៅវិញទៅមក។

ធនាគារ ខេប៊ីប្រាសាក់ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តរៀបចំកម្មវិធី Prestige Talk ជាមួយប្រធានបទ «ការគ្រប់គ្រងភាពតានតឹង និងភាពធន់ផ្លូវចិត្ត»

រាជធានីភ្នំពេញ ថ្ងៃទី 7 ខែសីហា ឆ្នាំ 2026 – ធនាគារ ខេប៊ីប្រាសាក់ សហការជាមួយក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានរៀបចំសិក្ខាសាលាលើកទី 3 នៃកម្មវិធី Prestige Talk ក្រោមប្រធានបទ «ការគ្រប់គ្រងភាពតានតឹង និងភាពធន់ផ្លូវចិត្ត»។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវចំណេះដឹងជាក់ស្តែង និងទស្សនវិស័យពីអ្នកជំនាញ អំពីការគ្រប់គ្រងភាពតានតឹង(ស្ត្រេស) ការពង្រឹងភាពធន់ផ្លូវចិត្ត និងការថែរក្សាសុខុមាលភាពទូទៅ ក្នុងបរិបទនៃជីវិត និងការងារដែលទាមទារខ្ពស់នាពេលបច្ចុប្បន្ន។

ដោយសារភាពតានតឹង (ស្ត្រេស) បានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃ និងបរិយាកាសការងារ សិក្ខាសាលានេះបានលើកឡើងពីសារៈសំខាន់នៃការយល់ដឹងអំពីមូលហេតុនៃភាពតានតឹង ការទទួលស្គាល់ផលប៉ះពាល់របស់ទៅលើសុខភាពផ្លូវចិត្ត និងវិធីសាស្ត្រជាក់ស្តែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងការកសាងភាពធន់ផ្លូវចិត្ត ដើម្បីរស់នៅប្រកបដោយតុល្យភាព។

នៅក្នុងមតិស្វាគមន៍ លោក ហឿន ហុន្នី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស នៃធនាគារ ខេប៊ីប្រាសាក់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត ទាំងក្នុងជីវិតផ្ទាល់ខ្លួន និងក្នុងការងារ។ ដោយផ្សារភ្ជាប់ទៅនឹងពុទ្ធឱវាទ លោកបានចែករំលែកនូវទស្សនៈដ៏មានអត្ថន័យអំពីការបណ្តុះចិត្តឱ្យមានសុខភាពល្អ ដោយលើកឡើងថា «ធម៌ទាំងឡាយយមានចិត្តជាប្រធាន» និង «ព្រះធម៌ជាឱសថព្យាបាលផ្លូវចិត្ត»។ លោកក៏បានលើកទឹកចិត្តឱ្យអ្នកចូលរួមយកចិត្តទុកដាក់ថែរក្សាសុខភាពផ្លូវចិត្ត ដូចគ្នានឹងការថែរក្សាសុខភាពរាងកាយ ដោយទទួលស្គាល់ថា សេចក្តីសុខផ្លូវចិត្ត និងភាពធន់ផ្លូវចិត្ត គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរស់នៅប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត ស៊ី រ៉ាតូ វេជ្ជបណ្ឌិតឯកទេសវិកល នៅមន្ទីរពេទ្យអ៊ែរ ផ្លឹស និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  បានឡើងធ្វើបទបង្ហាញនិងពិភាក្សាអំពីប្រធានបទដ៏សំខាន់នេះ។ ដោយផ្អែកលើបទពិសោធន៍វិជ្ជាជីវៈដ៏សម្បូរបែប លោកវេជ្ជបណ្ឌិតបានចែករំលែកនូវវិធីសាស្ត្រជាក់ស្តែងក្នុងការគ្រប់គ្រងភាពតានតឹង ការថែរក្សាសុខុមាលភាពផ្លូវចិត្ត និងការកសាងភាពធន់ផ្លូវចិត្ត ព្រមទាំងបានលើកទឹកចិត្តឱ្យអ្នកចូលរួមផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្ត ដែលជាមូលដ្ឋានសម្រាប់ជីវិតប្រកបដោយតុល្យភាព និងសុភមង្គល។

កម្មវិធីនេះក៏មានបទបង្ហាញដោយ លោក ប៉ុក រដ្ឋា ប្រធានជាន់ខ្ពស់ផ្នែកសំណើផលិតផល និងយុទ្ធសាស្ត្រ នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អេ អាយ អេ ក្នុងការគាំទ្រអតិថិជនពេញមួយដំណើរនៃការថែទាំសុខភាព ព្រមទាំងផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុ និងសន្តិភាពផ្លូវចិត្ត ក្នុងអំឡុងពេលប្រឈមនឹងបញ្ហាប្រឈមផ្សេងៗក្នុងជីវិត។

សិក្ខាសាលាបានបញ្ចប់ដោយកម្មវិធីសំណួរ និងចម្លើយប្រកបដោយភាពសកម្ម ដែលអនុញ្ញាតឱ្យអ្នកចូលរួមបានសន្ទនាផ្ទាល់ជាមួយវាគ្មិន ផ្លាស់ប្តូរបទពិសោធន៍ និងទទួលបានដំបូន្មានជាក់ស្តែងអំពីការគ្រប់គ្រងស្ត្រេស ការថែរក្សាសុខភាពផ្លូវចិត្ត និងការកសាងភាពធន់ផ្លូវចិត្ត សម្រាប់ទាំងជីវិតផ្ទាល់ខ្លួន និងការងារ។

តាមរយៈភាពជាដៃគូប៊េងកាសួរេន ខេប៊ីប្រាសាក់ និង អេ អាយ អេ នៅតែបន្តប្តេជ្ញាជំរុញការយល់ដឹងអំពីសុខភាព ការការពារហិរញ្ញវត្ថុ និងចំណេះដឹងសម្រាប់សហគមន៍កម្ពុជា។ តាមរយៈកម្មវិធី Prestige Talk ស្ថាប័នទាំងពីរមានគោលបំណងជួយដល់បុគ្គល និងក្រុមគ្រួសារ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ សុវត្ថិភាព និងជីវិតកាន់តែប្រសើរ។

បើកគណនីឌីជីថលដំបូង តាម KB PRASAC Mobile​ ឈ្នះលុយផ្ទួនៗ

ឈ្នះលុយផ្ទួនៗ! អតិថិជនថ្មីបើកគណនីឌីជីថលដំបូងតាម KB PRASAC Mobile នឹងទទួលបានទឹកប្រាក់ 8,000 រៀល និងមានឱកាសចូលរួមការចាប់ឆ្នោតឈ្នះរង្វាន់ទឹកប្រាក់ 200,000 រៀល រៀងរាល់ខែបន្ថែមទៀត។


1. កម្មវិធីរង្វាន់ទឹកប្រាក់

លក្ខខណ្ឌ រង្វាន់
  • សម្រាប់អតិថិជនថ្មីដែលបើកគណនីឌីជីថលដំបូង តាម KB PRASAC Mobile
  • ដាក់ប្រាក់ ចាប់ពី 20,000 រៀល ឬ 5 ដុល្លារ ក្នុងអំឡុងពេល 30 ថ្ងៃ បន្ទាប់ពីបើកគណនីបានជោគជ័យ

(អាចដាក់ប្រាក់ដោយផ្ទេរតាម កម្មវិធី KB PRASAC Mobile, ម៉ាស៊ីនដាក់ប្រាក់, អេបរបស់ធនាគារផ្សេងៗ, អេបបាគង)

ទឹកប្រាក់​ 8,000 រៀល

2. កម្មវិធីចាប់រង្វាន់ប្រចាំខែ

លក្ខខណ្ឌ រង្វាន់
  • អតិថិជនថ្មី ដែលបើកគណនីឌីជីថលបានជោគជ័យ
  • អតិថិជនចាស់ ដែលមានគណនីជាមួយធនាគារ ខេប៊ីប្រាសាក់រួចហើយ ប៉ុន្តែ​មិន​ទាន់​ប្រើប្រាស់​កម្មវិធី​ KB PRASAC Mobile ​ហើយ​ធ្វើ​ការ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​កម្មវិធី KB PRASAC Mobile​
  • រក្សាសមតុល្យគណនីប្រចាំខែចាប់ពី 40,000 រៀល ឬ 10 ដុល្លារ
  • ទឹកប្រាក់ 200,000 រៀល ក្នុងមួយរង្វាន់ និងចំនួន 75 រង្វាន់ក្នុងមួយខែ សរុប 375 រង្វាន់

កំណត់សម្គាល់៖

  • ការចាប់រង្វាន់ធ្វើឡើងរៀងរាល់ខែចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ 2026
  • រង្វាន់ទឹកប្រាក់នឹងត្រូវផ្ទេរចូលគណនីអ្នកឈ្នះក្នុងរយៈពេល 7 ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីការចាប់រង្វាន់
  • ប្រសិនបើគណនីត្រូវបានបិទមុនពេលផ្ទេររង្វាន់ អតិថិជននឹងបាត់បង់សិទ្ធិទទួលរង្វាន់
  • កម្មវិធីមានសុពលភាពចាប់ពី ថ្ងៃទី 1 ខែសីហា ដល់ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2026
  • លក្ខខណ្ឌផ្សេងទៀតត្រូវបានអនុវត្ត
  • ធនាគារ ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានាដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។

ឈ្នះ! ឈ្នះ! សម្រាប់ពាណិជ្ជករប្រើ KB PRASAC KHQR

ឱកាសចំណេញទ្វេដង!! ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនប្រូម៉ូសិនពិសេសសម្រាប់ម្ចាស់អាជីវកម្ម (ពាណិជ្ជករ) ដែលប្រើ KB PRASAC KHQR ទទួលការទូទាត់ពីអតិថិជនកាន់តែច្រើននឹងមានឱកាសឈ្នះទឹកប្រាក់ប្រចាំខែ សម្រាប់ 25 ខេត្ត-រាជធានី ព្រមទាំងមានឈ្មោះសម្រាប់ការចាប់ឆ្នោតឈ្នះរង្វាន់ម៉ូតូ ទូរស័ព្ទ និងទឹកប្រាក់ ថែមទៀត។

ចំណេញលើចំណេញ!! សូមម្ចាស់អាជីវកម្មទទួលការទូទាត់ដោយប្រើ KB PRASAC KHQR ដើម្បីមានឱកាសទទួលបានទឹកប្រាក់ និងឈ្នះរង្វាន់ជាច្រើន។

លក្ខខណ្ឌ និងរង្វាន់សម្រាប់ទឹកប្រាក់ប្រចាំខែ

លក្ខខណ្ឌ រង្វាន់ទឹកប្រាក់ប្រចាំខែ
  • មានប្រតិបត្តិការទទួលការទូទាត់បានជោគជ័យ ≥ 30 ប្រតិបត្តិការ/ខែ
  • មានទឹកប្រាក់ ≥ 2,000 រៀល ឬ ≥0.5 ដុល្លារ ក្នុង 1 ប្រតិបត្តិការ
  • ពាណិជ្ជករ​ដែលមានប្រតិបត្តិការទទួលការទូទាត់​ច្រើនជាង​គេ​ទាំង​ 5 ក្នុងខេត្ត-រាជធានីនីមួយៗ នឹង​ទទួលរង្វាន់​តាមលំដាប់
  • លេខ 1៖ 1 លានរៀល x 25 រង្វាន់
  • លេខ 2៖ ​80 ម៉ឺនរៀល x 25 រង្វាន់
  • លេខ 3៖ 60 ម៉ឺនរៀល x 25 រង្វាន់
  • លេខ 4៖ ​40 ម៉ឺនរៀល x 25 រង្វាន់
  • លេខ 5៖ 20 ម៉ឺនរៀល x 25 រង្វាន់

លក្ខខណ្ឌ  និងរង្វាន់សម្រាប់ការចាប់ឆ្នោត (Lucky Draw)

លក្ខខណ្ឌ រង្វាន់
  • មានប្រតិបត្តិការទទួលការទូទាត់ជាមធ្យមបានជោគជ័យ ≥ 30 ប្រតិបត្តិការ/ខែ
  • មានទឹកប្រាក់ ≥ 2,000 រៀល ឬ ≥0.5 ដុល្លារ ក្នុង 1 ប្រតិបត្តិការ
  • ម៉ូតូ Vespa S125 x 1 រង្វាន់ x 2 លើក
  • ទូរស័ព្ទ Samsung Galaxy Ultra S26 x 2 រង្វាន់ x 2 លើក
  • ទឹកប្រាក់ ​2 លានរៀល x 5 រង្វាន់ x 2 លើក
  • ទឹកប្រាក់ ​1 លានរៀល x 5 រង្វាន់ x 2 លើក
  • ទឹកប្រាក់ ​50 ម៉ឺនរៀល x 10 រង្វាន់ x 2 លើក
  • ទឹកប្រាក់ ​30 ម៉ឺនរៀល x 15 រង្វាន់ x 2 លើក
  • ទឹកប្រាក់ ​20 ម៉ឺនរៀល x 15 រង្វាន់ x 2 លើក

លក្ខខណ្ឌទូទៅ

  • ទទួលប្រតិបត្តិការទូទាត់បានជោគជ័យតាម KHQR ឬ ម៉ាស៊ីនឆូតកាត (POS) របស់ធនាគារ ខេប៊ីប្រាសាក់ ពីគ្រប់ធនាគារ
  • ប្រតិបត្តិការដដែលៗ ពីអតិថិជនតែម្នាក់ តាមរយៈកម្មវីធីខេប៊ីប្រាសាក់ម៉ូបាល ឬ ប័ណ្ណរបស់ខេប៊ីប្រាសាក់ ច្រើនជាង 05 ដងក្នុង 01 ថ្ងៃ ត្រូវរាប់ទុកត្រឹមតែ 05 ដង ប៉ុណ្ណោះ
  • ទឹកប្រាក់ឈ្នះរង្វាន់នឹងត្រូវបញ្ចូលក្នុងគណនីពាណិជ្ជករដែលឈ្នះរង្វាន់ដោយស្វ័យប្រវត្តិ
  • រូបថតពាណិជ្ជករទទួលបានទឹកប្រាក់ និងរង្វាន់នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ
  • រង្វាន់ជាសម្ភារៈ មិនអាចប្ដូរជាទឹកប្រាក់បានឡើយ
  • ប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃទី 1 ខែសីហា ដល់ថ្ងៃទី 25 ធ្នូ 2026
  • ការចាប់រង្វាន់ធ្វើឡើង 2 ដង៖
    • លើកទី 1៖ សប្ដាហ៍ទី 1 នៃខែវិច្ឆិកា ឆ្នាំ 2026
    • លើកទី 2៖ ថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2026
  • លក្ខខណ្ឌផ្សេងទៀតត្រូវបានអនុវត្ត
  • ធនាគារ ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានាដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់

ការបញ្ចុះតម្លៃពិសេស 20% នៅ High Ground Skybar

🍸✨អត្ថប្រយោជន៍ទ្វេដង! រីករាយទ្វេដង!✨🍸

កំពុងស្វែងរកបទពិសោធន៍ដ៏ល្អឥតខ្ចោះនៅ Skybar មែនទេ? ឥឡូវនេះ លោកអ្នកអាចរីករាយជាមួយទេសភាពដ៏ស្រស់ស្អាត និងការសន្សំសំចៃដ៏អស្ចារ្យ!

ចាប់ពីថ្ងៃទី 1 សីហា ដល់ 31 តុលា 2026 លោកអ្នកគ្រាន់តែប្រើ កម្មវិធី KB PRASAC Mobile ស្កេនទូទាត់តាម KB PRASAC KHQR នៅ High Ground Skybar (សាខាបឹងកេងកង និងទួលគោក) លោកអ្នកនឹងទទួលបាន៖

🎁 ការបញ្ចុះតម្លៃ 10%
💵 ទឹកប្រាក់ត្រឡប់ 10%
🔥 សរុបអត្ថប្រយោជន៍រហូតដល់ 20%!

មិនថាលោកអ្នកជួបជុំមិត្តភក្តិ អបអរឱកាសពិសេស ឬរីករាយជាមួយទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ អមដោយភេសជ្ជៈពិសេស ស្រាក្រឡុកលំដាប់ពិភពលោក និងម្ហូបអន្តរជាតិដ៏ឈ្ងុយឆ្ងាញ់នោះទេ បទពិសោធន៍របស់លោកអ្នកនឹងកាន់តែពិសេស និងសន្សំសំចៃជាងមុន។

📍 មានសុពលភាពនៅ High Ground Skybar (សាខាបឹងកេងកង និងទួលគោក)
📅 រយៈពេលប្រូម៉ូសិន៖ ថ្ងៃទី 1 សីហា ដល់ 31 តុលា 2026 (ឬរហូតដល់ថវិកាប្រូម៉ូសិនអស់)
💰 Cashback អតិបរមា 20 ដុល្លារអាមេរិក ក្នុងមួយថ្ងៃ

✨ ស្កេន! ទូទាត់! សន្សំ! អបអរការជួបជុំជាមួយ KB PRASAC Mobile!

កក់ឥឡូវនេះ https://linktr.ee/HighGroundSkybar

ធនាគារ ខេប៊ីប្រាសាក់ និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រចាំថ្ងៃយ៉ាងរលូន និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យស្តង់ដារអាមេរិកលំដាប់ខ្ពស់នៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅព្រឹកថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2026 ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងគាំទ្រដល់វិស័យអប់រំ អភិវឌ្ឍធនធានមនុស្សនាពេលអនាគត និងពង្រឹងកិច្ចសហការរវាងស្ថាប័នសិក្សា និងស្ថាប័នវិស័យធនាគារនិងហិរញ្ញវត្ថុ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ សាស្ត្រាចារ្យ បុគ្គលិក និងភ្ញៀវកិត្តិយស។

តាមរយៈភាពជាដៃគូនេះ ធនាគារ ខេប៊ីប្រាសាក់ និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងសហការគ្នាលើផ្នែកយុទ្ធសាស្ត្រជាច្រើន រួមមាន ឱកាសចុះកម្មសិក្សា និងការងារស្ម័គ្រចិត្តសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ ការរៀបចំកម្មវិធីសន្និសីទ សិក្ខាសាលា ព្រឹត្តិការណ៍អប់រំ ព្រមទាំងគំនិតផ្តួចផ្តើមសហប្រតិបត្តិការផ្សេងៗទៀត ដែលចូលរួមចំណែកដល់ការអភិវឌ្ឍអ្នកជំនាញជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។

ក្រោមកិច្ចព្រមព្រៀងនេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងផ្តល់ជូនការបញ្ចុះថ្លៃសិក្សាដល់បុគ្គលិករបស់ធនាគារ ខេប៊ីប្រាសាក់ ដែលបានចុះឈ្មោះកូនៗឱ្យចូលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង AUPP Liger Leadership Academy ។ ការបញ្ចុះតម្លៃសិក្សានេះផ្ដល់ជូនផងដែរចំពោះបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយអនុលោមតាមលក្ខខណ្ឌចូលរៀន និងគោលការណ៍សិក្សារបស់សាកលវិទ្យាល័យ។ 

ជាការឆ្លើយតប ធនាគារ ខេប៊ីប្រាសាក់ នឹងផ្តល់ជូនសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នូវសេវាធនាគារ ជាមួយកម្រៃសេវា និងអត្រាការប្រាក់ពិសេសសម្រាប់ផលិតផលនិងសេវា។ ស្ថាប័នទាំងពីរក៏នឹងស្វែងរកឱកាសសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរបទពិសោធន៍បន្ថែមទៀតនាពេលអនាគតផងដែរ។

ថ្លែងនៅក្នុងពិធីនោះ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា៖ «ធនាគារ ខេប៊ីប្រាសាក់ ជឿជាក់ថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគសម្រាប់ពេលអនាគតរបស់ប្រទេសកម្ពុជា។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់សិស្ស និស្សិត ការជំរុញលើកទឹកចិត្តបុគ្គលិករបស់យើងតាមរយៈឱកាសសិក្សាពេញមួយជីវិត និងការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងវិស័យអប់រំ និងស្ថាប័នហិរញ្ញវត្ថុ។ យើងមានទំនុកចិត្តថា កិច្ចសហការនេះនឹងបង្កើតនូវឱកាសដ៏មានអត្ថន័យ ដែលផ្តល់អត្ថប្រយោជន៍ដល់និស្សិត សាស្ត្រាចារ្យ បុគ្គលិករបស់យើង និងសហគមន៍ទាំងមូល»។

លោកបណ្ឌិត Matthew Schenk សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសម្តែងការស្វាគមន៍ចំពោះភាពជាដៃគូនេះ និងបានបង្ហាញនូវទំនុកចិត្តថា កិច្ចសហការនេះនឹងផ្តល់នូវឱកាសអប់រំដ៏មានតម្លៃសម្រាប់និស្សិត និងបុគ្គលិក ព្រមទាំងការពង្រឹងការចូលរួមក្នុងស្ថាប័នហិរញ្ញវត្ថុ និងបទពិសោធន៍នៃការរៀនសូត្រជាក់ស្តែង។ 

បន្ថែមពីលើកិច្ចសហការលើវិស័យអប់រំ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងប្រើប្រាស់ឱ្យបានជាអតិបរមានូវផលិតផលនិងសេវាធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងផ្សព្វផ្សាយដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារដល់និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក តាមរយៈសកម្មភាពទំនាក់ទំនងដែលបានព្រមព្រៀងគ្នា។  ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ឧត្ដមភាពនៃការសិក្សា ការអភិវឌ្ឍវិជ្ជាជីវៈ នវានុវត្តន៍ និងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព ដែលចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ បន្តរួមចំណែកលើកកម្ពស់ការងារ និងការអភិវឌ្ឍជំនាញនៅកម្ពុជា

នៅថ្ងៃសុក្រ ទី 10 ខែកក្កដា ឆ្នាំ 2026៖ គណៈគ្រប់គ្រងរបស់ធនាគារ ខេប៊ីប្រាសាក់ ដឹកនាំដោយ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ ធនាគារ ខេប៊ីប្រាសាក់ មានកិត្តិយសទទួលបាន លិខិតថ្លែងអំណរគុណ ពីឯកឧត្តមរដ្ឋមន្ត្រី ចំពោះការឧបត្ថម្ភ និងការគាំទ្ររបស់ធនាគារ ក្នុងការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ 2026 ។

ការទទួលបានលិខិតនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រដល់ការបង្កើតឱកាសការងារ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មកម្ពុជា។ ធនាគារជឿជាក់ថា ការវិនិយោគលើធនធានមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។

ធនាគារ ខេប៊ីប្រាសាក់ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីគាំទ្រដល់ការបង្កើតការងារ ការអភិវឌ្ឍជំនាញ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ធនាគារ ខេប៊ីប្រាសាក់ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់សេវាទូទាត់វិក្កយបត្ររបស់ក្រសួងប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមិនគិតកម្រៃសេវាសម្រាប់អតិថិជន។ បន្ថែមពីនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់កម្ចីគ្មានទ្រព្យធានាដល់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចសហការនេះមានគោលបំណងជួយគាំទ្រក្នុងការផ្ដល់ឱកាសការងារដល់ពលករកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច សម្រាប់ការផ្តល់សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ជាធនាគារពាណិជ្ជឈានមុខ ដែលប្ដេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រចាំថ្ងៃប្រកបដោយភាពងាយស្រួលនិងរលូន បានទទួលជាផ្លូវការនូវអាជ្ញាបណ្ណផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ពីនិយ័តករបរធនបាលកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ការផ្តល់អាជ្ញាបណ្ណនេះ ធ្វើឡើងបន្ទាប់ពីការអនុលោមតាមយ៉ាងពេញលេញរបស់ធនាគារតាមការតម្រូវយ៉ាងម៉ឺងម៉ាត់របស់ច្បាប់ និងបទប្បញ្ញត្តិស្តីពីបរធនបាលកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវ «សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក» (Retention or Escrow Services) នាពេលឆាប់ៗខាងមុខនេះ។ តាមរយៈសេវាថ្មីដែលទទួលបានអាជ្ញាបណ្ណនេះ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងកាត់បន្ថយក្តីបារម្ភក្នុងប្រតិបត្តិការរវាងអ្នកទិញ និងអ្នកលក់ ដោយផ្តល់នូវសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់។ សេវានេះនឹងជួយការពារអ្នកទិញអចលនទ្រព្យពីហានិភ័យនៃការក្លែងបន្លំបណ្ណកម្មសិទ្ធិ និងការពារអ្នកលក់ពីហានិភ័យនៃការមិនបំពេញកាតព្វកិច្ចទូទាត់ប្រាក់របស់អ្នកទិញ។

ក្រោមក្របខណ្ឌច្បាប់នេះ ធនាគារ ខេប៊ីប្រាសាក់ នឹងដើរតួនាទីជាភាគីទីបីដែលមានភាពឯករាជ្យ និងអព្យាក្រឹត ក្នុងការរក្សាទុកប្រាក់ដោយសុវត្ថិភាព។ ធនាគារនឹងរក្សាទុកប្រាក់របស់អ្នកទិញ ហើយនឹងផ្ទេរទៅឱ្យអ្នកលក់ លុះត្រាតែលក្ខខណ្ឌទាំងអស់ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងលក់-ទិញត្រូវបានផ្ទៀងផ្ទាត់ បញ្ជាក់ដោយឯករាជ្យ។

ស្របពេលដែលកម្ពុជាកំពុងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយប្រព័ន្ធហិរញ្ញវត្ថុសកល ធនាគារ ខេប៊ីប្រាសាក់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍដំណោះស្រាយសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ដែលងាយស្រួលប្រើប្រាស់ និងពង្រឹងសមត្ថភាពផ្តល់សេវាដល់អតិថិជនសាជីវកម្ម។ ការដាក់ឱ្យដំណើរការយុទ្ធសាស្ត្រនេះ មានគោលបំណងធ្វើឱ្យសេវារក្សាទុករបស់ធនាគារក្លាយជាស្តង់ដារគំរូសម្រាប់ប្រតិបត្តិការទិញ-លក់អចលនទ្រព្យក្នុងទីផ្សារបន្ទាប់បន្សំ (Secondary Property Market) និងការផ្ទេរកម្មសិទ្ធិភាគហ៊ុនរបស់សហគ្រាសធុនតូច និងមធ្យម ទូទាំងប្រទេស។

ឈ្នះសំបុត្រចូលទស្សនាការប្រកួត World Cup ផ្ដាច់ព្រ័ត្ត ក្នុងកម្មវិធី FIFA World Cup 26™ Final Watch Party ដោយកុម្ម៉ង់អាហារតាម foodpanda

⚽️ ឱកាសចូលរួមទស្សនាការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្ត ក្នុងកម្មវិធី FIFA World Cup 26™ Final Watch Party! ងាយៗដោយគ្រាន់តែកុម្ម៉ង់ទិញអាហារ ឬ ទំនិញនៅលើ Foodpanda តាមរយៈគណនី pandapro រួចទូទាត់ប្រាក់ជាមួយប័ណ្ណវីសា ខេប៊ីប្រាសាក់ ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 25 កក្កដា 2026 លោកអ្នកនឹងមានឱកាសឈ្នះសំបុត្រចូលរួមការទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ព្រមទាំងកញ្ចប់កាដូអនុស្សាវរីយ៍ (Merch) ផ្លូវការពី FIFA ជាច្រើនទៀត។
📲 កុម្ម៉ង់ឥឡូវនេះ ដើម្បីឱកាសឈ្នះរង្វាន់ https://tinyurl.com/kbprmpandapro
👉 ស្នើ ប័ណ្ណវីសាខេប៊ីប្រាសាក់ ឥឡូវនេះ ប័ណ្ណឥណពន្ធវីសា

លក្ខខណ្ឌ និងកិច្ចព្រមព្រៀង៖
កម្មវិធីប្រូម៉ូសិន សំបុត្រការចូលរួមទស្សនាប្រកួត FIFA World Cup 26™ [វគ្គផ្តាច់ព្រ័ត្ត]

  1. រយៈពេលកម្មវិធី
    • កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 ដល់ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2026 (ហៅថា “រយៈពេលកម្មវិធី”)។
    • ប្រតិបត្តិការណាមួយដែលបានបំពេញ ក្រៅរយៈពេលកម្មវិធី នឹងមិនមានសិទ្ធិចូលរួម។
  2. លក្ខខណ្ឌសម្រាប់អ្នកចូលរួម
    ការចូលរួមផ្តល់សុពលភាពសម្រាប់បុគ្គលដែលបំពេញលក្ខខណ្ឌទាំងអស់ខាងក្រោម៖
    • ត្រូវជាអតិថិជនរបស់ Foodpanda ដែលកំពុងប្រើប្រាស់ pandapro
    • សម្រាប់អ្នកមិនទាន់ភ្ជាប់ អាចប្រើកូដប្រូម៉ូសិន “VISAFIFA” ដើម្បីទទួលបានការចុះតម្លៃ 50% សម្រាប់ការភ្ជាប់ pandapro រយៈពេល 6 ខែ ដោយទូទាត់តាមវីសាកាត ដែលមានសុពលភាព។
  3. វិធីសាស្ត្រកម្មវិធី និងការចាប់ឆ្នោត
    • រាល់ការបញ្ជាទិញដែលជោគជ័យ 1 ដង លើ foodpanda តាមគណនី pandapro ហើយទូទាត់តាមវីសាកាត ក្នុងអំឡុងរយៈពេលកម្មវិធី នឹងទទួលបានសន្លឹកឆ្នោត 1 សម្រាប់ចូលរួមចាប់ឆ្នោត។
    • ការបញ្ជាទិញដែលបានលុបចោល សងប្រាក់វិញ ឬមិនមានសុពលភាព នឹងត្រូវ ដកសិទ្ធិចូលរួម។
    • អ្នកចូលរួមអាចប្រមូលសន្លឹកឆ្នោតបានគ្មានដែនកំណត់ ប៉ុន្តែ ម្នាក់អាចឈ្នះរង្វាន់បានអតិបរមា តែ 1 រង្វាន់ប៉ុណ្ណោះ ក្នុងរយៈពេលកម្មវិធី។
  4. រចនាសម្ព័ន្ធរង្វាន់
    • សំបុត្រចូលរួម ទស្សនាប្រកួត FIFA World Cup 26™ Viewing Event [វគ្គផ្តាច់ព្រ័ត្ត] សម្រាប់អ្នកឈ្នះ 25 នាក់ (ម្នាក់ៗ 2 សំបុត្រ)
      រង្វាន់អនុស្សាវរីយ៍
      • កែវទឹកកម្ដៅ (ពណ៌លឿង) រួមជាមួយបន្តោងសោ (Keychain) ចំនួន 50 រង្វាន់
      • កាបូប ចំនួន 30 រង្វាន់
      • មួក FIFA World Cup 26™ ចំនួន 50 រង្វាន់
    • លក្ខខណ្ឌរង្វាន់៖
      រង្វាន់ទាំងអស់ មិនអាចផ្ទេរ ប្ដូរ សងប្រាក់ ឬប្ដូរជាប្រាក់ ឬសេវាកម្មផ្សេងៗបានឡើយ។
  5. វិធីសាស្ត្រជ្រើសរើស និងកាលវិភាគចាប់ឆ្នោត
    អ្នកឈ្នះនឹងត្រូវបានជ្រើសរើសតាមប្រព័ន្ធចាប់ឆ្នោតដោយស្វ័យប្រវត្តិ ដោយបែងចែកជា 2 ដំណាក់កាល៖
    ដំណាក់កាលទី 1៖ ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2026
    – អ្នកឈ្នះសរុប: 55 នាក់
    – រង្វាន់ធំ៖ សំបុត្រការចូលរួមទស្សនាប្រកួត FIFA World Cup 26™ [វគ្គផ្តាច់ព្រ័ត្ត] ចំនួន 25
    – រង្វាន់លើកទឹកចិត្ត ៖ កាបូប FIFA World Cup 26™  ចំនួន30
    ដំណាក់កាលទី 2៖ ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2026
    – អ្នកឈ្នះសរុប: 100 នាក់
    – រង្វាន់៖ កែវទឹកកម្ដៅ និងបន្តោងសោរ ចំនួន 50 និង មួក FIFA World Cup 26™ ចំនួន 50
  6. ការជូនដំណឹង និងការបោះបង់សិទ្ធិ
    • អ្នកឈ្នះ ពីការចាប់ឆ្នោតដំណាក់កាលទី1 នឹងត្រូវបានជូនដំណឹងក្នុងរយៈពេល 1 ថ្ងៃធ្វើការ បន្ទាប់ពីការចាប់ឆ្នោត តាមអាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទ ដែលបានចុះបញ្ជីក្នុងគណនី foodpanda។
    • អ្នកឈ្នះ ពីការចាប់ឆ្នោតដំណាក់កាលទី1 នឹងត្រូវបានជូនដំណឹងក្នុងរយៈពេល 7 ថ្ងៃធ្វើការ បន្ទាប់ពីការចាប់ឆ្នោត តាមអាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទ ដែលបានចុះបញ្ជីក្នុងគណនី foodpanda។
    • អ្នករៀបចំកម្មវិធី មានសិទ្ធិពេញលេញក្នុងការដកសិទ្ធិអ្នកឈ្នះ និងផ្លាស់ប្ដូរជំនួស នៅក្នុងករណី៖
      • មិនអាចទំនាក់ទំនងបានបន្ទាប់ពីព្យាយាម 3 ដង
      • អ្នកឈ្នះមិនបានបញ្ជាក់ ឬទទួលយករង្វាន់ក្នុងរយៈពេលកំណត់
      • អ្នកឈ្នះបានលុបលក្ខខណ្ឌ ឬរំលោភលើលក្ខខណ្ឌទាំងនេះ

ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនសេវាលេខគណនីពិសេសដើម្បីផ្តល់បទពិសោធន៍ធនាគារដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការ សេវាលេខគណនីពិសេស (Special Account Number) ដែលផ្តល់ឱកាសដល់អតិថិជនក្នុងការជ្រើសរើសលេខគណនីធនាគារផ្ទាល់ខ្លួនជាលេខ 9 ខ្ទង់ ដែលមានភាពងាយស្រួលក្នុងការចងចាំ និងមានអត្ថន័យពិសេស ស្របតាមអត្តសញ្ញាណ បែបផែនរស់នៅ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។

ជាមួយនឹងសេវាកម្មថ្មីនេះ អតិថិជនអាចជ្រើសរើសលេខគណនី 9 ខ្ទង់ដែលខ្លួនពេញចិត្ត ដូចជាលេខសំណាងហុងស៊ុយ លេខថ្ងៃខែពិសេស លំដាប់លេខស្វ៊ីតដែលងាយស្រួលចងចាំ ឬលេខដែលដូចនឹងលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលធ្វើឱ្យការប្រើប្រាស់សេវាធនាគារកាន់តែងាយស្រួល និងមានលក្ខណៈពិសេស។

ក្នុងឱកាសនៃការដាក់ឱ្យដំណើរការសេវាកម្មនេះ អតិថិជននឹងទទួលបានការផ្តល់ជូនពិសេសដូចខាងក្រោម៖

  • ឥតគិតថ្លៃ សម្រាប់ការជ្រើសរើសលេខគណនីពិសេស ដែលដូចនឹងលេខទូរស័ព្ទដែលបានចុះឈ្មោះនៅក្នុងប្រព័ន្ធរបស់ធនាគារ។
  • បញ្ចុះតម្លៃ 50% ពីតម្លៃស្តង់ដារ សម្រាប់លេខគណនីពិសេសផ្សេងៗទៀត។ ប្រូម៉ូសិននេះផ្ដល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2027 ។

សេវាលេខគណនីពិសេសនេះ អនុញ្ញាតឱ្យអតិថិជនបង្កើតអត្តសញ្ញាណសេវាធនាគារពិសេសរបស់ខ្លួន ទន្ទឹមនឹងការធ្វើឱ្យលេខគណនីកាន់តែងាយស្រួលក្នុងការចងចាំ សម្រាប់ការផ្ទេរប្រាក់ ការទូទាត់ និងប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ។ មិនថាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់អាជីវកម្មនោះទេ លេខគណនីដែលជ្រើសរើសតាមចំណង់ចំណូលចិត្ត នឹងបន្ថែមនូវភាពងាយស្រួល ភាពលេចធ្លោពិសេស និងប្រណីតភាព។

អតិថិជនអាចទិញលេខគណនីពិសេសនេះបាននៅគ្រប់សាខារបស់ធនាគារ ខេប៊ីប្រាសាក់ ទូទាំងប្រទេស ឬតាមរយៈបុគ្គលិកផ្នែកលក់របស់ធនាគារ។

សូមអញ្ជើញមកកាន់សាខាធនាគារ ខេប៊ីប្រាសាក់ ដែលនៅជិតលោកអ្នកបំផុតនៅថ្ងៃនេះ ដើម្បីជ្រើសរើសលេខគណនីដែលឆ្លុះបញ្ចាំងពីលោកអ្នក— លេខដែលងាយចងចាំ មានអត្ថន័យ និងបង្ហាញពីភាពពិសេសរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ លេខគណនីពិសេស ឬទាក់ទងមកលេខ 086 999 911 ឬ 023 999 911។

ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនឥណទានគេហដ្ឋាន ដែលមានអត្រាការប្រាក់ទាបដល់ 6.99% ក្នុងមួយឆ្នាំ ដើម្បីជួយប្រជាជនកម្ពុជាក្លាយជាម្ចាស់គេហដ្ឋានតាមក្តីស្រមៃ

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការផ្ដល់ជូន ឥណទានគេហដ្ឋាន ជាមួយអត្រាការប្រាក់ពិសេសទាបរហូតដល់ 6.99% ក្នុងមួយឆ្នាំ ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការជួយគាំទ្រគ្រួសារកម្ពុជាឱ្យសម្រេចក្តីស្រមៃនៃការក្លាយជាម្ចាស់គេហដ្ឋាន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងមានអត្រាការប្រាក់សមរម្យ។

ការមានគេហដ្ឋានផ្ទាល់ខ្លួន គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ដែលផ្តល់នូវស្ថិរភាព សុវត្ថិភាព និងជាមូលដ្ឋានគ្រឹះសម្រាប់អនាគតមនុស្សជំនាន់ក្រោយ។ ដោយយល់ពីបំណងប្រាថ្នានេះ ធនាគារ ខេប៊ីប្រាសាក់ បានផ្តល់ជូនឥណទានគេហដ្ឋានដែលមានភាពបត់បែន បង្កើតឡើងដើម្បីធ្វើឱ្យការទិញផ្ទះកាន់តែមានលទ្ធភាពងាយស្រួលសម្រាប់បុគ្គល និងគ្រួសារទូទាំងប្រទេសកម្ពុជា។

ឥណទានគេហដ្ឋាននេះ អតិថិជនអាចទទួលបានអត្ថប្រយោជន៍ រួមមាន៖

  • អត្រាការប្រាក់៖ ទាបរហូតដល់ 6.99% ក្នុងមួយឆ្នាំ
  • ទំហំឥណទាន៖ រហូតដល់ 80% នៃតម្លៃផ្ទះ
  • រយៈពេលឥណទាន៖ រហូតដល់ 25 ឆ្នាំ

មិនថាអតិថិជនកំពុងទិញផ្ទះដំបូងរបស់ខ្លួន ផ្លាស់ប្តូរទៅកាន់លំនៅឋានដែលមានទំហំធំជាងមុន ឬវិនិយោគលើអចលនទ្រព្យសម្រាប់អនាគតគ្រួសារនោះទេ ឥណទានគេហដ្ឋានរបស់ធនាគារ ខេប៊ីប្រាសាក់ ផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីជួយបំពេញផែនការរបស់អតិថិជនឱ្យក្លាយជាការពិត។

ក្នុងនាមជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ បន្តផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់គោលបំណងផ្ទាល់ខ្លួន និងគ្រួសាររបស់អតិថិជន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញទៅកាន់សាខាធនាគារ ខេប៊ីប្រាសាក់ ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬ ដាក់ពាក្យស្នើសុំតាមអនឡាញនៅ ទីនេះ ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ កម្មីគេហដ្ឋាន ឬទាក់ទងមកលេខ 086 999 911 ឬ 023 999 911។