សេវាបង់បុព្វលាភធានារ៉ាប់រងការពារអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍

ជាមួយកម្មវិធី KB PRASAC Mobile អតិថិជនអាចបង់បុព្វលាភធានារ៉ាប់រងការពារអាយុជីវិតរបស់ក្រុមហ៊ុន Dai-ichi Life Insurance បានយ៉ាងងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគ្រាន់តែចុចពីរបីប៉ក់ប៉ុណ្ណោះ។ ការទូទាត់បង់ គឺមានភាពរហ័ស សុវត្ថិភាព និងមិនគិតកម្រៃសេវា ដែលធ្វើឱ្យលោកអ្នកកាន់តែងាយស្រួលក្នុងការទទួលបានការពារ និងគ្រប់គ្រងការបង់បុព្វលាភបានយ៉ាងងាយស្រួល។

លក្ខណៈផលិតផល

លក្ខណៈផលិតផលបរិយាយ
ប្រភេទសន្យារ៉ាប់រង#list#
– ប័ណ្ណសន្យារ៉ាប់រងការពារអាយុជីវិត
មធ្យោបាយបង់ប្រាក់#list#
– កម្មវិធី KB PRASAC Mobile
រូបិយប័ណ្ណប្រតិបត្តិការ#list#
– ប្រាក់ដុល្លារ (USD) តែមួយគត់
– អតិថិជនអាចធ្វើការទូទាត់ទឹកប្រាក់ចេញពីគណនីប្រាក់ដុល្លារ ឬ ប្រាក់រៀល
– ករណីទូទាត់ចេញពីគណនីប្រាក់រៀល (KHR) ត្រូវយោងតាមអត្រាប្តូរប្រាក់របស់ ធនាគារ ខេប៊ីប្រាសាក់ នៅកាលបរិច្ឆេទធ្វើប្រតិបត្តិការ។
ទំហំទឹកប្រាក់ក្នុង 1 ប្រតិបត្តិការ#list#
– អាស្រ័យតាមទំហំទឹកប្រាក់ នៃ ប័ណ្ណសន្យារ៉ាប់រង ឬ តាមទំហំកំណត់ដោយអតិថិជន
ទំហំទឹកប្រាក់ក្នុង 1 ថ្ងៃ#list#
– មិនកំណត់
កម្រៃសេវា#list#
– មិនគិតកម្រៃ
ជម្រើសនៃការបង់#list#
– ទូទាត់ពេញលេញ
– ទូទាត់ដោយផ្នែក
– ទូទាត់លើស
– ទូទាត់បន្ទាប់ពីសន្យារ៉ាប់រងផុតកំណត់
– ទូទាត់មុនកាលកំណត់

របៀបបង់បុព្វលាភសន្យារ៉ាប់រង

  1. ចូលទៅកាន់កម្មវិធី KB PRASAC Mobile
  2. ចុចលើមុខងារ ទូទាត់ រួចចុចលើ វិក្កយបត្រធានារ៉ាប់រង
  3. ជ្រើសរើស ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍
  4. ជ្រើសរើសគណនីសម្រាប់ទូទាត់់ រួចបញ្ចូល លេខប័ណ្ណសន្យារ៉ាប់រង
  5. ពិនិត្យចំនួនទឹកប្រាក់ ឬ បញ្ចូលទឹកប្រាក់ រួចជ្រើសរើសឬបញ្ចូល គោលបំណង
  6. ចុចលើ ទូទាត់
  7. សូមផ្ទៀងផ្ទាត់ព័ត៌មាន បន្ទាប់មកចុច បញ្ជាក់ និងបំពេញលេខសម្ងាត់ ឬ ស្កេនមុខ ឬ ស្កេនមេដៃ

សម្គាល់៖

  • ខេប៊ី​ប្រា​សាក់​ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

សេវាបង់ប្រាក់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ
សេវាបង់ប្រាក់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ
ទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង
ទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង
សេវាបង់បុព្វលាភធានារ៉ាប់រង អេ អាយ អេ ខេមបូឌា
សេវាបង់បុព្វលាភធានារ៉ាប់រង អេ អាយ អេ ខេមបូឌា