មិនថាធ្វើដំណើរក្នុងគោលបំណងមុខជំនួញ ឬ កម្សាន្តនោះទេ អតិថិជនធនាគារខេប៊ីប្រាសាក់ អាចប្រើកម្មវិធី KB PRASAC Mobile ដើម្បីស្កេនទូទាត់ជាមួយបណ្ដាហាងរបស់ពាណិជ្ជករនៅប្រទេសវៀតណាម ដែលទទួលយក VietQR Global បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្តូររូបិយប័ណ្ណ ឬ យកសាច់ប្រាក់ទៅតាមខ្លួនឡើយ។ នេះជាដំណោះស្រាយទូទាត់ឆ្លងដែនដ៏រលូន សុវត្ថិភាព និងមិនអស់កម្រៃសេវា។
លក្ខណៈផលិតផល
| លក្ខណៈផលិតផល | បរិយាយ |
|---|---|
| លក្ខខណ្ឌទូទាត់ | អតិថិជនត្រូវមាន គណនីប្រាក់រៀល (KHR) និងប្រើប្រាស់កម្មវិធី KB PRASAC Mobile |
| រូបិយប័ណ្ណ | ប្រតិបត្តិការទូទាត់ធ្វើឡើងជាប្រាក់ដុងវៀតណាម (VND) ដោយប្រព័ន្ធនឹងធ្វើការប្តូរប្រាក់ដោយស្វ័យប្រវត្តិទៅតាមអត្រាប្តូរប្រាក់ដែលបានកំណត់ |
| មធ្យោបាយទូទាត់ | តាមរយៈកម្មវិធី KB PRASAC Mobile |
| ប្រភេទនៃប្រតិបត្តិការ | ស្កេន Vietnam QR ជាមួយពាណិជ្ជកររបស់ប្រទេសវៀតណាម ដែលជាសមាជិក VietQR Global |
| ម៉ោងធ្វើប្រតិបត្តិការ | គ្រប់ពេល (24/7) |
ទំហំប្រតិបត្តិការ និងកម្រៃសេវា
| ប្រភេទ | ទំហំកំណត់ | កម្រៃសេវា ក្នុង 1 ប្រតិបត្តិការ |
|---|---|---|
| ចំនួនទឹកប្រាក់អប្បបរមាក្នុងមួយប្រតិបត្តិការ | KHR 1,000 | មិនគិតកម្រៃសេវា |
| ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ | KHR 10,000,000 | |
| ទំហំកំណត់អតិបរមាក្នុងមួយថ្ងៃ | KHR 10,000,000 | |
| ចំនួនដងនៃប្រតិបត្តិការទូទាត់ | 100 ប្រតិបត្តិការ / 1 ថ្ងៃ |
*របៀបស្កេន QR ទូទាត់ឆ្លងដែនជាមួយហាងទំនិញ នៅប្រទេសវៀតណាម តាម KB PRASAC Mobile
- ចូលទៅកម្មវិធី KB PRASAC Mobile
- ចុចលើមុខងារ Scan QR
- ស្កេន ឬ ដាក់បញ្ចូល QR Code (VietQR Global)
- ជ្រើសយកគណនីទូទាត់ជាប្រាក់រៀល
- បញ្ចូលចំនួនទឹកប្រាក់ទូទាត់ក្នុង Amount
- ចុចលើ Pay
- ផ្ទៀងផ្ទាត់ព័ត៌មានដែលត្រូវទូទាត់ រួចចុចលើ Confirm
- វាយបញ្ចូលលេខសម្ងាត់ PIN ឬប្រើជីវមាត្រ
- ចុចលើ Done
ប្រសិនបើលោកអ្នកមិនទាន់គណនីខេប៊ីប្រាសាក់ លោកអ្នកអាចបើកគណនីឌីជីថលភ្លាមៗនៅក្នុងកម្មវិធី KB PRASAC Mobile (តម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ឬ អញ្ជើញទៅសាខាធនាគារ ខេប៊ីប្រាសាក់ ណាមួយដែលនៅជិត ដើម្បីបើកគណនី។
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
