ប័ណ្ណនិម្មិត ជាប័ណ្ណឥណពន្ធអេឡិចត្រូនិក ដែលអតិថិជនអាចបង្កើតដោយខ្លួនឯងតាមកម្មវិធី KB PRASAC Mobile និងប្រើប្រាស់បានភ្លាមៗដើម្បីទូទាត់ទំនិញ និងសេវាតាមអនឡាញ។ ប័ណ្ណនិម្មិតមានលក្ខណៈជារូបភាពលើអេក្រង់ទូរស័ព្ទ ដែលមិនអាចកាន់ ឬ ប៉ះបាន ប៉ុន្តែមានលក្ខណៈសម្បត្តិដូចកាតវីសាផ្លាស្ទិកដែរ ។
អត្ថប្រយោជន៍
- បង្កើតប័ណ្ណបានភ្លាមៗតាមកម្មវិធី KB PRASAC Mobile
- ងាយស្រួល និងសុវត្ថិភាពទូទាត់ទំនិញ-សេវាកម្មតាមអនឡាញ
- មិនគិតកម្រៃសេវាលើការបង្កើត និងសេវាប្រចាំឆ្នាំ
- ទទួលបានសារជូនដំណឹងលើប្រតិបត្តិការ
- អាចបង្ខាំង ឬ ដោះបង្ខាំងបានដោយខ្លួនឯង
- អាចដំឡើង ឬ បន្ថយទំហំទឹកប្រាក់ និងគ្រប់គ្រងការប្រើប្រាស់ប័ណ្ណតាមរយៈកម្មវិធី KB PRASAC Mobile
មុខងារ | បរិយាយ |
---|---|
អតិថិជនគោលដៅ | អតិថិជនប្រើប្រាស់ KB PRASAC Mobile |
ប្រភេទប័ណ្ណ | ប្រភេទជា ប័ណ្ណឥណពន្ធ ដោយទឹកប្រាក់ដែលប្រើប្រាស់លើប័ណ្ណនិម្មិតនឹងទូទាត់ចេញពីគណនីផ្ទាល់ខ្លួនរបស់អតិថិជន |
មធ្យោបាយបង្កើតប័ណ្ណ | កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល |
រយៈពេលផុតសុពលភាព | 02 ឆ្នាំ (រាប់គិតចាប់ពីថ្ងៃបង្កើតប័ណ្ណ) |
រូបិយប័ណ្ណគណនីទូទាត់ភ្ជាប់ប័ណ្ណនិម្មិត | គណនីជា ប្រាក់ដុល្លារអាមេរិក តែមួយគត់ |
ចំនួនគណនីទូទាត់ភ្ជាប់ប័ណ្ណនិម្មិត | គណនី 1 អាចភ្ជាប់ប័ណ្ណនិម្មិតបានរហូតដល់ចំនួន 05 |
ចំនួនប័ណ្ណនិម្មិតសម្រាប់អតិថិជនម្នាក់ | រហូតដល់ 05 ប័ណ្ណនិម្មិត ដែលនៅមានសុពលភាព (មិនរាប់បញ្ចូលប័ណ្ណនិម្មិតដែលបានបិទ និងផុតសុពលភាព) |
កម្រៃសេវាបង្កើតប័ណ្ណ | មិនមានកម្រៃសេវា |
កម្រៃសេវាប្រចាំឆ្នាំ | មិនមានកម្រៃសេវា |
កម្រៃសេវាលើប្រតិបត្តិការត្រូវបានបដិសេធ | មិនមានកម្រៃសេវា |
ទំហំកំណត់នៃប័ណ្ណ | ទំហំកំណត់អតិបរមា សម្រាប់ប្រតិបត្តិការប័ណ្ណក្នុងមួយថ្ងៃ និងក្នុងមួយប្រតិបត្តិការ៖ |
#rowspan# | #list# – សម្រាប់អតិថិជនប្រភេទ៖ 2,000 ដុល្លាអាមេរិក ក្នុងមួយប័ណ្ណ(មិនលើសពី 3,000 ដុល្លារអាមេរិក ក្នុងប័ណ្ណទាំងអស់) – សម្រាប់អតិថិជនប្រភេទ៖ 2,000 ដុល្លាអាមេរិក ក្នុងមួយប័ណ្ណ |
ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ | #list# – រហូតដល់ 30 ប្រតិបត្តិការក្នុងមួយប័ណ្ណ – អតិថិជនអាចបន្ថយចំនួនប្រតិបត្តិការមកត្រឹម 01 ប្រតិបត្តិការ ដោយខ្លួនឯងតាម រយៈ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។ |
របៀបបង្កើតប័ណ្ណនិម្មិតតាមកម្មវិធី KB PRASAC Mobile
សម្គាល់៖
- លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណនិម្មិត ត្រូវបានអនុវត្ត។
- ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។