គណនីក្រុម

គណនីក្រុម ជាប្រភេទគណនីរួមដែលអតិថិជនអាចបង្កើតបានដោយខ្លួនឯងតាមកម្មវិធីខេប៊ីប្រាសាក់ម៉ូបាលសម្រាប់គោលដៅរួមគ្នារបស់ក្រុមក្នុងការសន្សំ ទូទាត់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ។ អតិថិជនដែលជាម្ចាស់គណនីច្បងអាចបង្កើត និងអញ្ជើញសមាជិកចូលរួមក្នុងគណនីក្រុមតាមកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដោយមិនបាច់អញ្ជើញមកសាខា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោកអ្នកអាចបើកគណនីក្រុមជាមួយសមាជិកគ្រួសារ មិត្តភក្តិ ដៃគូ ឬ ជាមួយនរណាម្នាក់ដើម្បីគ្រប់គ្រងប្រាក់សន្សំ និងការចំណាយរួមគ្នា ព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា។

អត្ថប្រយោជន៍នៃគណនីក្រុម

  • បង្កើត​នៅ​ក្នុង​ KB PRASAC Mobile​ បាន​ភ្លាមៗ​ និង​ឥត​គិតថ្លៃ​
  • តាមដាន​ប្រតិបត្តិការ​ចេញចូល​ រួម​គ្នា​យ៉ាង​ងាយស្រួល
  • ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 3.50% ក្នុងមួយឆ្នាំ
  • មិនតម្រូវសមតុល្យអប្បបរមាដាក់ដំបូង និងសមតុល្យអប្បបរមាក្នុងគណនី

របៀបបើកគណនីក្រុម

  1. ចូលទៅកម្មវិធី KB PRASAC Mobile
  2. ចុចលើ គណនី រួចលើ បើកគណនី និងចុច «បើកឥឡូវ» លើគណនីក្រុម
  3. អាន និងចុចធីកយល់ព្រមលើលក្ខខណ្ឌនៃការប្រើប្រាស់គណនីក្រុម រួចលើ «ចាប់ផ្តើម»
  4. ដាក់ឈ្មោះគណនីក្រុម
  5. ជ្រើសរើសរូបិយប័ណ្ណគណនីរៀល ឬ ដុល្លារអាមេរិក
  6. ជ្រើសរើសគោលបំណងបើកគណនី
  7. ចុចលើ «បន្ថែមសមាជិក»
  8. បញ្ចូលលេខទូរស័ព្ទ ដែលជាលេខប្រើប្រាស់កម្មវិធី KB PRASAC Mobile
  9. កំណត់កម្រិតសិទ្ធិប្រើប្រាស់គណនីក្រុម ជា សិទ្ធិពិនិត្យព័ត៌មាន ឬ សិទ្ធិពេញលេញ
  10. ចុចលើ «បើកឥឡូវ»
  11. បញ្ចូលលេខសម្ងាត់ ឬ ជីវមាត្រ
  12. ចុចលើ «ចែករំលែកតំណភ្ជាប់» ដើម្បីចែករំលែកតំណភ្ជាប់ទៅកាន់សមាជិកឱ្យចូលរួមក្នុងគណនីក្រុម (តំណភ្ជាប់មានសុពលភាពត្រឹមតែ 48 ម៉ោង តែប៉ុណ្ណោះ)
  13. ចុចលើប៊ូតុង «រួចរាល់»

អត្រាការប្រាក់

ប្រាក់ដុល្លាអាមេរិក#colspan#ប្រាក់រៀល#colspan#
ទំហំទឹកប្រាក់ ក្នុងគណនីអត្រាការប្រាក់ទំហំទឹកប្រាក់ ក្នុងគណនីអត្រាការប្រាក់
<= 5,0002.50%<= 20,000,0002.50%
<= 10,0003.00%<= 40,000,0003.00%
> 10,0003.50%> 40,000,0003.50%

លក្ខណៈផលិតផល

លក្ខខណ្ឌ បរិយាយ
រូបិយប័ណ្ណ
  • ប្រាក់រៀល ឬ ប្រាក់ដុល្លាអាមេរិក
ចំនួនគណនីក្រុម
  • ម្ចាស់គណនីច្បង៖ អតិថិជនម្នាក់អាចបើកគណនីក្រុម និងធ្វើជា ម្ចាស់គណនីច្បង បានរហូតដល់ 20 គណនីក្រុម។
  • សមាជិក៖ អតិថិជនម្នាក់ អាចធ្វើជា សមាជិក ក្នុងគណនីក្រុមដោយមិនកំណត់ចំនួនគណនីឡើយ
មធ្យោបាយក្នុងការបង្កើត គណនីក្រុម
  • តាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
មធ្យោបាយក្នុងការធ្វើប្រតិបត្តិការលើគណនីក្រុម
  • ធ្វើប្រតិបត្តិការតាមរយៈ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល តែមួយគត់
សមតុល្យអប្បបរមាដាក់ដំបូង
  • មិនតម្រូវ
សមតុល្យអប្បបរមាក្នុងគណនី​
  • មិនតម្រូវ
ការទូទាត់ការប្រាក់
  • ការប្រាក់ត្រូវបង្គរជាប្រចាំថ្ងៃ និងទូទាត់ចូលគណនីក្រុមនៅរៀងរាល់ដើមខែ ឬ ពេលបិទគណនីក្រុម
ពន្ធលើការប្រាក់
  • 4% សម្រាប់និវាសនជន
  • 14% សម្រាប់អនិវាសនជន
ចំនួនសមាជិកក្នុងគណនីក្រុម

អនុញ្ញាតឱ្យមានសមាជិករហូតដល់ 20 នាក់ បូករួមទាំងម្ចាស់គណនីច្បង៖

  • ម្ចាស់គណនីច្បង ៖ 01 នាក់
  • សមាជិកមានសិទិ្ធ «ពេញលេញ/Full Access»បានរហូតដល់ 4 នាក់
  • សមាជិកមានសិទិ្ធ «ពិនិត្យព័ត៌មាន/View  Only»បានរហូតដល់ 19 នាក់
កម្រិតសិទ្ធិប្រើប្រាស់គណនីក្រុមតាមរយៈកម្មវិធីខេប៊ីប្រាសាក់ ម៉ូបាល
  • ម្ចាស់គណនីច្បង៖ មានសិទ្ធិប្រើប្រាស់គណនីក្រុម «ពេញលេញ/Full Access» ដោយអាចធ្វើគ្រប់ប្រភេទប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ
  • សមាជិកដែលមានសិទ្ធិ «ពេញលេញ/Full Access»៖ អាចធ្វើគ្រប់ប្រភេទប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ 
  • សមាជិកដែលមានសិទ្ធិ «ពិនិត្យព័ត៌មាន/View Only» មានសិទ្ធិត្រឹមពិនិត្យព័ត៌មានគណនី និងរបាយការណ៍គណនី (មិនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានឡើយ)
ទំហំទឹកប្រាក់បញ្ញើអតិបរមាសម្រាប់អតិថិជនម្នាក់

ទំហំទឹកប្រាក់បញ្ញើសម្រាប់គណនីក្រុម ត្រូវយោងទៅតាមប្រភេទអតិថិជនដែលជា «ម្ចាស់គណនីច្បង/Primary» ៖ 

  • ករណី ម្ចាស់គណនីច្បង ជា «អតិថិជនពេញលេញ/Full KYC»៖ មិនកំណត់
  • ករណី ម្ចាស់គណនីច្បង ជា «អតិថិជនមិនពេញលេញ/Partial KYC»
    • 10,000.00 ដុល្លារ ឬ 40,000,000 រៀល
សៀវភៅគណនីសន្សំ
  • មិនអនុញ្ញាត
ប័ណ្ណព័ត៌មានគណនី
  • មិនអនុញ្ញាត
ស្នើសុំបើកគណនីបញ្ញើមានកាលកំណត់
  • មិនអនុញ្ញាត (សម្រាប់ការយកគណនីក្រុមធ្វើជាគណនីប្រភព)
ការដាក់ប្រាក់
  • ដាក់ប្រាក់បានតាមគ្រប់មធ្យោបាយ ដោយអនុវត្តដូចការដាក់ប្រាក់ចូលគណនីសន្សំធម្មតា
ការដកប្រាក់
  • អាចធ្វើប្រតិបត្តិហិរញ្ញវត្ថុផ្សេងៗបាន ដោយម្ចាស់គណនីច្បង ឬ សមាជិករួមគណនី ដែលមានសិទិ្ធ ​«ពេញលេញ/Full Access» តាមរយៈកម្មវីធីខេប៊ីប្រាសាក់ម៉ូបាល
  • ករណីចង់ដកជាសាច់ប្រាក់៖
    • ផ្ទេរប្រាក់តាមលេខកូដសម្ងាត់ ឬ 
    • ការស្កេន QR ដើម្បីដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ឬ
    • ផ្ទេរប្រាក់ពីគណនីក្រុមទៅកាន់គណនីណាមួយដែលមានគំរូហត្ថលេខា និងស្នើសុំដកប្រាក់តាមរយៈបញ្ជរបេឡា។
លក្ខខណ្ឌបើកគណនីក្រុម
  • អ្នកស្នើសុំបើកគណនីដែលជាម្ចាស់គណនីច្បង អាចជាប្រភេទ «អតិថិជនពេញលេញ/Full KYC» ឬ «អតិថិជនមិនពេញលេញ/Partial KYC»
  • មានគណនីប្រាក់បញ្ញើសន្សំនៅខេប៊ីប្រាសាក់ស្រាប់៖ អាចជាគណនីសន្សំ ឬ គណនីឌីជីថល ឬ គណនីបញ្ញើសន្សំផ្សេងៗទៀត
  • មានប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ដែលភ្ជាប់ជាមួយលេខទូរស័ព្ទ
  • អាចអញ្ជើញ អតិថិជនផ្សេងមកចូលរួមក្នុងគណនីក្រុម ដែលអាចជាប្រភេទ «អតិថិជនពេញលេញ/Full KYC» ឬ «អតិថិជនមិនពេញលេញ/Partial KYC» តាមរយៈលេខទូរស័ព្ទ
  • សមាជិកដែលប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ភ្ជាប់ជាមួយអ៊ីម៉ែល (មិនភ្ជាប់លេខទូរស័ព្ទ) មិនអាចទទួលការអញ្ជើញឱ្យមកចូលរួមក្នុងគណនីក្រុមបានឡើយ
ការបន្ថែមសមាជិក
  • អតិថិជនអាចធ្វើការបន្ថែមសមាជិកបានដោយខ្លួនឯង តាមរយៈកម្មវីធីខេប៊ីប្រាសាក់ម៉ូបាល
  • អ្នកមានសិទ្ធិស្នើសុំ៖ អាចជាម្ចាស់គណនីច្បង ឬ សមាជិកណាម្នាក់ដែលមានសិទ្ធិជា «ពេញលេញ/Full Access»
  • ការបន្ថែមសមាជិក តម្រូវឱ្យមានការយល់ព្រមពី ម្ចាស់គណនីច្បង និង/ឬ សមាជិកដែលមានសិទ្ធិ «ពេញលេញ/Full Access» ទាំងអស់ និងសមាជិកថ្មីដោយផ្នែកទៅតាមអ្នកស្នើសុំ
  • សមាជិកថ្មីមានសិទ្ធិយល់ព្រម ឬ បដិសេធលើសំណើករណីបដិសេធ ឬ មិនឆ្លើយតបសំណើក្នុងរយៈពេល 48 ម៉ោង សំណើនឹងត្រូវបានផុតសុពលភាពដោយស្វ័យប្រវត្តិ
ការដកសមាជិក
  • អតិថិជនអាចធ្វើការដកសមាជិកពីគណនីក្រុម បានតាមរយៈ កម្មវីធីខេប៊ីប្រាសាក់ម៉ូបាល
  • អ្នកមានសិទ្ធិស្នើសុំ៖ ម្ចាស់គណនីច្បង ឬ សមាជិកណាម្នាក់ដែលមានសិទ្ធិជា «ពេញលេញ/Full Access»
  • ត្រូវមានការយល់ព្រមលើសំណើពី សមាជិករួមគណនីទាំងអស់ដែលមានសិទ្ធិជា «ពេញលេញ/Full Access» ផ្សេងទៀតនិងសមាជិកដែលត្រូវបានដកសិទ្ធិ
  • សមាជិកមានសិទ្ធិយល់ព្រម ឬ បដិសេធលើសំណើករណីបដិសេធ ឬ មិនឆ្លើយតបសំណើក្នុងរយៈពេល  48 ម៉ោង សំណើនឹងត្រូវបានផុតសុពលភាពដោយស្វ័យប្រវត្តិ
ការស្នើសុំចាកចេញពីគណនីក្រុមដោយសមាជិករួមគណនីក្រុម
  • សមាជិករួមគណនីក្រុម (Full Access ឬ View Only) អាចធ្វើការស្នើសុំចាកចេញពីគណនីក្រុមបានតាមរយៈកម្មវីធីខេប៊ីប្រាសាក់ម៉ូបាល និង
  • ត្រូវមានការយល់ព្រមលើសំណើ ពីម្ចាស់គណនីច្បង និងសមាជិកដែលមានសិទ្ធិ «ពេញលេញ/Full Access»
ការស្នើសុំចាកចេញពីគណនីក្រុមដោយម្ចាស់គណនីច្បង
  • មិនអនុញ្ញាត (ករណីចង់ចាកចេញ អាចស្នើសុំបិទគណនីក្រុម)
ការ បង្ខាំង ឬ ដោះបង្ខាំងគណនីក្រុម ឬសមតុល្យគណនី
  • មិនអនុញ្ញាតតាមរយៈ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
  • ត្រូវអញ្ជើញមកស្នើសុំនៅតាមសាខាណាមួយរបស់ខេប៊ីប្រាសាក់
  • ម្ចាស់គណនីច្បង និងគ្រប់សមាជិករួមគណនីក្រុមមានសិទ្ធិ «ពេញលេញ/Full Access» ត្រូវអញ្ជើញមកស្នើសុំជាលាយលក្ខអក្សរណ៍នៅតាមសខា
ការជូនដំណឹងតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល

ការជូនដំណឹងទៅកាន់ម្ចាស់គណនីច្បង និង/ឬ សមាជិកទាំងអស់ដើម្បីជ្រាបជាព័ត៌មានទៅតាមប្រភេទប្រតិបត្តិការដូចខាងក្រោម៖

  • ការបើកដំណើការគណនីក្រុមឡើងវិញ
  • ការដាក់ប្រាក់បញ្ញើ
  • ការដកប្រាក់បញ្ញើ
  • ការបន្ថែមសមាជិក
  • ការដកសមាជិក
  • ការចាកចេញសមាជិក
  • ការបិទគណនីក្រុម
  • គ្រប់ប្រតិបត្តិការកើតឡើងលើគណនីក្រុម
សេវាកម្មផ្សេងៗ
  • ស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី៖ មិនអនុញ្ញាត
  • ស្នើសុំរបាយការណ៍គណនី៖ អាចទាញយកតាមរយៈកម្មវិធីខេប៊ីប្រាសាក់ម៉ូបាលដោយមិនអស់កម្រៃសេវា
  • ស្នើសុំសៀវភៅគណនី/ប័ណ្ណព័ត៌មានគណនី៖ មិនអនុញ្ញាត
  • ស្នើសុំមូលប្បទានប័ត្រធនាគារិក៖ មិនអនុញ្ញាត
  • ភ្ជាប់ប័ណ្ណអេធីអឹម៖ មិនអនុញ្ញាត
  • ធ្វើជាគណនីប្រភពសម្រាប់កម្ចី៖ មិនអនុញ្ញាត
  • ធ្វើជាគណនីប្រភពនៃគណនីបញ្ញើមានកាលកំណត់៖ មិនអនុញ្ញាត
  • ធ្វើជាគណនីប្រភពនៃគណនីសន្សំតាមផែនការ៖ មិនអនុញ្ញាត

សម្គាល់:

  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​អត្រា​ការ​ប្រាក់​ និង​កម្រៃ​សេវា ​ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

គណនីសន្សំ
គណនីសន្សំ
គណនីសន្សំនិយោជិត
គណនីសន្សំនិយោជិត
គណនីចម្រើនតាមលំដាប់
គណនីចម្រើនតាមលំដាប់