ផ្តល់លទ្ធភាពដល់ក្រុមហ៊ុនរបស់លោកអ្នកនូវការចំណាយដ៏ឆ្លាតវៃនិងមានប្រសិទ្ធភាព តាមរយៈប័ណ្ណឥណទានវីសាអាជីវកម្ម របស់ធនាគារ ខេប៊ីប្រាសាក់។ រចនាឡើងសម្រាប់ក្រុមហ៊ុនទាំងតូចនិងធំ ប័ណ្ណឥណទានអាជីវកម្មរបស់យើងខ្ញុំ ផ្តល់ជូននូវដំណោះស្រាយទូទាត់ដែលមានសុវត្ថិភាព ងាយស្រួល និងប្រើបានទូទាំងពិភពលោក ដើម្បីគ្រប់គ្រងការចំណាយប្រតិបត្តិការ ទូទាត់ដល់អ្នកផ្គត់ផ្គង់ ចំណាយសម្រាប់ការធ្វើដំណើរ និងប្រតិបត្តិការតាមអនឡាញ។
រីករាយជាមួយលំហូរសាច់ប្រាក់ដែលប្រសើរជាងមុន ជាមួយនឹងឥណទានដែលមិនគិតការប្រាក់រហូតដល់ 47 ថ្ងៃ ការគ្រប់គ្រងការចំណាយកាន់តែប្រសើរឡើងជាមួយនឹងរបាយការណ៍លម្អិត និងបុព្វសិទ្ធិផ្តាច់មុខសម្រាប់តម្រូវការអាជីវកម្មរបស់លោកអ្នក។ ជាមួយនឹងមុខងារសុវត្ថិភាពដ៏រឹងមាំ និងការគាំទ្របច្ចេកទេស ប័ណ្ណឥណទានវីសាអាជីវកម្ម របស់ធនាគារ ខេប៊ីប្រាសាក់ជួយឱ្យស្ថាប័នរបស់អ្នកដំណើរការដោយភាពបត់បែន តម្លាភាព និងទំនុកចិត្ត។
ប្រភេទប័ណ្ណ
ប័ណ្ណវីសាអាជីវកម្ម
ដំណោះស្រាយទូទាត់ដ៏ឆ្លាតវៃសម្រាប់គ្រប់គ្រងការចំណាយអាជីវកម្មប្រចាំថ្ងៃ ដូចជាអ្នកផ្គត់ផ្គង់ ការធ្វើដំណើរ និងប្រតិបត្តិការតាមអនឡាញ ទាំងក្នុងប្រទេស និងទូទាំងពិភពលោក ដែលទទួលយក Visa ។ រីករាយជាមួយឥណទានគ្មានការប្រាក់រហូតដល់ 47 ថ្ងៃ និងរបាយការណ៍លម្អិត ដើម្បីជួយកែលម្អលំហូរសាច់ប្រាក់ និងការគ្រប់គ្រងការចំណាយ។
ប័ណ្ណវីសាផ្លាទីនីមអាជីវកម្ម
បង្កើតឡើងសម្រាប់អាជីវកម្មដែលត្រូវការកម្រិតចំណាយខ្ពស់ និងបុព្វសិទ្ធិពិសេស។ ទទួលបានអត្ថប្រយោជន៍ពីអំណាចទិញកាន់តែច្រើន គ្រប់គ្រងការចំណាយកាន់តែប្រសើរ និងអត្ថប្រយោជន៍ពិសេសនៃការធ្វើដំណើរ និងបែបផែនជីវិត សម្រាប់ប្រតិបត្តិការអាជីវកម្មប្រកបដោយទំនុកចិត្ត ទូទាំងពិភពលោក។
សម្រាប់អតិថិជនជានីតិបុគ្គល សូមចុចនៅទីនេះ
អត្ថប្រយោជន៍
ងាយស្រួល និងប្រើបានទូទាំងពិភពលោក
ធ្វើការទូទាត់ដោយគ្មានសាច់ប្រាក់យ៉ាងឆាប់រហ័ស គ្រប់ពេលវេលា គ្រប់ទីកន្លែង ទាំងក្នុងប្រទេស និងទូទាំងពិភពលោក។
រយៈពេលមិនគិតការប្រាក់
រីករាយជាមួយឥណទានដែលគ្មានការប្រាក់រហូតដល់ 47 ថ្ងៃ នៅពេលលោកអ្នកបង់ទឹកប្រាក់ជំពាក់ទាំងអស់ មុនកាលបរិច្ឆេទកំណត់។
សុវត្ថិភាពកាន់តែប្រសើរ
ធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាពជាមួយលេខសម្ងាត់ PIN, OTP, បច្ចេកវិទ្យា Contactless, ការត្រួតពិនិត្យការក្លែងបន្លំ
ជំនួយហិរញ្ញវត្ថុក្នុងករណីបន្ទាន់
ប្រើប្រាស់កម្រិតឥណទានដែលបានអនុម័តជាមុនសម្រាប់ការចំណាយដែលមិនបានរំពឹងទុក ឬតម្រូវការបន្ទាន់ ដោយមិនចាំបាច់ស្នើសុំឥណទានថ្មី។
ប្រូម៉ូសិន និងការបញ្ចុះតម្លៃពិសេស
រីករាយជាមួយការផ្តល់ជូនពិសេស ការបញ្ចុះតម្លៃ និងបុព្វសិទ្ធិជាច្រើនពីដៃគូពាណិជ្ជករ ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ហាងទំនិញ និងតាមអនឡាញ។
អត្ថប្រយោជន៍សម្រាប់ការធ្វើដំណើរ
ចូលសម្រាកក្នុងបន្ទប់រង់ចាំពិសេសនៅអាកាសយានដ្ឋាន (សម្រាប់ប័ណ្ណផ្លាទីនីម) សេវាជំនួយ និងប្រូម៉ូសិនពិសេសនានាសម្រាប់ការធ្វើដំណើរ។
កសាងប្រវត្តិឥណទាន
ការប្រើប្រាស់ប័ណ្ណឥណទានប្រកបដោយទំនួលខុសត្រូវ ជួយបង្កើត និងពង្រឹងប្រវត្តិឥណទានរបស់លោកអ្នក ដែលធ្វើឱ្យងាយស្រួលទទួលបានឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងទៀតនាពេលអនាគត។
ងាយស្រួលក្នុងការតាមដានការចំណាយ
តាមដានការចំណាយតាមរយៈរបាយការណ៍ប្រចាំខែ និងកម្មវិធី KB PRASAC Mobile ដែលជួយលោកអ្នកក្នុងការចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកឱ្យកាន់តែមានប្រសិទ្ធភាព។
ជម្រើសការទូទាត់សងមានភាពបត់បែន
ជ្រើសរើសបង់ប្រាក់ពេញលេញ ឬ ដោយផ្នែក ឬ ត្រឹមចំនួនទឹកប្រាក់សងអប្បបរមាប្រចាំខែ
របៀបស្នើសុំ
អតិថិជនអាចស្នើសុំប័ណ្ណឥណទានវីសាផ្លាស្ទិក បានតាម៖



សម្គាល់៖
- លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណឥណទានវីសា ត្រូវបានអនុវត្ត។
- ខេប៊ីប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
