ធនាគារ ខេប៊ីប្រាសាក់ សូមជម្រាបជូនអតិថិជននិងសាធារណជនឱ្យបានជ្រាបថា ព័ត៌មានដែលកំពុងចែកចាយតាម Telegram ឬ បណ្តាញផ្សេងៗ ដោយអះអាងថា ធនាគារ ខេប៊ីប្រាសាក់ កំពុងមានបញ្ហា គឺជាព័ត៌មានមិនពិត។
ធនាគារយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងម៉ត់ចត់ ហើយកំពុងធ្វើការស៊ើបអង្កេត ដើម្បីកំណត់ប្រភព និងបុគ្គលដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ។ ធនាគារនឹងចាត់វិធានការតាមផ្លូវច្បាប់និងបទប្បញ្ញត្តិជាធរមានចំពោះបុគ្គលដែលបង្កើតព័ត៌មាននេះ។
ធនាគារសូមអំពាវនាវដល់សាធារណជន កុំជឿ ឬ បន្តចែករំលែកព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ និងសូមផ្អែកលើព័ត៌មានផ្លូវការដែលផ្សព្វផ្សាយដោយធនាគារ ខេប៊ីប្រាសាក់ តែប៉ុណ្ណោះ។
សូមអរគុណចំពោះការបន្តគាំទ្រ និងទំនុកចិត្តរបស់លោកអ្នកចំពោះ ធនាគារ ខេប៊ីប្រាសាក់។

