គណនីជូនៀ គឺជាគណនីសន្សំដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កុមារពីអាយុ 10 ឆ្នាំ ដល់ក្រោម 18 ឆ្នាំ ក្រោមការត្រួតពិនិត្យពីឪពុក ឬ ម្តាយ ឬ អាណាព្យាបាលស្របច្បាប់ ដែលអាចបើកបានតាមកម្មវិធី KB PRASAC Mobile ។ គណនីនេះផ្តល់នូវមធ្យោបាយប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់កុមារ ក្នុងការសន្សំប្រាក់ មានទម្លាប់ទទួលខុសត្រូវហិរញ្ញវត្ថុ និងទទួលបានបទពិសោធន៍ប្រើសេវាធនាគារទំនើបតាំងពីក្មេង។
គណនីជូនៀ ជួយកុមារបង្កើតទម្លាប់ល្អក្នុងការចាយវាយ ស្របពេលដែលឪពុកម្តាយអាចតាមដាន គ្រប់គ្រង រាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់កូនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
អត្រាការប្រាក់ប្រចាំឆ្នាំ
| ប្រាក់ដុល្លារ | ប្រាក់រៀល | ||
|---|---|---|---|
| ទំហំទឹកប្រាក់ | អត្រាការប្រាក់ | ទំហំទឹកប្រាក់ | អត្រាការប្រាក់ |
| ≤ 500 ដុល្លារ | 1.50% | ≤ 2,000,000 រៀល | 1.50% |
| > 500 ដុល្លារ – ≤ 1,000 ដុល្លារ | 2.50% | > 2,000,000 រៀល – ≤ 4,000,000 រៀល | 2.50% |
| > 1,000 ដុល្លារ – ≤ 3,000 ដុល្លារ | 3.00% | > 4,000,000 រៀល – ≤ 12,000,000 រៀល | 3.00% |
| > 3,000 ដុល្លារ – ≤ 10,000 ដុល្លារ | 3.50% | > 12,000,000 រៀល – ≤ 40,000,000 រៀល | 3.50% |
| > 10,000 ដុល្លារ | 3.50% | > 40,000,000 រៀល | 4.00% |
លក្ខណៈផលិតផល
| លក្ខណៈ | បរិយាយ |
|---|---|
| រូបិយប័ណ្ណ | គណនីប្រាក់រៀល និងគណនីប្រាក់ដុល្លារ |
| ទឹកប្រាក់ដាក់ដំបូង និង សមតុល្យអប្បបរមា | មិនតម្រូវ |
| ពន្ធលើការប្រាក់ |
|
| កម្រិតអាយុកូន | ចាប់ពី 10 ឆ្នាំ រហូតដល់ ក្រោម 18 ឆ្នាំ |
| ការទូទាត់ការប្រាក់ | ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ និងដាក់បញ្ចូលទៅក្នុងគណនីលោកអ្នកនៅរៀងរាល់ដើមខែដោយស្វ័យប្រវត្តិ ឬ នៅពេលបិទគណនី |
| ប្រភេទគណនី | គណនីរួម (Joint Account) រវាងកូន និងឪពុកម្តាយ ឬ អាណាព្យាបាលស្របច្បាប់ |
| ឈ្មោះគណនី | កំណត់យកឈ្មោះកុមារដែលជាម្ចាស់គណនីច្បងធ្វើជាឈ្មោះគណនី |
| ប័ណ្ណនិម្មិត | អាចបង្កើតប័ណ្ណនិម្មិតបានតែមួយគត់ និងមានទំហំ 100 ដុល្លារ ក្នុងមួយប្រតិបត្តិការ ឬ មួយថ្ងៃ |
| មធ្យោបាយដាក់ប្រាក់ |
|
| មុខងារប្រើប្រាស់សម្រាប់កុមារ តាម KB PRASAC Mobile |
|
អត្ថប្រយោជន៍សម្រាប់ឪពុកម្ដាយ
- អាចស្នើសុំបើកគណនីជូនៀ សម្រាប់កូនៗបានដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមកម្មវិធី KB PRASAC Mobile
- ងាយស្រួល និងចំណេញពេលវេលាក្នុងផ្តល់ប្រាក់ទៅកូនៗតាមរយៈប្រព័ន្ធឌីជីថល
- អាចពិនិត្យ និងតាមដានប្រតិបត្តិការចំណាយលើគណនីរបស់កូនៗបានគ្រប់ពេល
- បង្រៀនកូនពីរបៀបសន្សំប្រាក់ និងការគ្រប់គ្រងការចំណាយតាមប្រព័ន្ធឌីជីថលយ៉ាងមានប្រសិទ្ធភាព
- អាចគ្រប់គ្រងលើការប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាលរបស់កូនៗបានគ្រប់ពេល និងគ្រប់ទីកន្លែង
- ទទួលបានការប្រាក់ខ្ពស់ និងមានសុវត្ថិភាពលើការដាក់ប្រាក់បញ្ញើជាមួយខេប៊ីប្រាសាក់
- ការពារហានិភ័យ ដោយមិនតម្រូវឱ្យកូនកាន់សាច់ប្រាក់
អត្ថប្រយោជន៍សម្រាប់កូន
- ទទួលបានបទពិសោធន៍ថ្មីលើការសន្សំ និងទូទាត់តាមប្រព័ន្ធឌីជីថល
- រៀនពីរបៀបសន្សំប្រាក់ និងគ្រប់គ្រងការចំណាយផ្សេងៗតាមប្រព័ន្ធឌីជីថល
- ការពារហានិភ័យលើការកាន់ជាសាច់ប្រាក់ ឬ ការបាត់បង់
- មានភាពងាយស្រួល រហ័ស និងទាន់សម័យ។
ឯកសារតម្រូវ
ឪពុកម្ដាយត្រូវត្រៀមឯកសារចាំបាច់មួយចំនួនរបស់កូនៗមុននឹងចាប់ផ្ដើមស្នើសុំបង្កើតគណនីជូនៀ តាមកម្មវិធី KB PRASAC Mobile៖
- រូបថតកូន
- សំបុត្រកំណើត / សំបុត្របញ្ជាក់កំណើត / សេចក្តីចម្លងសំបុត្រកំណើត ឬ
- សៀវភៅគ្រួសារ ឬ
- សៀវភៅស្នាក់នៅ ឬ
- លិខិតឆ្លងដែន ឬ
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ
- ឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងៗចេញដោយអាជ្ញាធរមានសមត្ថកិច្ច
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
