សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក

ការទិញ-លក់អចលនទ្រព្យ ទំនិញ-សេវាកម្ម ភាគហ៊ុន ឬគម្រោងសាងសង់ផ្សេងៗ ដែលមានទំហំទឹកប្រាក់ច្រើន អាចប្រឈមនឹងហានិភ័យផ្សេងៗ ដូចជា ការក្លែងបន្លំ ឬភាពមិនច្បាស់លាស់អំពីភាពគួរឱ្យទុកចិត្តរបស់ភាគីម្ខាងទៀត។ មិនថាលោកអ្នកជាបុគ្គល ឬជាអាជីវកម្មនោះទេ សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (KB PRASAC Retention or Escrow Services) ជួយការពារផលប្រយោជន៍របស់លោកអ្នក ដោយរក្សាទុកមូលនិធិប្រកបដោយសុវត្ថិភាព រហូតដល់លក្ខខណ្ឌដែលបានព្រមព្រៀងគ្នាត្រូវបានបំពេញ ដើម្បីផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្ពស់ដល់ទាំងអ្នកទិញ និងអ្នកលក់។

តើសេវានេះដំណើរការយ៉ាងដូចម្ដេច?

  1. អ្នកទិញ និងអ្នកលក់ ព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃប្រតិបត្តិការ។
  2. អ្នកទិញផ្ទេរប្រាក់តាមចំនួនដែលបានព្រមព្រៀងគ្នា ទៅកាន់ គណនីបរធនបាលកិច្ច នៅធនាគារ ខេប៊ីប្រាសាក់។
  3. ធនាគារ ខេប៊ីប្រាសាក់ នឹងផ្ទេរមូលនិធិឬទឹកប្រាក់ទៅឱ្យអ្នកលក់ នៅពេលលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាត្រូវបានបំពេញរួចរាល់

លក្ខណៈផលិតផល

លក្ខណៈ បរិយាយ
លក្ខខណ្ឌតម្រូវ ឯកត្តជន
  • មានអាយុចាប់ពី 18ឆ្នាំ ឡើង
  • មានគណនីបញ្ញើសន្សំ/គណនីចរន្តជាមួយខេប៊ីប្រាសាក់
  • មានកិច្ចសន្យាទិញ/លក់ អចលនវត្ថុ ទំនិញ សេវាកម្ម ឬ ឯកសារផ្សេងៗដើម្បីគាំទ្រលើការស្នើសុំប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក
  • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (ច្បាប់ដើម និងមានសុពលភាព)

នីតិបុគ្គល

  • ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • មានគណនីបញ្ញើសន្សំ/គណនីចរន្តជាមួយខេប៊ីប្រាសាក់
  • មានកិច្ចសន្យាទិញ/លក់ អចលនវត្ថុ ទំនិញ សេវាកម្ម និង/ឬ ឯកសារផ្សេងៗ ដើម្បីគាំទ្រលើការស្នើសុំប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក
ប្រភេទប្រតិបត្តិការ
  • ទិញ/លក់ អចលនទ្រព្យ
  • ទិញ/លក់ទំនិញ ឬសេវាកម្ម
  • ទិញ/លក់ភាគហ៊ុន
  • កិច្ចសន្យាសាងសង់ ឬគម្រោងសំណង់
ទំហំទឹកប្រាក់រក្សាទុក មិនកំណត់
រូបិយប័ណ្ណ ប្រាក់រៀល និងដុល្លារ
រយៈពេល 01 – 60 ខែ
មធ្យោបាយស្នើសុំសេវា
  • គ្រប់សាខាធនាគារ ខេប៊ីប្រាសាក់
  • មន្ត្រីពាក់ព័ន្ធផ្នែកលក់

កម្រៃសេវា

ទំហំទឹកប្រាក់កម្រៃសេវាប្រចាំឆ្នាំ
ប្រាក់រៀលប្រាក់ដុល្លារ
< 400,000,000 រៀល360,000 រៀល90 ដុល្លារ
≥ 400,000,000 រៀល- 2,000,000,000 រៀល720,000 រៀល180 ដុល្លារ
> 2,000,000,000 រៀល- 4,000,000,000 រៀល1,020,000 រៀល255 ដុល្លារ
> 4,000,000,000 រៀល- 20,000,000,000 រៀល1,620,000 រៀល405 ដុល្លារ
> 20,000,000,000 រៀល- 40,000,000,000 រៀល3,620,000 រៀល905 ដុល្លារ
> 40,000,000,000 រៀល- 80,000,000,000 រៀល6,420,000 រៀល1,605 ដុល្លារ
> 80,000,000,000 រៀល11,020,000 រៀល2,755 ដុល្លារ

សម្គាល់៖

  • លក្ខខណ្ឌអំពីសេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុកត្រូវបានអនុវត្ត
  • ខេប៊ីប្រាសាក់ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​អត្រា​ការ​ប្រាក់​ និង​កម្រៃ​សេវា ​ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់។