ធនាគារ ខេប៊ីប្រាសាក់ ម.ក សូមជម្រាបអតិថិជនទាំងអស់មេត្តាជ្រាបថា ធនាគារយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពផ្នែកបច្ចេកទេសលើកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល ខេប៊ីប្រាសាក់ខបភើរេត ខេប៊ីប្រាសាក់ពាណិជ្ជករ និងការទូទាត់តាមប័ណ្ណ Visa តាមការគ្រោងទុកដូចខាងក្រោម៖
- ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2026 ចាប់ពីម៉ោង 1:00 រសៀល រហូតដល់ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2026 ម៉ោង 2:10នាទី រំលងអធ្រាត៖ លោកអ្នកមិនអាចធ្វើប្រតិបត្តិការចុះឈ្មោះប្រើប្រាស់ខេប៊ីប្រាសាក់ម៉ូបាល និងមុខងារផ្លាស់ប្តូរលេខសម្ងាត់ បានទេ។
- ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2026 ចាប់ពីម៉ោង 00:10នាទី រហូតដល់ម៉ោង 02:10នាទី រំលងអធ្រាត៖ កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល ខេប៊ីប្រាសាក់ខបភើរេត ខេប៊ីប្រាសាក់ពាណិជ្ជករ និងការទូទាត់តាមប័ណ្ណ Visa ត្រូវបានផ្អាកបណ្ដោះអាសន្ន ក្នុងអំឡុងពេលនេះ។
សូមអធ្យាស្រ័យ និងសូមអរគុណ។

