
កុំឱ្យឱកាសល្អនេះរំលងផុត! ជ្រើសរើសស្មាតហ្វូន Blackview Wave 7C ជាមួយមុខងារឆ្លាតវៃ ស្រស់ស្អាតទំនើបតាមតម្រូវការរបស់អ្នក។ ហើយកាន់តែពិសេស! គ្រាន់តែទិញនៅ Blackview Cambodia ហើយស្កេនទូទាត់តាម KB PRASAC Mobile តាម KHQR ខេប៊ីប្រាសាក់ លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រលប់វិញ 20% ភ្លាមៗ!
ព័ត៌មានលម្អិតអំពីការប្រូម៉ូសិន
- ការផ្តល់ជូន៖ ទទួលបានប្រាក់ត្រឡប់មកវិញភ្លាមៗ 20% (រហូតដល់ 25 ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល ក្នុងមួយថ្ងៃ)
- ផលិតផលដែលត្រូវតាមលក្ខខណ្ឌ៖ ទូរស័ព្ទ Blackview Wave 7C ឬទូរស័ព្ទ Blackview ដែលអ្នកពេញចិត្ត។
- កាលបរិច្ឆេទប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2026 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2027 (អ្នកមកមុន ទទួលបានមុន រហូតដល់អស់កញ្ចប់ថវិកាកំណត់តាមហាងនីមួយៗ)
- កម្រិតកំណត់ប្រចាំថ្ងៃ៖ កំណត់យ៉ាងច្រើនបំផុត 1 ប្រតិបត្តិការ ក្នុងមួយអតិថិជន ក្នុងមួយថ្ងៃ
របៀបទទួលបានការផ្តល់ជូន
- អញ្ជើញទៅកាន់បណ្តាហាង Blackview ដែលចូលរួម។
- ជ្រើសរើសទិញទូរស័ព្ទ Blackview Wave 7C ឬផលិតផលដែលអ្នកពេញចិត្ត។
- ធ្វើការទូទាត់តាមរយៈ KB PRASAC KHQR ឬ POS Scan-to-Pay ដោយប្រើកម្មវិធី KB PRASAC Mobile App ។
- ទទួលបានប្រាក់ត្រឡប់មកវិញ ២០% ភ្លាមៗ (Real-time) ចូលទៅក្នុងគណនីរបស់អ្នក!
លក្ខខណ្ឌផ្សេងៗ
- អនុវត្តចំពោះតែប្រតិបត្តិការទូទាត់ជោគជ័យតាមរយៈ KB PRASAC KHQR ឬ POS Scan-to-Pay ដោយប្រើកម្មវិធី KB PRASAC Mobile App នៅតាមបណ្តាហាង Blackview ដែលចូលរួមតែប៉ុណ្ណោះ។
- ទឹកប្រាក់ត្រឡប់មកវិញត្រូវបានកំណត់ត្រឹម 20% នៃប្រតិបត្តិការដែលត្រូវតាមលក្ខខណ្ឌ រហូតដល់អតិបរមា 25 ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល ក្នុងមួយអតិថិជន ក្នុងមួយថ្ងៃ។ កំណត់ត្រឹម 1 ប្រតិបត្តិការ ក្នុងមួយអតិថិជន ក្នុងមួយថ្ងៃ។
- ទឹកប្រាក់ត្រឡប់មកវិញនឹងត្រូវផ្ទេរចូលភ្លាមៗ (Real-time) ទៅកាន់គណនីដែលបានប្រើប្រាស់សម្រាប់ការទូទាត់។
- ប្រូម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2026 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2027 ឬរហូតដល់អស់កញ្ចប់ថវិកាដែលបានកំណត់នៅតាមហាងនីមួយៗ។
- ប្រតិបត្តិការដែលមិនទទួលជោគជ័យ ការបោះបង់ ការត្រឡប់មកវិញ ការសងប្រាក់ ឬប្រតិបត្តិការដែលមានជម្លោះ នឹងមិនទទួលបានប្រាក់ត្រឡប់មកវិញឡើយ។ ធនាគារ ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកាត់ ឬទារប្រាក់ត្រឡប់មកវិញ ប្រសិនបើប្រតិបត្តិការត្រូវបានបោះបង់ ឬសងប្រាក់វិញនៅពេលក្រោយ។
- ប្រាក់ត្រឡប់មកវិញមិនអាចផ្ទេរទៅអ្នកដទៃ មិនអាចផ្លាស់ប្តូរ ឬដកជានសាច់ប្រាក់ក្រៅពីគណនីរបស់អតិថិជនបានឡើយ។
- ធនាគារ ខេប៊ីប្រាសាក់ និង ហាង Blackview រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬបញ្ចប់ការប្រូម៉ូសិន ឬលក្ខខណ្ឌផ្សេងៗនៅពេលណាមួយដោយមិនបាច់ជូនដំណឹងជាមុន។
- លក្ខខណ្ឌផ្សេងៗត្រូវអនុវត្ត
