ធនាគារ ខេប៊ីប្រាសាក់ សូមស្វាគមន៍ចំពោះការសាកសួរព័ត៌មាន ការផ្ដល់មតិយោបល់ ឬបណ្ដឹងតវ៉ាពាក់ព័ន្ធនឹង ផលិតផល សេវាកម្ម និងបញ្ហាផ្សេង។ ការផ្ដល់មតិយោបល់ និងបណ្ដឹងរបស់អ្នក គឺជាកត្តាដែលត្រូវយកចិត្តទុកដាក់របស់យើងខ្ញុំ និងជាធាតុចូលដ៏សំខាន់ ដើម្បីពង្រឹងគុណភាពផលិតផល និងសេវាកម្ម ឱ្យកាន់តែប្រសើរឡើងដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក និងជួយឱ្យជីវិតលោកអ្នកកាន់តែងាយស្រួល។
លោកអ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈបណ្តាញដូចខាងក្រោម៖
- ផ្នែកបម្រើសេវាអតិថិជន (6:00 ព្រឹក – 11:00 យប់)
- លេខទូរស័ព្ទ៖ (855) 23 999 911 / (855) 86 999 911 / (855) 969 999 911
- ជួបជាមួយបុគ្គលិកផ្ទាល់នៅការិយាល័យសាខាដែលនៅជិតលោកអ្នកបំផុត (ចុចទីនេះ)
- ទាក់ទងមកធនាគារតាមរយៈបណ្ដាញទំនាក់ទំនងសង្គម
- ផ្ញើអ៊ីម៉ែលមកកាន់អាសយដ្ឋាន info@kbprasacbank.com.kh
- លោកអ្នកអាចផ្ញើបណ្ដឹងតវ៉ា មតិយោបល់ផ្សេងៗតាមទម្រង់ខាងក្រោម៖
រាល់ព័ត៌មានត្រឡប់ ឬ បណ្ដឹងលោកអ្នក នឹងរក្សាទុកជាការសម្ងត់។ យើងខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយបញ្ហាលោកអ្នកក្នុងរយៈពេល 2 ថ្ងៃ នៃថ្ងៃធ្វើការ។ សូមអរគុណសម្រាប់ការគាំទ្រ និងតែងតែជ្រើសរើស ធនាគារ ខេប៊ីប្រាសាក់ ជាដៃគូរហិរញ្ញវត្ថុពេញមួយជីវិតរបស់លោកអ្នក។
ក្នុងករណីបណ្ដឹងលោកអ្នកមិនត្រូវបានដោះស្រាយនោះទេ លោកអ្នកអាចទាក់ទងទៅកាន់សមាគមធនាគារនៅកម្ពុជា (ABC) តាមយៈលេខទូរស័ព្ទ៖ (855) 015 365 222 ។