ណែនាំបងប្អូន មិត្តភក្ដិបើកគណនីឌីជីថល ខេប៊ីប្រាសាក់ ទទួលបានទឹកប្រាក់ត្រលប់

ឥឡូវនេះ អតិថិជនប្រើកម្មវិធីខេប៊ីប្រាសាក់ម៉ូបាល អាចទទួលបានរង្វាន់ជាទឹកប្រាក់ 6,000 រៀល នៅពេលដែលលោកអ្នកបានណែនាំបងប្អូន ឬ មិត្តភក្ដិ ម្នាក់ បើកគណនីឌីជីថល ខេប៊ីប្រាសាក់ ថ្មីបានជោគជ័យ ។ ណែនាំកាន់តែច្រើន ទទួលរង្វាន់កាន់តែច្រើន។ លក្ខខណ្ឌងាយៗ គឺអតិថិជនថ្មី ត្រូវបានដាក់ប្រាក់ចូលគណនីឌីជីថលជាប្រាក់រៀល​ ឬ ដុល្លារអាមេរិក ក្នុងចំនួនណាមួយក៏បានក្នុងរយៈពេល 48 ម៉ោង បន្ទាប់ពីបានចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។

ប្រភេទ លក្ខខណ្ឌកម្មវិធី
អតិថិជនគោលដៅ
  • ជាអតិថិជនដែលមានគណនី និងកំពុងប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
  • បុគ្គលិកធនាគារ ខេប៊ីប្រាសាក់
រយៈពេលនៃកម្មវិធី
  • គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី  14 ខែវិច្ឆិកា ឆ្នាំ 2027 ឬ 
  • រហូតដល់អស់កញ្ចប់ថវិកា
ការផ្តល់រង្វាន់ជាសាច់ប្រាក់ត្រលប់ (Cashback Reward) សម្រាប់ អតិថិជនអ្នកណែនាំ (Referrer)
  • 6,000 រៀល សម្រាប់ការណែនាំអតិថិជនថ្មីម្នាក់ បានជោគជ័យ
    ឧទាហរណ៍៖ អតិថិជន A បានណែនាំអតិថិជនថ្មីចំនួន 03 នាក់ មកប្រើ KB PRASAC Mobile បានជោគជ័យ នោះ អតិថិជន A នឹងទទួលបានប្រាក់រង្វាន់ចំនួន 18,000 រៀល (6,000 x 3 = 18,000)
ចំនួនអតិថិជនថ្មីត្រូវបានណែនាំ សម្រាប់អ្នកណែនាំម្នាក់ មិនកំណត់
លក្ខខណ្ឌដើម្បីទទួលបានរង្វាន់សាច់ប្រាក់សម្រាប់ អតិថិជនអ្នកណែនាំ (Referrer)
  • បានណែនាំមិត្តភក្តិ សាច់ញាតិ បងប្អូន… ឱ្យចុះឈ្មោះប្រើប្រាស់កម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល តាមរយៈតំណភ្ជាប់ណែនាំ (Referral Link) ឬ ឃ្យូអរកូត (QR Code) បានដោយជោគជ័យ និង
  • អតិថិជនថ្មី (Referee) បានដាក់ប្រាក់ចូលគណនីឌីជីថលជាប្រាក់​​រៀល ឬ ដុល្លារ (ដោយមិនកំណត់ទំហំទឹកប្រាក់) ក្នុងរយៈពេល 48ម៉ោង បន្ទាប់ពីបានចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល។
ការទូទាត់ប្រាក់រង្វាន់ សម្រាប់
អតិថិជនអ្នកណែនាំ
  • ទឹកប្រាក់រង្វាន់ (Cash Reward) នឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីរបស់អតិថិជនអ្នកណែនាំ នៅថ្ងៃធ្វើការបន្ទាប់ នៃថ្ងៃដែលអតិថិជនថ្មីបានដាក់ប្រាក់ចូលទៅក្នុងគណនីឌីជីថលដែលបានមកពីការចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ីប្រាសាក់ម៉ូបាល
  • ទឹកប្រាក់រង្វាន់ នឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីប្រាក់រៀល របស់អតិថិជនអ្នកណែនាំជាអាទិភាពទី1
  • ករណីអតិថិជនមានតែគណនីប្រាក់ដុល្លារនោះប្រាក់រង្វាន់នឹងដាក់ចូលទៅក្នុងគណនីប្រាក់ដុល្លារ ដោយយោងតាមអត្រាប្តូរប្រាក់របស់ធនាគារ ខេប៊ីប្រាសាក់ ម.ក។

លក្ខខណ្ឌផ្សេងៗ

  • តំណភ្ជាប់ណែនាំ (Referral Link) ឬ ឃ្យូអរកូត (QR Code) មានសុពលភាព 30 ថ្ងៃ គិតចាប់ពីថ្ងៃបង្កើត
  • តំណភ្ជាប់ណែនាំ (Referral Link) ឬ ឃ្យូអរកូត (QR Code) មួយ អាចមានប្រសិទ្ធភាពសម្រាប់ អតិថិជនថ្មីតែ 01 នាក់ ប៉ុណ្ណោះ
  • ករណីអតិថិជនអ្នកណែនាំចង់ណែនាំអតិថិជនថ្មីច្រើនជាង 01 ត្រូវបង្កើត និងផ្ញើតំណភ្ជាប់ណែនាំ (Referral Link) ឬ ឃ្យូអរកូត (QR Code) ទៅតាមចំនួនអតិថិជនថ្មីដែលចង់ណែនាំជាក់ស្តែង
  • ក្នុងករណីអតិថិជនបាន ចែករំលែក Referral Link ឬ QR Code ដូចគ្នា ទៅអតិថិជនថ្មីច្រើននាក់ នោះអតិថិជនដែលបានចុះឈ្មោះប្រើប្រាស់កម្មវិធីខេប៊ី
  • ប្រាសាក់ម៉ូបាលបានជោគជ័យ និងបានដាក់ប្រាក់ចូលគណនី មុនគេ នឹងត្រូវបានចាត់ទុកថាជាអតិថិជនដែលបានប្រើ Referral Link ឬ QR Code នោះដោយជោគជ័យ។ ដូចនេះ អតិថិជនអ្នកណែនាំ អាចទទួលបាន «សាច់ប្រាក់ (Cash Reward)» តែ 01 ដង ប៉ុណ្ណោះ សម្រាប់ Referral Link ឬ QR Code មួយនោះ។