ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូនអត្រាការប្រាក់បន្ថែមពិសេសសម្រាប់គណនីបញ្ញើមានកាលកំណត់ ដើម្បីអបអរពិធីបុណ្យអុំទូក

🎉ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយផ្តល់ជូននូវអត្រាការប្រាក់បន្ថែមពិសេសសម្រាប់ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យប្រាក់សន្សំរបស់អតិថិជនកើនឡើងកាន់តែលឿន។🎊

📅 ចាប់ពីថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2026 រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 អតិថិជនដែលបើក ឬ បន្តគណនីបញ្ញើមានកាលកំណត់ទាំងប្រាក់រៀលខ្មែរ និងប្រាក់ដុល្លារអាមេរិកនឹងទទួលបានអត្រាការប្រាក់បន្ថែមពីលើអត្រាការប្រាក់ស្តង់ដារ ដែលធ្វើឱ្យអត្រាការប្រាក់សរុបកើនឡើងបន្ថែម ដូចមានបង្ហាញក្នុងតារាងខាងក្រោម៖

គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុបអត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ1.75%0.25%2.00%1.50%–1.50%
2 ខែ2.00%0.25%2.25%1.75%–1.75%
3/4/5 ខែ3.00%0.25%3.25%2.75%–2.75%
6/7/8 ខែ4.00%0.50%4.50%3.25%0.50%3.50%
9/10/11 ខែ4.25%0.50%4.75%3.50%0.50%3.75%
12/18/24/36/48/60 ខែ5.50%0.50%6.00%4.50%0.50%5.00%

គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុបអត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ1.75%0.25%2.00%1.50%–1.50%
2 ខែ1.75%0.25%2.00%1.50%–1.50%
3/4/5 ខែ2.75%0.25%3.00%2.50%–2.50%
6/7/8 ខែ3.75%0.50%4.25%3.00%0.50%3.50%
9/10/11 ខែ4.00%0.50%4.50%3.25%0.50%3.75%
12/18/24/36/48/60 ខែ5.25%0.50%5.75%4.25%0.50%4.75%

* អត្រាការប្រាក់ប្រចាំឆ្នាំ

ប្រូម៉ូសិននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបន្តផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាព និងទំនុកចិត្ត ព្រមទាំងចូលរួមលើកទឹកចិត្ត និងបណ្តុះទម្លាប់នៃការសន្សំដល់សាធារណជន ដើម្បីបង្កើតផលប្រយោជន៍ជាអតិបរមាជូនដល់អតិថិជនគ្រប់រូប។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.kbprasacbank.com.kh/en/personal/deposits/term-deposit-account/ ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911។