សេវាខេប៊ីប្រាសាក់ខបភើរេត

សេវាខេប៊ីប្រាសាក់ខបភើរេត គឺជាថ្នាលសេវាធនាគារអនឡាញជាទីទុកចិត្តសម្រាប់អាជីវកម្មតូចធំ ដែលលឿន សុវត្ថិភាព និងងាយស្រួលប្រើប្រាស់ ដោយអាចប្រើបានគ្រប់ពេលវេលា គ្រប់ទីកន្លែងពីកុំព្យូទ័ររបស់លោកអ្នក។

​សេវាខេប៊ីប្រាសាក់ខបភើរេត ផ្ដល់ជូនលោកអ្នកនូវមធ្យោបាយដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលោកអ្នកដោយទំនុកចិត្ត និងប្រសិទ្ធភាព ដូចជាបង់​វិក្កយបត្រ​ ​ដំណើរការបើកប្រាក់បៀវត្ស ​ ផ្ទេរ​ប្រាក់​ទៅ​កាន់អ្នក​ផ្គត់ផ្គង់​​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ​ ដំណើរការ​ប្រតិបត្តិការ​ច្រើន​ដំណាលគ្នា​ ទទួល​សារ​ជូនដំណឹង ​ និង​សេវា​ផ្សេងៗ​ជា​ច្រើន​ទៀត​។​

អត្ថប្រយោជន៍សេវាខេប៊ីប្រាសាក់ខបភើរេត

  • គ្រប់គ្រងការបើកប្រាក់បៀវត្សបុគ្គលិក
  • ទូទាត់វិកយបត្រ ភ្លើង ទឹក សំរាម ថ្លៃសាលា ប.ស.ស សេវាសាធារណៈ
  • បញ្ជូលទឹកប្រាក់ទូរសព្ទ
  • ភ្ជាប់/ផ្ដាច់ គណនីបានច្រើន
  • ត្រួតពិនិត្យប័ណ្ណ
  • ផ្ទេរប្រាក់ពីទម្រង់គំរូ
  • ទូទាត់ពីទម្រង់គំរូ
  • កំណត់កាលវិភាគផ្ទេរប្រាក់
  • ការអនុម័តសំណើ
  • ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
  • ស្នើសុំកម្ចី
  • បើកគណនីបញ្ញើមានកាលកំណត់
  • ផ្លាស់ប្ដូរលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់
  • បិទគណនីបញ្ញើមានកាលកំណត់
  • ទទួលបានសារជូនដំណឹងភ្លាមៗ

ចុះឈ្មោះប្រើប្រាស់

សូមអញ្ជើញទៅសាខាខេប៊ីប្រាសាក់ ណាមួយដែលនៅជិតលោកអ្នកបំផុត ដោយភ្ជាប់ជាមួយនូវឯកសារព័តមានរបស់ក្រុមហ៊ុន ឬ ស្នើសុំតាមអនឡាញ ចុចទីនេះ

របៀបបើកដំណើរ
លោកអ្នកអាចដាក់ដំណើរសេវាខេប៊ីប្រាសាក់ខបភើរេត បានដោយខ្លួនឯង​ ក្រោយពេលលោកអ្នកនឹងទទួលបានអ៊ីម៉ែលបញ្ជាក់ពីការចុះឈ្មោះបានដោយជោគជ័យពីធនាគារ ភ្ជាប់មកជាមួយតំណរភ្ជាប់ ដើម្បីបើកដំណើរ និងបង្កើតលេខសង្ងាត់ដោយខ្លួនឯង។ សូមធ្វើតាមការណែនាំក្នុងវីដេអូខាងក្រោមនេះ។

ផលិតផលដែលពាក់ព័ន្ធ

បញ្ចូលលុយទូរស័ព្ទ
បញ្ចូលលុយទូរស័ព្ទ
គណនីឌីជីថល
គណនីឌីជីថល
អេធីអឹម
អេធីអឹម