ឥណទានឆ្លាតវៃ

ឥណទានឆ្លាតវៃ គឺជាផលិតផលឥណទានគ្មានទ្រព្យធានាពី ធនាគារ ខេប៊ីប្រាសាក់ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់បុគ្គលិកបម្រើការងារនៅតាមក្រុមហ៊ុនឯកជន អង្គការ ស្ថាប័នសាធារណៈ និងស្ថាប័នហិរញ្ញវត្ថុនានា។ ជាមួយនឹងប្រភពចំណូលពីប្រាក់បៀវត្សប្រចាំខែទៀងទាត់ លោកអ្នកអាចទទួលបានទុនបន្ថែមយ៉ាងឆាប់រហ័ស ដើម្បីបំពេញរាល់តម្រូវការចាំបាច់ផ្ទាល់ខ្លួន ឬក្នុងគ្រួសារប្រកបដោយទំនុកចិត្តខ្ពស់។

លក្ខណៈផលិតផល

  • រយៈពេលខ្ចី៖ រហូតដល់ 24  ខែ
  • ទំហំប្រាក់កម្ចី​៖ ចាប់ពី 1,000 ដុល្លារ រហូតដល់ 10,000  ដុល្លារ ឬសមមូលប្រាក់រៀល
  • អត្រាការប្រាក់៖ ទាបរហូតដល់ 0.75% ក្នុង 1 ខែ
  • របៀបសង៖ សងរំលស់ថេរ

អត្ថប្រយោជន៍

  • ទទួលបានសាច់ប្រាក់ប្រើប្រាស់ឆាប់រហ័ស និងងាយស្រួល
  • អាចស្នើសុំ និងគ្រប់គ្រងឥណទានតាមរយៈកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល បានយ៉ាងងាយស្រួល
  • មិនចាំបាច់មានទ្រព្យធានា
  • អាចប្រើប្រាស់ឥណទានស្របតាមតម្រូវការហិរញ្ញវត្ថុផ្ទាល់ខ្លួន និងមានភាពបត់បែន
  • មានភាពងាយស្រួលក្នុងការទូទាត់សងត្រឡប់។

លក្ខខណ្ឌតម្រូវសម្រាប់អតិថិជន

  • មានអាយុចាប់ពី 20 ឆ្នាំ ដល់ 65 ឆ្នាំ
  • កំពុងបម្រើការងារជាបុគ្គលិកពេញម៉ោង
  • ត្រូវមានអតិតភាពការងារនៅក្នុងស្ថាប័នច្រើនជាង 01 ឆ្នាំ
  • មានប្រភពចំណូលពីប្រាក់បៀវត្សប្រចាំខែទៀងទាត់ និងមានលទ្ធភាពសងត្រលប់
  • មានឯកសារបញ្ជាក់ប្រាក់ចំណូលច្បាស់លាស់ ត្រឹមត្រូវ និងអាចផ្ទៀងផ្ទាត់បាន
  • មានប្រវត្តិទូទាត់សងឥណទានល្អ និងអាចជឿជាក់បាន

របៀបស្នើសុំ ឥណទានឆ្លាតវៃ

  • បើកកម្មវិធី KB PRASAC Mobile
  • ចុចលើប៊ូតុង កម្ចី
  • ចុចលើ ចាប់ផ្ដើម នៅលើ ឥណទានឆ្លាតវៃ
  • អានព័ត៌មាន និងចុចធីកលើ ខ្ញុំបានអាន និងយល់ព្រមតាម លក្ខខណ្ឌប្រើប្រាស់
  • ចុចលើប៊ូតុង ចាប់ផ្ដើម
  • ឆ្លើយសំណួរ ព័ត៌មានទូទៅ ព័ត៌មានផ្ទាល់ខ្លួន និងស្នើសុំឥណទាន ចុចលើប៊ូតុង បន្ទាប់
  • ពិនិត្យព័ត៌មាន ឥណទានឆ្លាតវៃ រួចចុចលើប៊ូតុង បញ្ជាក់
  • ចុចលើធីកលើ ខ្ញុំយល់ព្រមតាមគ្រប់លក្ខខណ្ឌខាងលើ  រួចលើប៊ូតុង យល់ព្រម
  • វាយបញ្ចូលលេខសម្ងាត់ ឬជីវមាត្រ
  • ពិនិត្យព័ត៌មាន ឥណទានឆ្លាតវៃ ដែលបានស្នើសុំ រួចចុច បន្ទាប់
  • អាប់ឡូតឯកសារតម្រូវដូចជា
    • កិច្ចសន្យាការងារ
    • របាយការណ៍គណនីប្រាក់បៀវត្ស 6 ខែចុងក្រោយ
    • ឯកសារញ្ជាក់អត្តសញ្ញាណមានសុពលភាព (អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ….)
  • ចុចប៊ូតុង យល់ព្រម រួចរង់ចាំការជូនដំណឹង
  • ចូលទៅកាន់ ការជូនដំណឹង (រូបកណ្ដឹង)
  • ចុចលើការជូនដំណឹងអំពី ឥណទានឆ្លាតវៃ បានអនុម័ត
  • ចុចលើប៊ូតុង យល់ព្រម រួចចុចប៊ូតុង រួចរាល់ ជាការស្រេច

ផលិតផលដែលពាក់ព័ន្ធ

ឥណទានដាក់សមតុល្យបញ្ញើមានកាលកំណត់ជាទ្រព្យធានា
ឥណទានដាក់សមតុល្យបញ្ញើមានកាលកំណត់ជាទ្រព្យធានា
ឥណទានធុនមធ្យម
ឥណទានធុនមធ្យម
ឥណទានពាណិជ្ជកម្ម
ឥណទានពាណិជ្ជកម្ម