ចំណេញពេលវេលា កាត់បន្ថយចំណាយគ្រួសារ ជាមួយនឹងជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនី តាមរយៈម៉ាស៊ីនអេធីអឹម និងកម្មវិធី KB PRASAC Mobile បានភ្លាមៗ និងងាយស្រួល។
| លក្ខណៈផលិតផល | បរិយាយ |
|---|---|
| ឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់ និងកម្រៃសេវា | បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់អគ្គិសនី |
| រូបិយប័ណ្ណ | ប្រាក់រៀល ឬ ប្រាក់ដុល្លារ |
| លក្ខខណ្ឌ | អតិថិជនត្រូវមានគណនីសន្សំជាមួយខេប៊ីប្រាសាក់ និង ប្រើប្រាស់ប័ណ្ណអេធីអឹម ឬកម្មវិធី KB PRASAC Mobile |
| លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ | ត្រូវទូទាត់ឱ្យបានមុនកាលបរិច្ឆេទផុតកំណត់លើវិក្កយបត្រយ៉ាងតិច 2 ថ្ងៃនៃថ្ងៃធ្វើការ |
| ពេលវេលាកំណត់សម្រាប់ការទូទាត់វិក្កយបត្រក្នុងថ្ងៃ | ទូទាត់មុនម៉ោង 3 រសៀល |
| ចំនួនប្រតិបត្តិការ និងទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃ | មិនកំណត់ |
កំណត់សម្គាល់៖
- សូមរក្សាទុកវិក្កយបត្រនៃការទូទាត់ឱ្យបានមួយសប្តាហ៍ ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់លើប្រតិបត្តិការ ក្នុងករណីធ្វើការទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម និង ម៉ាស៊ីនឆូតកាត។
- ចំពោះការទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជាសម្រាប់បណ្ដាទីតាំងអគ្គិសនីដែលបានរៀបរាប់ខាងលើ សូមលោកអ្នកជ្រើសយក «Electricite du Cambodge (EDC)» នៅក្នុងកម្មវិធី KB PRASAC Mobile និងជ្រើសយក អគ្គិសនីកម្ពុជា EDC ករណីទូទាត់តាមម៉ាស៊ីនអេធីអឹម។
- វិក្កយបត្ររបស់ក្រុមហ៊ុនអគ្គិសនីឯកជន (Bill24) គឺទូទាត់បានតែតាមកម្មវិធី KB PRASAC Mobile តែប៉ុណ្ណោះ។
