សេវាទូទាត់បាគង
គ្រប់អតិថិជនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកប្រព័ន្ធបាគង អាចធ្វើទូទាត់ថ្លៃទំនិញ និងសេវាជាមួយដៃគូអាជីវកម្ម (ម្ចាស់ហាងទំនិញ ឬ សេវា) របស់ខេប៊ីប្រាសាក់ ដោយគ្រាន់តែស្កេន-ទូទាត់បានយ៉ាងងាយស្រួល ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់ឡើយ។
សេវាទូទាត់បាគងនេះ ជាសេវាទូទាត់រាយដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកនៃប្រព័ន្ធបាគង។ ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់មួយផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។
លោកអ្នកអាចដំឡើងកម្មវិធីប្រព័ន្ធបាគង និងចុះឈ្មោះប្រើប្រាស់នៅលើទូរស័ព្ទដៃបានដោយខ្លួនឯង ដើម្បីធ្វើប្រតិបត្តិការដូចខាងក្រោម៖
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង នៅក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថាន
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ នៅក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថាន
- ទូទាត់ថ្លៃទំនិញ ឬ សេវាតាមរយៈការស្កេន QR Code ជាមួយដៃគូស្កេន-ទូទាត់ខេប៊ីប្រាសាក់
- ពិនិត្យសមតុល្យ និងរបាយការណ៍សង្ខេបគណនីបាគង ជាដើម
កម្រៃសេវាផ្ទេរប្រាក់ឆ្លងធនាគារ (ពីគណនី ទៅ គណនី)
| រូបិយប័ណ្ណ | ទំហំទឹកប្រាក់ផ្ទេរក្នុងមួយប្រតិបត្តិការ | កម្រៃសេវា |
|---|---|---|
| ប្រាក់រៀល | ≤ 4,000,000 | មិនគិតកម្រៃ |
| > 4,000,000 ដល់ 8,000,000 | 3,000 រៀល | |
| > 8,000,000 ដល់ 20,000,000 | 6,000 រៀល | |
| > 20,000,000 ដល់ 40,000,000 | 8,000 រៀល | |
| > 40,000,000 ដល់ 100,000,000 | 10,000 រៀល | |
| > 100,000,000 ដល់ < 200,000,000 | 14,000 រៀល | |
| ប្រាក់ដុល្លារអាមេរិក | ≤1,000 | មិនគិតកម្រៃ |
| > 1,000 ដល់ 2,000 | 0.75 ដុល្លារ | |
| > 2,000 ដល់ 5,000 | 1.50 ដុល្លារ | |
| > 5,000 ដល់ 10,000 | 2.00 ដុល្លារ | |
| > 10,000 ដល់ 25,000 | 2.50 ដុល្លារ | |
| > 25,000 ដល់ < 50,000 | 3.50 ដុល្លារ |
សម្គាល់៖
- កម្រៃសេវាខាងលើនេះមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី 15 ខែមករា ឆ្នាំ 2026 ផ្អែកលើ សេចក្ដីជូនដំណឹងនេះ
- ការស្កេន KHQR Code របស់ធនាគារផ្សេងគឺមិនគិតកម្រៃសេវា
ចំនួនទឹកប្រាក់ផ្ទេរ
| ប្រភេទនៃការផ្ទេរប្រាក់ | ចំនួនទឹកប្រាក់អតិបរមាក្នុង 1 ថ្ងៃ | ចំនួនទឹកប្រាក់អតិបរមាក្នុង 1 ប្រតិបត្តិការ |
|---|---|---|
| ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅគណនីធនាគារផ្សេង | 200 លានរៀល និង 50,000 ដុល្លារ | 80 លានរៀល ឬ 20,000 ដុល្លារ |
| ផ្ទេរប្រាក់ពីគណនីខេប៊ីប្រាសាក់ទៅគណនីបាគង | 40 លានរៀល និង 10,000 ដុល្លារ | 10 លានរៀល ឬ 2,500 ដុល្លារ |
លក្ខណៈផលិតផល
| លក្ខណៈ | បរិយាយ |
|---|---|
| រូបិយប័ណ្ណ | ប្រាក់រៀល និងប្រាក់ដុល្លារ |
| ដាក់ប្រាក់ | #list# – ផ្ទេរពី គណនីបាគង ទៅ គណនីបាគង – ផ្ទេរពី គណនីធនាគារ ទៅ គណនីបាគង នៅតាមសាខាខេប៊ីប្រាសាក់ – ផ្ទេរពី គណនីធនាគារ ទៅ គណនីបាគង តាមកម្មវិធី KB PRASAC Mobile – ដាក់ប្រាក់នៅតាមសាខាខេប៊ីប្រាសាក់ |
| ដកប្រាក់ | #list# – ដកប្រាក់ពីគណនីបាគងនៅតាមសាខាខេប៊ីប្រាសាក់ – ផ្ទេរពី គណនីបាគង ទៅ គណនីរបស់អ្នកនៅខេប៊ីប្រាសាក់ រួចដកតាមរយៈម៉ាស៊ីនអេធីអឹមខេប៊ីប្រាសាក់ |
| ការដំឡើង និងចុះឈ្មោះប្រើប្រាស់ | អាចដំឡើងកម្មវិធីបាគង (Bakong App) និងចុះឈ្មោះប្រើប្រាស់នៅលើទូរស័ព្ទបានដោយខ្លួនឯង |
| ទឹកប្រាក់តម្កល់ដំបូង ឬ ទឹកប្រាក់អប្បបរមា | មិនតម្រូវ |
| អត្រាការប្រាក់ | 0% |
| ចំនួនដងនៃការធ្វើប្រតិបត្តិការ | មិនកំណត់ |
| មិនគិតកម្រៃសេវា | #list# – ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង – ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ – ដាក់ ឬ ដកប្រាក់ក្នុងគណនីបាគង – ទូទាត់ថ្លៃទំនិញ ឬ សេវា – ចុះឈ្មោះប្រើប្រើប្រាស់បិទគណនី |
| សមាជិកប្រព័ន្ធបាគង |
|
សម្គាល់៖
- អតិថិជនអាចដាក់ និងដកប្រាក់ក្នុងគណនីបាគងបាននៅសាខាខេប៊ីប្រាសាក់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
