ជាមួយកម្មវិធី KB PRASAC Mobile អតិថិជនអាចបង់បុព្វលាភធានារ៉ាប់រងការពារអាយុជីវិតរបស់ក្រុមហ៊ុន Dai-ichi Life Insurance បានយ៉ាងងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយគ្រាន់តែចុចពីរបីប៉ក់ប៉ុណ្ណោះ។ ការទូទាត់បង់ គឺមានភាពរហ័ស សុវត្ថិភាព និងមិនគិតកម្រៃសេវា ដែលធ្វើឱ្យលោកអ្នកកាន់តែងាយស្រួលក្នុងការទទួលបានការពារ និងគ្រប់គ្រងការបង់បុព្វលាភបានយ៉ាងងាយស្រួល។
លក្ខណៈផលិតផល
| លក្ខណៈផលិតផល | បរិយាយ | 
|---|---|
| ប្រភេទសន្យារ៉ាប់រង | #list# – ប័ណ្ណសន្យារ៉ាប់រងការពារអាយុជីវិត | 
| មធ្យោបាយបង់ប្រាក់ | #list# – កម្មវិធី KB PRASAC Mobile | 
| រូបិយប័ណ្ណប្រតិបត្តិការ | #list# – ប្រាក់ដុល្លារ (USD) តែមួយគត់ – អតិថិជនអាចធ្វើការទូទាត់ទឹកប្រាក់ចេញពីគណនីប្រាក់ដុល្លារ ឬ ប្រាក់រៀល – ករណីទូទាត់ចេញពីគណនីប្រាក់រៀល (KHR) ត្រូវយោងតាមអត្រាប្តូរប្រាក់របស់ ធនាគារ ខេប៊ីប្រាសាក់ នៅកាលបរិច្ឆេទធ្វើប្រតិបត្តិការ។ | 
| ទំហំទឹកប្រាក់ក្នុង 1 ប្រតិបត្តិការ | #list# – អាស្រ័យតាមទំហំទឹកប្រាក់ នៃ ប័ណ្ណសន្យារ៉ាប់រង ឬ តាមទំហំកំណត់ដោយអតិថិជន | 
| ទំហំទឹកប្រាក់ក្នុង 1 ថ្ងៃ | #list# – មិនកំណត់ | 
| កម្រៃសេវា | #list# – មិនគិតកម្រៃ | 
| ជម្រើសនៃការបង់ | #list# – ទូទាត់ពេញលេញ – ទូទាត់ដោយផ្នែក – ទូទាត់លើស – ទូទាត់បន្ទាប់ពីសន្យារ៉ាប់រងផុតកំណត់ – ទូទាត់មុនកាលកំណត់ | 
របៀបបង់បុព្វលាភសន្យារ៉ាប់រង
- ចូលទៅកាន់កម្មវិធី KB PRASAC Mobile
- ចុចលើមុខងារ ទូទាត់ រួចចុចលើ វិក្កយបត្រធានារ៉ាប់រង
- ជ្រើសរើស ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍
- ជ្រើសរើសគណនីសម្រាប់ទូទាត់់ រួចបញ្ចូល លេខប័ណ្ណសន្យារ៉ាប់រង
- ពិនិត្យចំនួនទឹកប្រាក់ ឬ បញ្ចូលទឹកប្រាក់ រួចជ្រើសរើសឬបញ្ចូល គោលបំណង
- ចុចលើ ទូទាត់
- សូមផ្ទៀងផ្ទាត់ព័ត៌មាន បន្ទាប់មកចុច បញ្ជាក់ និងបំពេញលេខសម្ងាត់ ឬ ស្កេនមុខ ឬ ស្កេនមេដៃ
សម្គាល់៖
- ខេប៊ីប្រាសាក់ រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ដោយជូនដំណឹងទៅអតិថិជនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

 
                                                     
                                                    