សេវាបង់បុព្វលាភធានារ៉ាប់រងទូទៅរបស់ក្រុមហ៊ុន Forte Insurance

ឥឡូវនេះ លោកអ្នកអាចបង់បុព្វលាភធានារ៉ាប់រងទូទៅរបស់ក្រុមហ៊ុន Forte Insurance បានយ៉ាងងាយស្រួល តាមកម្មវិធី KB PRASAC Mobile ដោយមិនគិតកម្រៃសេវា​ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

លក្ខណៈផលិតផល
លក្ខណៈផលិតផលបរិយាយ
ប្រភេទសន្យារ៉ាប់រងផលិតផលធានារ៉ាប់រងទូទៅ
មធ្យោបាយបង់ប្រាក់កម្មវិធី KB PRASAC Mobile
រូបិយប័ណ្ណប្រតិបត្តិការ#list#
– ប្រាក់ដុល្លារ (USD) តែមួយគត់
– អតិថិជនអាចធ្វើការទូទាត់ទឹកប្រាក់ចេញពីគណនីប្រាក់ដុល្លារ ឬ ប្រាក់រៀល
– ករណីទូទាត់ចេញពីគណនីប្រាក់រៀល (KHR) អត្រាប្តូរប្រាក់ត្រូវយោងតាមអត្រាប្តូរប្រាក់របស់ធនាគារ ខេប៊ីប្រាសាក់ នៅកាលបរិច្ឆេទធ្វើប្រតិបត្តិការ។
ទំហំទឹកប្រាក់ក្នុង 1 ប្រតិបត្តិការអាស្រ័យតាមទំហំទឹកប្រាក់នៃប័ណ្ណសន្យារ៉ាប់រង ឬ តាមទំហំកំណត់ដោយអតិថិជន
ទំហំទឹកប្រាក់ក្នុង 1 ថ្ងៃមិនកំណត់
កម្រៃសេវាមិនគិតកម្រៃសេវា
ជម្រើសនៃការបង់#list#
– ទូទាត់ពេញលេញ
– ទូទាត់ដោយផ្នែក
– ទូទាត់លើសចំនួន
របៀបបង់បុព្វលាភសន្យារ៉ាប់រង
  1. ចូលទៅកាន់កម្មវិធី KB PRASAC Mobile
  2. ចុចលើមុខងារ ទូទាត់ រួចចុចលើ វិក្កយបត្រធានារ៉ាប់រង
  3. ជ្រើសរើស ហ្វតតេ អ៊ិនសួរឹនស៍
  4. ជ្រើសរើសគណនីសម្រាប់ទូទាត់់ រួចបញ្ចូល លេខប័ណ្ណសន្យារ៉ាប់រង
  5. ពិនិត្យចំនួនទឹកប្រាក់ ឬ បញ្ចូលទឹកប្រាក់ រួចជ្រើសរើសឬបញ្ចូល គោលបំណង
  6. ចុចលើ ទូទាត់
  7. សូមផ្ទៀងផ្ទាត់ព័ត៌មាន បន្ទាប់មកចុច បញ្ជាក់ និងបំពេញលេខសម្ងាត់ ឬប្រើជីវមាត្រ
សម្គាល់៖
  • ខេប៊ី​ប្រា​សាក់​ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។