សេវាទូទាត់វិក្កយបត្ររបស់ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ

ធនាគារ ខេប៊ីប្រាសាក់ បានសហការជាមួយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំមកជូននូវជម្រើសទូទាត់វិក្កយបត្រសេវាកម្មនានារបស់ក្រសួងកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន។ មិនថាជាការទូទាត់ផ្ទាល់ខ្លួន ឬ សម្រាប់អាជីវកម្ម និងក្រុមហ៊ុននោះទេ លោកអ្នកអាចធ្វើការទូទាត់បានភ្លាមៗ តាមរយៈសេវាធនាគារឌីជីថល ឬ នៅគ្រប់សាខាធនាគារ ខេប៊ីប្រាសាក់ ដែលនៅជិតបំផុតប្រកបដោយសុវត្ថិភាពខ្ពស់ និងមិនគិតកម្រៃសេវា។

លក្ខណៈផលិតផលបរិយាយ
ប្រភេទនៃសេវាកម្មរបស់ក្រសួង#list#
– ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស គ្រឹះស្ថានធ្វើការថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល
– ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស គ្រឹះស្ថានធ្វើការនៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍
– ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស គ្រឹះស្ថានធ្វើការបន្ថែមម៉ោង
– ការផ្តល់លិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ
– ការផ្តល់ទុតិយតាប័ណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ
– ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស
– ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតបរទេស
– ការផ្តល់ប័ណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ
– ការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ/ជនបរទេស
– ផ្លាស់ប្តូរសៀវភៅការងារ និងប័ណ្ណសម្គាល់កម្មករ
– ការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេង
– ការផ្តល់ប័ណ្ណការងារ និងសៀវភៅការងាររបស់ជនបរទេស
– បច្ចុប្បន្នភាពទិដ្ឋាការ “ចូល” លើសៀវភៅការងារកម្មករនិយោជិតខ្មែរ
– ហ្វឹកហ្វឺនកូនជាង កម្មសិក្សា
– ការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន
– ការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក
– ការចុះបញ្ជិកាសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស
– បច្ចុប្បន្នភាពទិដ្ឋាការ “ចេញ” លើសៀវភៅការងារកម្មករនិយោជិតខ្មែរ
– ការចុះបញ្ជិកាសៀវភៅបើកប្រាក់/ ផ្តល់លិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រ
រូបិយប័ណ្ណប្រតិបត្តិការ#list#
– ប្រាក់រៀល (KHR) តែមួយគត់
– អតិថិជនអាចធ្វើការទូទាត់ទឹកប្រាក់ចេញពីគណនីប្រាក់រៀល ឬ ប្រាក់ដុល្លារ
– ករណីទូទាត់ចេញពីគណនីប្រាក់ដុល្លារ (USD) ត្រូវយោងតាមអត្រាប្តូរប្រាក់របស់ធនាគារ ខេប៊ីប្រាសាក់ នៅកាលបរិច្ឆេទធ្វើប្រតិបត្តិការ។
មធ្យោបាយបង់ប្រាក់#list#
– ខេប៊ីប្រាសាក់ម៉ូបាល
– ខេប៊ីប្រាសាក់ខបភើរ៉េត
– គ្រប់សាខាធនាគារ ខេប៊ីប្រាសាក់
ទំហំទឹកប្រាក់ក្នុងមួយប្រតិបត្តិការ#list#
– 2,000 រៀល – 400,000,000 រៀល ឬ សមមូលប្រាក់ដុល្លារ
– ចំនួនទឹកប្រាក់នឹងបង្ហាញដោយស្វ័យប្រវត្តិ នៅពេលបញ្ចូលលេខយោង
កម្រៃសេវាមិនគិតកម្រៃសេវា
ទំហំទឹកប្រាក់ក្នុងមួយថ្ងៃមិនកំណត់
ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃមិនកំណត់

របៀបទូទាត់

  • ចូលទៅកាន់កម្មវិធី KB PRASAC Mobile
  • ចុចលើមុខងារ ទូទាត់ រួចចុចលើ សេវាសាធារណៈ
  • ជ្រើសរើស ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
  • ជ្រើសរើសគណនីសម្រាប់ទូទាត់់ រួចបញ្ចូល លេខយោង
  • ពិនិត្យចំនួនទឹកប្រាក់ ឬ បញ្ចូលទឹកប្រាក់ រួចជ្រើសរើសឬបញ្ចូល គោលបំណង
  • ចុចលើ ទូទាត់
  • សូមផ្ទៀងផ្ទាត់ព័ត៌មាន បន្ទាប់មកចុច បញ្ជាក់ និងបំពេញលេខសម្ងាត់ ឬប្រើជីវមាត្រ

សម្គាល់

  • ខេប៊ី​ប្រា​សាក់​ ​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្រៃ​សេវា​ ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ផលិតផលដែលពាក់ព័ន្ធ

ការទូទាត់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
ការទូទាត់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
​ទូទាត់វិក្កយបត្រទឹក
​ទូទាត់វិក្កយបត្រទឹក
ទូទាត់វិក្កយបត្រថ្លៃផ្ទះ របស់បុរី ប៉េង ហួត
ទូទាត់វិក្កយបត្រថ្លៃផ្ទះ របស់បុរី ប៉េង ហួត