Menu
តាមដានយើងខ្ញុំំ:

​ប្រាសាក់ ​ជាប់​ចំណាត់ថ្នាក់​លេខ​ 2 ​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ច្រើនជាង​គេ​ប្រចាំ​ឆ្នាំ​ 2022

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ទទួល​លិខិត​សរសើរ​ពី ​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ឱកាស​ដែល​ប្រា​សាក់​ទទួល​បាន​នាម​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ច្រើនជាង​គេ​ ​ប្រចាំ​ឆ្នាំ​ 2022​។

​នៅ​ក្នុង​លិខិត​សរសើរ​នោះ​ ​សម្ដេច​តេជោ ​នាយករដ្ឋមន្ត្រី​ ​បាន​ចំណារថា​៖​ ​«ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ​លោក​-​លោកស្រី​នាយក​គ្រឹះស្ថាន​ ​ដែល​បាន​ប្រកាស​និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ 2022 ​ច្រើនជាង​គេ​ ​ក្នុង​ចំណាត់ថ្នាក់​លេខ​ 2 ​ក្នុងចំណោម​សហគ្រាស​ចំនួន​ 10 ​ដែល​បាន​ប្រកាស​និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ 2022 ​ច្រើនជាង​គេ​។​ ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​បាន​ល្អ​និង​ដោយ​ស្ម័គ្រចិត្ត​របស់​សហគ្រាស​លោក​-​លោកស្រី​ ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​សហគ្រាស​នានា​ ​ជាពិសេស​ការ​ឆ្លុះបញ្ចាំង​ពី​អនុលោម​ភាព​សារពើពន្ធ​ក​ម្រិ​ត​ខ្ពស់​ ​និង​អភិបាល​កិច្ច​សាជីវកម្ម​ដ៏​ល្អ​ប្រសើរ​របស់​សហគ្រាស​។​ ​ជាមួយគ្នា​នេះ​ ​ខ្ញុំ​សូម​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ជូន​ដល់​សហគ្រាស​ក្នុង​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការ​អភិវឌ្ឍ​និង​រីក​ចម្រើន​លូតលាស់​នៃ​សេដ្ឋកិច្ច​ ​និង​សង្គមជាតិ​កម្ពុជា​»​។

​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​បាន​ភ្លាម​ៗ​ដោយខ្លួនឯង​ ​ដោយ​មិន​ចាំបាច់​ទៅ​សាខា

​ភ្នំពេញ​ ​ថ្ងៃ​ទី​ 13 ​ខែ​មេសា​ ​ឆ្នាំ​ 2023​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៃ​ប្រទេស​កូរ៉េ​ ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ ​គណនី​ឌី​ជី​ថល​ ​ដែល​ជា​គណនី​សន្សំ​សម្រាប់​ផ្តល់​ជូន​ដល់​អតិថិជន​ដែល​មាន​ភាព​មមាញឹក​ក្នុង​ការងារ​និង​មុខ​ជំនួញ​ ​អាច​ធ្វើការ​បើក​គណនី​ឌី​ជី​ថល​បាន​ភ្លាម​ៗ​ដោយខ្លួនឯង​តាម​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​សាច់​បា្រក់​តាម​តម្រូវ​ការ​។

​គ្រប់​អតិថិជន​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពលភាព​ ​និង​មាន​អាយុ​ចាប់ពី​ 16 ​ឆ្នាំ​ឡើង​ ​អាច​បើក​គណនី​ឌី​ជី​ថល​ ​នៅ​ប្រា​សាក់​ ​ដោយ​មិនបាច់​មាន​ប្រាក់​តម្កល់​ដំបូង​ ​និង​សមតុល្យ​អប្បបរមា​។​ ​អតិថិជន​អាច​ពិនិត្យមើល​សមតុល្យ​គណនី​ ​ទទួល​ការផ្ទេរ​ប្រាក់​ចូល​ ​និង​អាច​ផ្ទេរ​ប្រាក់​ក្នុងរង្វង់​ប្រា​សាក់​និង​ឆ្លង​ធនាគារ​ ​ស្កេន​កូ​ដ​ K​H​QR ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ឬ​ ​បង់ថ្លៃ​ទឹក​ ​ភ្លើង​ ​សំរាម​និង​សំណល់​រឹង​ ​បង់ថ្លៃ​សិក្សា​ ​ទិញ​កាត​ទូរស័ព្ទ​ ​និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​។

​គ្រប់​អតិថិជន​អាច​បញ្ចូល​លុយ​ក្នុង​គណនី​ឌី​ជី​ថល​របស់​ខ្លួន​បាន​យ៉ាង​ងាយស្រួល​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​ប្រា​សាក់​ ​ឬ​ ​ការផ្ទេរ​ប្រាក់​ចូល​ពី​សាច់ញាតិ​ ​និង​ដៃគូ​ជំនួញ​ដែល​មាន​គណនី​សន្សំ​នៅ​ប្រា​សាក់​ ​ឬ​ ​តាម​វ៉ា​ឡេ​ត​បាគង​ ​ឬ​ ​ពី​កម្មវិធី​សេវា​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​របស់​ធនាគារ​ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​ប្រព័ន្ធ​បាគង​ ​និង​ប្រព័ន្ធ​ ​Retail​ ​Pay​ ​ឬក៏​អាច​អញ្ជើញ​ទៅ​សាខា​ប្រា​សាក់​ណាមួយ​ក្នុង​ម៉ោង​ធ្វើការ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ គណនីឌីជីថល
​អតិថិជន​អាច​ដោ​ន​ឡូ​ដ​យក​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ​ឬ​ ​Apple​ ​A​p​p​ ​Store​ ​ដើម្បី​បើក​គណនី​ឌី​ជី​ថល​បាន​ភ្លាម​ៗ​នៅ​ថ្ងៃនេះ​។​