Menu
តាមដានយើងខ្ញុំំ:

ធនាគារ ខេប៊ីប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 100 ​លាន​រៀល​ ​ជូន​កាកបាទក្រហម​កម្ពុជាក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

ធនាគារ ខេប៊ីប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 100 ​លាន​រៀល​ ​ជូន​កាកបាទក្រហម​កម្ពុជាក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ ដែលស្ថិតក្នុងចំណោមធនាគារ​ពាណិជ្ជធំៗនៅ​កម្ពុជា​ បានឧបត្ថម្ភថវិកា​ចំនួន​ 100​ លាន​រៀល​ ជូន​ចំពោះ​កាកបាទ​ក្រហម​កម្ពុជា​ ក្នុង​ឱកាស​ពិធី​អបអរ​សាទរ​ខួប​លើក​ 161​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ​ថ្ងៃ​ទី​ 8​ ខែ​ឧសភា​ ឆ្នាំ​ 2024 ក្រោម​ប្រធាន​បទ​ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានកិត្តិយស​ដែលបានរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ដ៏មានសារៈសំខាន់របស់កាកបាទក្រហមកម្ពុជា។ ការបរិច្ចាគនេះ​បញ្ជាក់ពីការប្ដេជ្ញាចិត្ត​យ៉ាងមោះមុតក្នុងការគាំទ្រសហគមន៍”។

ធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារក៏បានចូលរួមសកម្មសង្គមជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 សាងសង់អគារបណ្ណាល័យនិងសាលារៀន ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ យុទ្ធនាការ “ខ្ញុំស្រលាញ់ប្រាក់រៀល” និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនផងដែរ។

​​​ការឧបត្ថម្ភថវិកានេះ បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រា​សាក់​ ក្នុងការ​គាំទ្រ​ដល់​សកម្មភាព​សង្គម​​របស់​កាកបាទក្រហម​កម្ពុជា​។​ ខេប៊ី​ប្រា​សាក់​សង្ឃឹមថា​ ​ការ​បរិច្ចាគ​ថវិកា​នា​ពេលនេះ​ ​នឹង​ចូលរួម​ចំណែក​ក្នុង​ការគាំទ្រកាកបាទក្រហម​កម្ពុជា​កាន់តែ​មានលទ្ធភាព​ទូលំទូលាយពង្រីកកម្មវិធី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បន្ថែម​ទៀត​។

​ថ្មី​! ​បង់ថ្លៃ​ទឹក​-​ភ្លើង​របស់​ក្រុមហ៊ុន​ឯកជន​ជាច្រើន​តាម​ KB ​P​R​A​SAC​ ​Mobile​ ​បាន​យ៉ាង​លឿន​រហ័ស

​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Bill​24 ​Co​., ​L​t​d​ ​ដើម្បី​ផ្ដល់​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​និង​ភ្លើង​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​ 21 ​នៅ​ទូទាំង​ប្រទេស​ ​តាម​កម្មវិធី​ KB ​P​R​A​SAC​ ​Mobile​ ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ ​ដោយ​ងាយស្រួល​និង​រហ័ស​ ​និង​ចំណាយ​ក​ម្រៃ​ទាប​ត្រឹមតែ​ 500​រៀល​ ​ប៉ុណ្ណោះ​ក្នុង​មួយ​ប្រតិបត្តិការ​។

ក្រុមហ៊ុន​ទឹក​-​ភ្លើង​ជា​ដៃគូ​ទាំង​ 21 ​នោះ​រួម​មាន​៖

ក្រុមហ៊ុនអគ្គិសនី#list#
​- ភ្នំពេញ​៖​ ​អគ្គិសនី​ទឹកថ្លា​, ​ទិត្យ​ ​មានជ័យ​ អេឡិ​ក​ទ្រី​ស៊ី​ធី​ សឹ​ប​ផ្លា​យ
​- ​កំពង់ចាម​៖​ ​អគ្គិសនី​ឃុំ​សណ្ដែក
​- កំពង់ធំ​៖​ ​សហគ្រាស​ ​វណ្ណា​ ឡៃ​ហ៊ី​ម​ អេឡិ​ក​ទ្រី​ស៊ី​ធី
​- កំពង់ស្ពឺ​៖​ ​អគ្គិសនី​ឃុំ​អូរ​, ​លី​ម​ ម៉ូ​វ​ ខូ អិ​ល​ធី​ឌី
​- ​តាកែវ​៖​ ​អគ្គិសនី​ ​អ៊ូច​ ​គា​, ​អគ្គិសនី​ អិ​ន​ អិ​ម​ ក្តាញ់
​- ​បន្ទាយ​មានជ័យ​៖​ ​អគ្គិសនី​ ​ប៉ោយ​ចារ​ ខូអិ​ល​ធី​ឌី
​- បាត់​ដំបង​៖​ ​សហគ្រាស​អគ្គិសនី​ ​កុយ​ ​ម៉ា​ច​, ​សហគ្រាស​ ​អគ្គិសនី​ ​គង់​ ​សា​ម៉ុ​ន
​- ព្រៃវែង​៖​ ​អគ្គិសនី​ ខឹ​ម​ ​រ៉ា​នី​, ​សហគ្រាស​ ​អគ្គិសនី​ ​កែវ​ ​ចំរើន
​- សៀមរាប​៖​ ​ក្រុមហ៊ុន​ ​វ​ន់ ​វីរៈ​ ​សឺ​វី​ស​, ​សហគ្រាស​ ​អគ្គិសនី​ ​មាស​ ​គាវ
​- ​ស្វាយរៀង​៖​ អេ​ឡិច​ទ្រី​ស៊ី​ធី​ អិ​ក​ស៏ភី​ ​ស៊ីណាត​, ​ក្រុមហ៊ុន​ ​អ​គិ្គ​ស​នី​ក្រោលគោ
ក្រុមហ៊ុនទឹកស្អាត#list#
​- ភ្នំពេញ​៖​ ​ព្រៃ​គុ​ប​ ​ខន​ស្រ្តាក់​សិន​ ​វ៉​ធើ​រ
​- ក្រចេះ​៖​ ​ទឹក​ស្អាត​ ​ឃុំ​តា​ម៉ៅ
​- បន្ទាយ​មានជ័យ​៖​ ​ទឹក​ស្អាត​គោក​ខ្វាវ
– តាកែវ​៖​ ​ទឹក​ស្អាត​សំណាង​ឌី​ណា​លំចង់

នេះ​គឺជា​ការ​ផ្ដល់​ជូន​ថ្មី​បន្ថែម​ ​បន្ទាប់ពី​ធនាគារ​បាន​បម្រើ​សេវា​ទូទាត់​វិក្កយបត្រ​ភ្លើង​របស់​អគ្គិសនី​កម្ពុជា​ ​និង​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ​និង​រដ្ឋាករ​ទឹក​ស្វយ័ត​សៀមរាប​។

​មិនទាន់​មាន​កម្មវិធី​ KB ​P​R​A​SAC​ ​Mobile​ ​មែនទេ​? ​ទាញ​យក​កម្មវិធី​នេះ​ពី​ ​A​p​p​ ​Store​ ​ឬ​ ​Play​ ​Store​ ​ហើយ​បើក​គណនី​ឌី​ជី​ថល​ឥឡូវនេះ​បាន​ដោយខ្លួនឯង​ ​ដោយ​មិន​ចាំបាច់​ទៅ​អញ្ជើញ​ទៅ​សាខា​នោះ​ទេ​ ​ដោយ​គ្រាន់តែ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពលភាព​ ​និង​លេខ​ទូរស័ព្ទ​ ​បន្ទាប់មក​លោកអ្នក​អាច​ធ្វើការ​ទូទាត់​ថ្លៃ​ទឹក​ភ្លើង​ ​និង​ប្រតិបត្តិការ​ផ្សេងទៀត​បាន​តាម​តម្រូវ​ការ​។

​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ ​គឺ​លោកអ្នក​នឹង​ទទួល​បាន​អត្រា​ការប្រាក់​រហូតដល់​ 4% ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​គណនី​ឌី​ជី​ថល​។​ ​លោក​អ្នករក្សា​សមតុល្យ​គណនី​កាន់តែ​ច្រើន​ ​ទទួល​បាន​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទូរស័ព្ទ​មក​លេខ​ 023 999 911 ​ឬ​ 086 999 911 ​ឬ​ ​ចូល​ទៅកាន់​ www.kbprasacbank.com.kh

​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ដំណើរការ​ជា​ផ្លូវការ​ ​បន្ទាប់ពី​រួមបញ្ចូល​គ្នា​រវាង​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​និង​ ​ធនាគារ​ ​គូក​មីន​ ​កម្ពុជា​ ​ភី​អិ​ល​ស៊ី

​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​ថ្ងៃ​ទី​ 07 ​ខែ​សីហា​ ​ឆ្នាំ​ 2023 — ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​បន្ទាប់ពី​រួមបញ្ចូល​គ្នា​រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ (“​ប្រា​សាក់​”) ​និង​ធនាគារ​ ​គូក​មីន​ ​កម្ពុជា​ ​ភី​អិ​ល​ស៊ី​ (“KBC”) ​។​

​ធនាគារ​រួមបញ្ចូល​គ្នា​ថ្មី​នេះ​គឺ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ (“ខេ​ប៊ី​ប្រា​សាក់​”) ​ដែល​មាន​អាជ្ញា​ប​ណ្ណ​ធនាគារ​ពាណិជ្ជ​ពី​ ​ធនាគារ​ជាតិ​ ​នៃ​ ​កម្ពុជា​ ​ហើយ​បាន​ទទួលការ​អនុម័ត​លើ​ការ​រួមបញ្ចូល​គ្នា​ពី​ក្រសួង​ពាណិជ្ជកម្ម​នា​ពេលថ្មីៗនេះ​។​

​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​បច្ចុប្បន្ន​មាន​សាខា​សរុប​ចំនួន​ 192 ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ដោយ​ក្នុង​នោះ​កើត​ពី​បញ្ចូល​របស់​សាខា​ប្រា​សាក់​ចំនួន​ 184 ​និង​សាខា​ KBC ​ចំនួន​ 8 ​។​

​ការ​រួមបញ្ចូល​ដ៏​ល្អឥតខ្ចោះ​នេះ​ ​ទាញ​យក​ភាព​ខ្លាំង​នៃ​បទពិសោធន៍​ជិត​ 30 ​ឆ្នាំ​ ​របស់​ប្រា​សាក់​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​របស់​ធនាគារ​គូក​មីន​នៅ​ក្នុង​វិ​ស័យ​ធនាគារ​ ​ដែល​អនុញ្ញាត​ឱ្យ​ធនាគារ​រួមបញ្ចូល​ថ្មី​នេះ​ ​ផ្ដល់​សេវា​និង​ផលិតផល​ធនាគារ​ទំនើប​ ​និង​សម្បូរបែប​ ​រួមផ្សំ​នឹង​ប្រព័ន្ធ​ធនាគារ​ស្នូល​និង​ឌី​ជី​ថល​ដែល​ទំនើប​ចុងក្រោយ​ដើម្បី​បម្រើ​អតិថិជន​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​លើស​ពី​សេវា​ហិរញ្ញវត្ថុ​។​

​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​មាន​ភាគ​ទុនិ​ក​ដ៏​រឹង​មាំ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាងគេ​របស់​ប្រទេស​កូរ៉េ​ ​និង​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​សំខាន់​មួយ​របស់​ KB ​Financial​ ​Group​ ​Inc​. ​ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ពិភពលោក​ក្នុង​សេវា​ហិរញ្ញវត្ថុ​សកល​ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ ​និង​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ញូ​វ​យ៉​ក​។​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​មាន​ទិសដៅ​យុទ្ធសាស្ត្រ​ ​ក្នុង​ការ​នាំ​យក​ឧ​ត្ដ​មា​នុ​វត្ត​ន៍ ​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​មក​ជូន​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​សម្រាប់​ធ្វើ​ឱ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​ក្នុង​ការប្រើប្រាស់​សេវា​ធនាគារ​។​

​ជាមួយនឹង​ទស្សនវិស័យ​រួម​ក្នុង​ការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ប្តេជ្ញា​ក្លាយ​ជា​ដៃគូ​ហិរញ្ញវត្ថុ​ជាទី​ទុកចិត្ត​បំផុត​ ​ជាមួយនឹង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​និង​និរន្តរភាព​ ​ដែល​ជួយ​ដល់​ភាព​រីក​ចម្រើន​របស់​អតិថិជន​។​ ​ធនាគារ​មាន​គោលបំណង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដែល​ប្រកបដោយ​និរន្តរភាព​ជូន​ដល់​សហគមន៍​ ​និង​សហគ្រាស​ធុន​តូចបំផុត​ ​ធុន​តូច​ ​និង​មធ្យម​។​

​លោក​ ​អ៊ុំ​ ​សម​អឿន​ ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​និង​បច្ចុប្បន្ន​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​បាន​សម្តែង​ក្តី​រំភើប​ចំពោះ​ដំណើរការ​អភិវឌ្ឍន៍​គួរ​ឱ្យ​កត់​សម្គាល់​នេះ​ថា​ ​«​យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ទទួលការ​អនុម័ត​លើ​ដំណើរការ​រួមបញ្ចូល​គ្នា​ ​និង​មាន​អាជ្ញា​ប​ណ្ណ​ធនាគារ​ពាណិជ្ជ​នា​ពេលនេះ​។​ ​តាងនាម​ភាគ​ទុនិ​ក​ ​និង​យើងខ្ញុំ​ទាំងអស់គ្នា​នៅ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ធនាគារជាតិនៃកម្ពុជា​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ ​ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រាប់​ការ​គាំទ្រ​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​រួមបញ្ចូល​គ្នា​ដ៏​សំខាន់​នេះ​»​។​

​«​ការ​រួមបញ្ចូល​គ្នា​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងពីរ​ជា​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​បង្ហាញ​ពី​កម្លាំង​សំយោគ​ដ៏​មាន​ឥទ្ធិពល​ដែល​នឹង​បង្កើត​អត្ថប្រយោជន៍​កាន់តែ​ច្រើនឡើង​សម្រាប់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​។​ ​តាម​ការផ្សំ​បញ្ចូល​គ្នា​នូវ​បទពិសោធន៍​ឈរ​ជើង​ដ៏​យូរអង្វែង​របស់​ប្រា​សាក់​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​ជាមួយនឹង​ដំណោះស្រាយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​ក​ម្រិ​ត​សកល​របស់​ធនាគារ​គូក​មីន​កម្ពុជា​ ​យើង​នឹង​ក្លាយ​ជា​ធនាគារ​ដ៏​រឹង​មាំ​ថ្មី​មួយ​ជាមួយនឹង​បណ្តាញ​ដ៏​ធំ​ទូលាយ​នូវ​វត្តមាន​សាខា​កាន់តែ​ច្រើន​ ​និង​ការ​កើន​ឡើង​នៃ​ទ្រព្យ​សកម្ម​សរុប​»​។​

​លោក​ ​សម​អឿន​ ​បាន​បន្ត​ទៀត​ថា​ ​«​នៅ​ពេល​យើង​ចាប់ផ្តើម​ដំណើរ​ដ៏​រីករាយ​នេះ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​អតិថិជន​ចំពោះ​ការ​ផ្ដល់​ទំនុក​ចិត្ត​ ​និង​ភក្ដីភាព​។​ ​យើងខ្ញុំ​ប្តេជ្ញា​ធ្វើការ​យ៉ាងខ្លាំងក្លា​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​ ​និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ន​វា​នុ​វត្ត​ន៍ ​និង​ការ​លើក​ក​ម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​»​។​

​លោក​បាន​ថ្លែង​បញ្ចប់​ថា​ ​«​យើងខ្ញុំ​មាន​ជំនឿ​ជឿជាក់​ថា​ ​ជំនាញ​ ​ធនធាន​ ​និង​ការ​ប្តេជ្ញា​ចិត្ត​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​សារវន្ត​ចំពោះ​អតិថិជន​ ​និង​សហគមន៍​ផង​ដែរ​ ​ព្រមទាំង​ក្លាយ​ជា​ដៃគូ​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ ​គឺ​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​»​។​

​សូម​បញ្ជាក់​ថា​ ​រាល់​ឯកសារ​ទាំងអស់​ដូចជា​ ​កិច្ចសន្យា​ខ្ចី​បរិភោគ​ វិញ្ញា​បន​ប​ត្រ​ដាក់​ប្រាក់​បញ្ញើ​ ​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ប័ណ្ណ​ឥណទាន​ ​សៀវភៅ​សន្សំ​ ​និង​ឯកសារ​ច្បាប់​ផ្សេងទៀត​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​និង​ធនាគារ​គូក​មីន​កម្ពុជា​ ​នៅតែ​មាន​សុពលភាព​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន​របស់​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​តាម​ទូរស័ព្ទ​លេខ​ 023 999 911 ​ឬ​ 086 999 911 ​ឬ​ 0969 999 911 ​អុី​ម៉ែ​ល​ ​in​f​o@​p​r​a​sac​.​co​m​.k​h​ ​។​

​អំពី​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​
​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ KB ​Financial​ ​Group​ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​រួមបញ្ចូល​គ្នា​ដោយ​ជោគជ័យ​រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​និង​ ​ធនាគារ​ ​គូក​មីន​កម្ពុជា​ ​ភី​អិ​ល​ស៊ី​។​ ​ធនាគារ​ពាណិជ្ជ​ថ្មី​នេះ​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 5.7 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ ​2.9 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ស​ម្ពៀ​ត​ឥណទាន​សរុប​ចំនួន​ 5.0 ​ប៊ី​លាន​ដុល្លារ​អាម​រិ​ក​ ​ការិយាល័យ​សាខា​ចំនួន​ 192 ​និង​បុគ្គលិក​មាន​ចំនួន​ច្រើនជាង​ 10,000 ​នាក់​។​ ខេ​ប៊ី​ប្រា​សាក់​ ​ផ្តល់​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​សម្បូរ​បែប​ ​ដែល​បំពេញ​តម្រូវ​ការ​ ​និង​ចំណូលចិត្ត​របស់​អតិថិជន​។​ ​ធនាគារ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​ក​ម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​ផ្តល់​ដំណោះស្រាយ​សេវា​ធនាគារ​ប្រកបដោយ​ន​វា​នុ​វត្ត​ន៍​ដល់​អតិថិជន​របស់​ខ្លួន​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ www.kbprasacbank.com.kh ​។​

​អំពី​ធនាគារ​ KB Kook​m​in​ ​Bank​
Kook​m​in​ ​Bank​Co​., ​L​t​d​. ​គឺជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ដែល​មាន​ចំនួន​សាខា​ច្រើនជាង​គេ​បំផុត​នៅ​ក្នុង​វិ​ស័​យ​ធនាគារ​ ​និង​មាន​អតិថិជន​ជាង​ 36 ​លាន​នាក់​ ​ដែល​សម​មូល​នឹងជា​ង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​កូរ៉េ​ទូទាំង​ប្រទេស​។​ ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​ក៏​ឈរ​ជា​ធនាគារ​នាំមុខ​គេ​លើ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​លតា​ម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ ​រួម​មាន​ ​L​i​i​v​ ​និង​ KB ​Star​ ​Banking​ ​ដោយមាន​អតិថិជន​ច្រើនជាង​ 17 ​លាន​នាក់​។​ ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រួមបញ្ចូល​គ្នា​ក្នុងចំណោម​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ KB ​Financial​ ​Group​ ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​វេ​ប​សាយ​ត៍​៖​ ​w​w​w​.kb​star​.​co​m​ ​ឬ​ ​w​w​w​.kb​f​g​.​co​m​ ​។

W​o​w​! ​បើក​គណនី​ឌី​ជី​ថ​លតា​ម​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​បាន​អត្រា​ការប្រាក់​រហូតដល់​ 4% ​ក្នុង​ 1 ​ឆ្នាំ

​ភ្នំពេញ​ ​ថ្ងៃ​ទី​ 26 ​ខែ​កក្កដា​ ​ឆ្នាំ​ 2023 ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ផ្តល់​ជូន​អត្រា​ការប្រាក់​ពិសេស​រហូតដល់​ 4% ​ក្នុង​មួយ​ឆ្នាំ​ ​សម្រាប់​គណនី​ឌី​ជី​ថល​ដែល​អតិថិជន​អាច​បើក​បាន​តាម​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​នៅ​លើ​ទូរស័ព្ទ​ដៃ​ ​ដោយ​មិនបាច់​ទៅ​សាខា​ ​ដែល​នេះ​ផ្ដល់​នូវ​ភាព​ងាយស្រួល​ ​និង​ភាព​បត់បែន​សម្រាប់​អតិថិជន​។​

​គ្រប់​អតិថិជន​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពលភាព​ ​និង​មាន​អាយុ​ចាប់ពី​ 16 ​ឆ្នាំ​ឡើង​ ​អាច​បើក​គណនី​ឌី​ជី​ថល​ ​នៅ​ប្រា​សាក់​ ​ដោយ​មិនបាច់​មាន​ប្រាក់​តម្កល់​ដំបូង​ ​និង​សមតុល្យ​អប្បបរមា​។​ ​ក៏ប៉ុន្តែ​ ​អតិថិជន​រក្សា​សមតុល្យ​គណនី​កាន់តែ​ច្រើន​ ​ពួកគាត់​ទទួល​បាន​អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​។​ ​ការ​ផ្ដល់​ជូន​នេះ​សម្រាប់​ទាំងអស់​អតិថិជន​ចាស់​ ​និង​ថ្មី​ដែល​បើក​គណនី​ឌី​ជី​ថល​។​

​អត្រាការប្រាក់របស់គណនីឌីជីថល៖

ប្រាក់រៀល#colspan#ប្រាក់ដុល្លារ#colspan#
ចំនួនទឹកប្រាក់អត្រាការប្រាក់ចំនួនទឹកប្រាក់អត្រាការប្រាក់
≤2,000,0001.50%≤ 5001.50%
> 2,000,000 – ≤4,000,0002.50%> 500 – ≤ 1,0002.50%
> 4,000,000 – ≤12,000,0003.00%> 1,000 – ≤ 3,000​3.00%
> 12,000,000 – ≤40,000,0003.50%> 3,000 – ≤ 10,0003.50%
> 40,000,0004.00%> 10,0004.00%

​ជាមួយ​គណនី​ឌី​ជី​ថល​ ​អតិថិជន​អាច​ពិនិត្យមើល​សមតុល្យ​គណនី​ ​ទទួល​ការផ្ទេរ​ប្រាក់​ចូល​ ​និង​អាច​ផ្ទេរ​ប្រាក់​ក្នុងរង្វង់​ប្រា​សាក់​និង​ឆ្លង​ធនាគារ​ ​ស្កេន​កូ​ដ​ K​H​QR ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ឬ​ ​បង់ថ្លៃ​ទឹក​ ​ភ្លើង​ ​សំរាម​និង​សំណល់​រឹង​ ​បង់ថ្លៃ​សិក្សា​ ​ទិញ​កាត​ទូរស័ព្ទ​ ​និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​។​

​សូម​កុំ​រង់ចាំ​ទៀត​! ​បើក​គណនី​ឌី​ជី​ថល​ឥឡូវនេះ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំងអស់​នេះ​ ​ដោយ​ទាញ​យក​ ​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ​ឬ​ ​Apple​ ​A​p​p​ ​Store​ ​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ទំព័រ​ ​គណនី​ឌី​ជី​ថល

ប្រាសាក់ ​បើក​ដំណើរការ​សាខា​ថ្មី​ចំនួន​២​ ​នៅ​ក្នុង​ខេត្ត​តាកែវ​ ​និង​ពោធិ៍សាត់

​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​បើក​ដំណើរការ​សាខា​ថ្មី​ចំនួន​ 2 ​បន្ថែម​ទៀត​ ​ដើម្បី​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ន​កាន់តែ​ប្រសើរ​ជូន​ដល់​អតិថិជន​ ​និង​ជាពិសេស​ដើម្បី​ពង្រីក​បណ្ដាញ​សេវា​នៅ​ទូទាំង​ប្រទេស​។​

សាខា​ថ្មី​ទាំង​ 2 ​នោះ​គឺ​៖​
  1) ​ប្រា​សាក់​សាខា​ត្រពាំង​អ​ណ្តើ​ក​៖​ ​ស្ថិតនៅ​ក្នុង​ភូមិ​ស្ទឹង​ ​ឃុំ​អូរ​សារាយ​ ​ស្រុក​ត្រាំ​កក់​ ​ខេត្ត​តាកែវ​
  2) ​ប្រា​សាក់​សាខា​វាល​វែង​៖​ ​ស្ថិតនៅ​ក្នុង​ភូមិ​ប្រ​ម៉ោ​យ​ ​ឃុំ​ប្រ​ម៉ោ​យ​ ​ស្រុក​វាល​វែង​ ​ខេត្ត​ពោធិ៍សាត់​

​សាខា​ថ្មី​ទាំង​ 2 ​នេះ​ ​ធ្វើ​ឱ្យបណ្តាញ​ការិយាល័យ​របស់​ប្រា​សាក់​កើន​រហូតដល់​ 184 ​សាខា​ ​ដែល​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​មោះមុត​ចំពោះ​ការ​បម្រើ​អតិថិជន​ជា​អាទិភាព​ ​និង​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​ផ្ដល់​ជូន​បទពិសោធន៍​បម្រើ​សេវា​អតិថិជន​ដ៏​ល្អ​បំផុត​។​ ​ប្រា​សាក់​ ​នឹង​បន្ត​ពង្រីក​វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​ ​និង​អេ​ធី​អឹ​ម​គ្របដណ្ដប់​ទូទាំង​ប្រទេស​ ​និង​បច្ចេកវិទ្យា​ឌី​ជី​ថល​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​នាំ​យក​ផលិតផល​និង​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​ទំនើប​ជូន​ដល់​ប្រជាជន​កាន់តែ​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

​ដំណឹង​ល្អ​! ​ឥឡូវនេះ​ ​អតិថិជន​ប្រា​សាក់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​អាច​បង់ថ្លៃ​សំរាម​របស់​ក្រុមហ៊ុន​ ​វី​ភូ​ ​ភព​ពុធ​ ​តាម​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ដោយ​មិន​អស់​ក​ម្រៃ​សេវា

​ឧត្ដរមានជ័យ​ ​ថ្ងៃ​ទី​ 29 ​ខែ​ឧសភា​ ​ឆ្នាំ​ 2023​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​ទូទាត់​វិក្កយបត្រ​សំរាម​របស់​ក្រុមហ៊ុន​ ​វី​ភូ​ ​ភព​ពុធ​ ​នៅ​ខេត្ត​ឧត្ដរមានជ័យ​ ​តាម​ PRASAC Mobile Banking ដោយ​មិន​គិត​ក​ម្រៃ​សេវា​ ​គ្រប់ពេល​វេលា​ ​គ្រប់​ទីកន្លែង​។

​សម្រាប់​លោកអ្នក​ដែល​មិនទាន់​មាន​គណនី​ប្រា​សាក់​ ​គឺ​អាច​បើក​គណនី​ឌី​ជី​ថ​លតា​ម​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ដោយខ្លួនឯង​ឥឡូវនេះ​ ​និង​រីករាយ​ធ្វើ​ប្រតិបត្តិការ​បង់ថ្លៃ​សំរាម​ ​និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀតដោយ​មិន​អស់​ក​ម្រៃ​សេវា​។

​ព័ត៌មាន​លម្អិត​៖​ 086 999 911 ​ឬ​ 023 999 911

​ខេប៊ីប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 200 ​លាន​រៀល​ ​ជូន​កាកបាទក្រហម​កម្ពុជា​ ​ក្នុង​ឱកាស​ខួប​លើក​ទី​១​៦​០​ ​ទិវា​ពិភពលោក​កាកបាទក្រហម​ ​អឌ្ឍចន្ទ​ក្រហម

Phnom Penh: KB PRASAC, the largest microfinance institution in Cambodia with the strong shareholder KB Kookmin Bank from Korea, has donated 200 million Riel to Cambodian Red Cross (CRC) in the celebration of the 160th Anniversary of World Red Cross and Red Crescent Day on 8 May 2023, under the theme “Together with Cambodian Red Cross for Social Inclusion.”

As the leading institution, KB PRASAC has actively engaged in social activities in order to create values and benefits for the society. Moreover, KB PRASAC always participates in many initiatives which benefit to society such as the battle against Covid-19 pandemic, the construction of library buildings, awarding outstanding talented students, sponsoring National Reading Day, sponsoring NBC’s Financial Literacy Awareness, ‘I love Riel’ Campaign, and providing emergency relief to its clients as well.

Through this contribution, KB PRASAC is glad to support the social activities of the Cambodian Red Cross. KB PRASAC hopes today’s donation will enable Cambodian Red Cross to further extend its relief program to more vulnerable victims.

KB PRASAC is dedicated to offering full-fledged financial services namely loans, deposits, PPWSA bill payment, EDC bill payment, waste collection bill payment, tuition fee payment, phone top-up, interbank fund transfer via Bakong system and Retail Pay system, inter-branch fund transfer, cash-by-code, foreign exchange, Cambodian Shared Switch (CSS), Fast Payment, real-time fund transfer, payroll, automated teller machine (ATM), cash deposit machine (CDM), KB PRASAC Mobile Banking and KB PRASAC Internet Banking, POS, bank confirmation and other services to target clients.

​ប្រាសាក់ ​ជាប់​ចំណាត់ថ្នាក់​លេខ​ 2 ​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ច្រើនជាង​គេ​ប្រចាំ​ឆ្នាំ​ 2022

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​ ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ទទួល​លិខិត​សរសើរ​ពី ​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ឱកាស​ដែល​ប្រា​សាក់​ទទួល​បាន​នាម​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់ចំណូល​ច្រើនជាង​គេ​ ​ប្រចាំ​ឆ្នាំ​ 2022​។

​នៅ​ក្នុង​លិខិត​សរសើរ​នោះ​ ​សម្ដេច​តេជោ ​នាយករដ្ឋមន្ត្រី​ ​បាន​ចំណារថា​៖​ ​«ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ​លោក​-​លោកស្រី​នាយក​គ្រឹះស្ថាន​ ​ដែល​បាន​ប្រកាស​និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ 2022 ​ច្រើនជាង​គេ​ ​ក្នុង​ចំណាត់ថ្នាក់​លេខ​ 2 ​ក្នុងចំណោម​សហគ្រាស​ចំនួន​ 10 ​ដែល​បាន​ប្រកាស​និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ 2022 ​ច្រើនជាង​គេ​។​ ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​បាន​ល្អ​និង​ដោយ​ស្ម័គ្រចិត្ត​របស់​សហគ្រាស​លោក​-​លោកស្រី​ ​គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​សហគ្រាស​នានា​ ​ជាពិសេស​ការ​ឆ្លុះបញ្ចាំង​ពី​អនុលោម​ភាព​សារពើពន្ធ​ក​ម្រិ​ត​ខ្ពស់​ ​និង​អភិបាល​កិច្ច​សាជីវកម្ម​ដ៏​ល្អ​ប្រសើរ​របស់​សហគ្រាស​។​ ​ជាមួយគ្នា​នេះ​ ​ខ្ញុំ​សូម​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ជូន​ដល់​សហគ្រាស​ក្នុង​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការ​អភិវឌ្ឍ​និង​រីក​ចម្រើន​លូតលាស់​នៃ​សេដ្ឋកិច្ច​ ​និង​សង្គមជាតិ​កម្ពុជា​»​។

​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​បាន​ភ្លាម​ៗ​ដោយខ្លួនឯង​ ​ដោយ​មិន​ចាំបាច់​ទៅ​សាខា

​ភ្នំពេញ​ ​ថ្ងៃ​ទី​ 13 ​ខែ​មេសា​ ​ឆ្នាំ​ 2023​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៃ​ប្រទេស​កូរ៉េ​ ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ ​គណនី​ឌី​ជី​ថល​ ​ដែល​ជា​គណនី​សន្សំ​សម្រាប់​ផ្តល់​ជូន​ដល់​អតិថិជន​ដែល​មាន​ភាព​មមាញឹក​ក្នុង​ការងារ​និង​មុខ​ជំនួញ​ ​អាច​ធ្វើការ​បើក​គណនី​ឌី​ជី​ថល​បាន​ភ្លាម​ៗ​ដោយខ្លួនឯង​តាម​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​សាច់​បា្រក់​តាម​តម្រូវ​ការ​។

​គ្រប់​អតិថិជន​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពលភាព​ ​និង​មាន​អាយុ​ចាប់ពី​ 16 ​ឆ្នាំ​ឡើង​ ​អាច​បើក​គណនី​ឌី​ជី​ថល​ ​នៅ​ប្រា​សាក់​ ​ដោយ​មិនបាច់​មាន​ប្រាក់​តម្កល់​ដំបូង​ ​និង​សមតុល្យ​អប្បបរមា​។​ ​អតិថិជន​អាច​ពិនិត្យមើល​សមតុល្យ​គណនី​ ​ទទួល​ការផ្ទេរ​ប្រាក់​ចូល​ ​និង​អាច​ផ្ទេរ​ប្រាក់​ក្នុងរង្វង់​ប្រា​សាក់​និង​ឆ្លង​ធនាគារ​ ​ស្កេន​កូ​ដ​ K​H​QR ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ឬ​ ​បង់ថ្លៃ​ទឹក​ ​ភ្លើង​ ​សំរាម​និង​សំណល់​រឹង​ ​បង់ថ្លៃ​សិក្សា​ ​ទិញ​កាត​ទូរស័ព្ទ​ ​និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​។

​គ្រប់​អតិថិជន​អាច​បញ្ចូល​លុយ​ក្នុង​គណនី​ឌី​ជី​ថល​របស់​ខ្លួន​បាន​យ៉ាង​ងាយស្រួល​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​ប្រា​សាក់​ ​ឬ​ ​ការផ្ទេរ​ប្រាក់​ចូល​ពី​សាច់ញាតិ​ ​និង​ដៃគូ​ជំនួញ​ដែល​មាន​គណនី​សន្សំ​នៅ​ប្រា​សាក់​ ​ឬ​ ​តាម​វ៉ា​ឡេ​ត​បាគង​ ​ឬ​ ​ពី​កម្មវិធី​សេវា​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​របស់​ធនាគារ​ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​ប្រព័ន្ធ​បាគង​ ​និង​ប្រព័ន្ធ​ ​Retail​ ​Pay​ ​ឬក៏​អាច​អញ្ជើញ​ទៅ​សាខា​ប្រា​សាក់​ណាមួយ​ក្នុង​ម៉ោង​ធ្វើការ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ គណនីឌីជីថល
​អតិថិជន​អាច​ដោ​ន​ឡូ​ដ​យក​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ​ឬ​ ​Apple​ ​A​p​p​ ​Store​ ​ដើម្បី​បើក​គណនី​ឌី​ជី​ថល​បាន​ភ្លាម​ៗ​នៅ​ថ្ងៃនេះ​។​