
ធនាគារ ខេប៊ីប្រាសាក់ និង ប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកភស្តុភារ នៅថ្ងៃទី 18 ខែសីហា ឆ្នាំ 2026 នៅការិយាល័យប្រៃសណីយ៍កម្ពុជា។
អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ និង លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរជាច្រើនរូប។
តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងសិក្សា និងស្វែងរកឱកាសប្រើប្រាស់បណ្តាញភស្តុភារ និងសេវាដឹកជញ្ជូនទូទាំងប្រទេសរបស់ប្រៃសណីយ៍កម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងការចែកចាយរបស់ធនាគារ ខេប៊ីប្រាសាក់។ បន្ថែមពីនេះ ភាគីទាំងពីរនឹងផ្តល់ការគាំទ្រដល់ផលិតផល និងសេវាកម្មរបស់គ្នាទៅវិញទៅមក។






