Menu
តាមដានយើងខ្ញុំំ:

ធនាគារ​ ខេប៊ីប្រាសាក់ តែងតាំងលោក រី វណ្ណា ជាប្រធាននាយកប្រតិបត្តិថ្មី

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ធនាគារ ខេប៊ី ប្រាសាក់ ម.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក រី វណ្ណា ជាប្រធាននាយកប្រតិបត្តិ បន្ទាប់ពីមានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា។ លោកចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី 2 ខែមករា ឆ្នាំ 2026 ដោយបន្តតំណែងពី លោក អ៊ុំ សមអឿន ដែលជា ប្រធាននាយកប្រតិបត្តិចាស់ ដែលនឹងបន្តទទួលតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល។

លោក អ៊ុំ សមអឿន បានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងធនាគារ ខេប៊ីប្រាសាក់ អស់រយៈពេលជាង 30 ឆ្នាំ។ លោកបានបម្រើការក្នុងតួនាទីក្នុងកម្រិតថ្នាក់ដឹកនាំជាច្រើន រួមទាំងជា ប្រធាននាយកប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាល មុនពេលលោកចូលនិវត្តន៍។

លោក រី វណ្ណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ និងបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម និងនីតិសាស្ត្រ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាំងក្នុងប្រទេសនិងអន្តរជាតិទាក់ទងនឹងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងធនាគារ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។

លោកមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងផ្នែកលក់ និងការគ្រប់គ្រងសាខា  ដោយបានចាប់ផ្តើមអាជីពនៅឆ្នាំ 1999 ក្នុងតួនាទីជាមន្ត្រីឥណទាន។​ អស់រយៈពេលជាច្រើនឆ្នាំ អាជីពការងាររបស់លោកបានការរីកចម្រើនជាបន្តបន្ទាប់ ដោយទទួលបានតួនាទីជាន់ខ្ពស់ រួមមាន ប្រធានមន្ត្រីឥណទាន នាយកសាខា នាយកភូមិភាគ អ្នកសម្របសម្រួលបរិស្ថាននិងសង្គម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។

នៅឆ្នាំ 2011 លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងតួនាទីជា នាយកគាំទ្រការលក់ ហើយក្នុងឆ្នាំ 2012 លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានឥណទាន។ នៅឆ្នាំ 2021 លោកត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម នៃធនាគារ ខេប៊ីប្រាសាក់ ម.ក។

ដោយទទួលស្គាល់នូវភាពជាអ្នកដឹកនាំ និងការចូលរួមចំណែកជាសារវន្តរបស់លោកចំពោះការរីកចម្រើននិងអភិវឌ្ឍស្ថាប័ន លោក វណ្ណា ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៅដើមឆ្នាំ 2026 ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក រី វណ្ណា ធនាគារនឹងបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ បង្កើតគុណតម្លៃរយៈពេលវែងសម្រាប់ភាគីពាក់ព័ន្ធ និងរួមចំណែកប្រកបដោយអត្ថន័យដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

សេចក្ដីជូនដំណឹងស្តីពីការកែប្រែកម្រៃសេវាផ្ទេរប្រាក់ឆ្លងធនាគារ (ពីគណនី ទៅ គណនី) តាមរយៈប្រព័ន្ធបាគង (Bakong) នៅក្នុងកម្មវិធី KB PRASAC Mobile

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជនជ្រាបថា ចាប់ពីថ្ងៃទី 15 ខែមករា ឆ្នាំ 2026 តទៅ ធនាគារ ខេប៊ីប្រាសាក់ នឹងកែប្រែកម្រៃសេវាផ្ទេរប្រាក់ឆ្លងធនាគារ (ពីគណនី ទៅ គណនី) តាមរយៈប្រព័ន្ធបាគង (Bakong) នៅក្នុងកម្មវិធី KB PRASAC Mobile ដូចខាងក្រោម៖

រូបិយប័ណ្ណ ទំហំទឹកប្រាក់ផ្ទេរក្នុងមួយប្រតិបត្តិការ កម្រៃសេវាក្នុងមួយប្រតិបត្តិការ
បច្ចុប្បន្ន ថ្មី
ប្រាក់រៀល ≤ 4,000,000 មិនគិតកម្រៃ មិនគិតកម្រៃ
> 4,000,000 ដល់ 8,000,000 មិនគិតកម្រៃ 3,000 រៀល
> 8,000,000 ដល់ 20,000,000 មិនគិតកម្រៃ 6,000 រៀល
> 20,000,000 ដល់ 40,000,000 មិនគិតកម្រៃ 8,000 រៀល
> 40,000,000 ដល់ 100,000,000 មិនគិតកម្រៃ 10,000 រៀល
> 100,000,000 ដល់ < 200,000,000 មិនគិតកម្រៃ 14,000 រៀល
ប្រាក់ដុល្លារអាមេរិក ≤1,000 មិនគិតកម្រៃ មិនគិតកម្រៃ
> 1,000 ដល់ 2,000 មិនគិតកម្រៃ 0.75 ដុល្លារ
> 2,000 ដល់ 5,000 មិនគិតកម្រៃ 1.50 ដុល្លារ
> 5,000 ដល់ 10,000 មិនគិតកម្រៃ 2.00 ដុល្លារ
> 10,000 ដល់ 25,000 មិនគិតកម្រៃ 2.50 ដុល្លារ
> 25,000 ដល់ < 50,000 មិនគិតកម្រៃ 3.50 ដុល្លារ

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ខេប៊ីប្រាសាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911។

សេចក្ដីជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់សម្រាប់គណនីសន្សំ

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជនជ្រាបថា ធនាគារ ខេប៊ីប្រាសាក់ នឹងធ្វើការផ្លាស់ប្តូរអត្រាការប្រាក់ស្ដង់ដារ សម្រាប់គណនីចរន្តព្រីមៀម គណនីឌីជីថល គណនីសន្សំពាណិជ្ជករ និងគណនីបញ្ញើមានកាលកំណត់ ដូចខាងក្រោម៖

🌟គណនីបញ្ញើមានកាលកំណត់
(មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 12 ខែមករា ឆ្នាំ 2026 នេះតទៅ)

គណនីចម្រើនការប្រាក់ចុងគ្រា #colspan# #colspan# #colspan# #colspan# #colspan# #colspan#
រយៈពេល ប្រាក់រៀល #colspan# #colspan# ប្រាក់ដុល្លារ #colspan# #colspan#
#rowspan# អត្រាការប្រាក់ស្ដង់ដា អត្រាការប្រាក់បន្ថែម អត្រាការប្រាក់សរុប អត្រាការប្រាក់ស្ដង់ដា អត្រាការប្រាក់បន្ថែម អត្រាការប្រាក់សរុប
1 ខែ 1.75% 0.25% 2.00% 1.50% 1.50%
2 ខែ 2.00% 0.25% 2.25% 1.75% 1.75%
3/4/5 ខែ 3.00% 0.25% 3.25% 2.75% 2.75%
6/7/8 ខែ 4.00% 0.25% 4.25% 3.25% 3.25%
9/10/11 ខែ 4.25% 0.25% 4.50% 3.50% 3.50%
12/18/24/36/48/60 ខែ 5.50% 5.50% 4.50% 4.50%

គណនីចម្រើនការប្រាក់ប្រចាំខែ #colspan# #colspan# #colspan# #colspan# #colspan# #colspan#
រយៈពេល ប្រាក់រៀល #colspan# #colspan# ប្រាក់ដុល្លារ #colspan# #colspan#
#rowspan# អត្រាការប្រាក់ស្ដង់ដា អត្រាការប្រាក់បន្ថែម អត្រាការប្រាក់សរុប អត្រាការប្រាក់ស្ដង់ដា អត្រាការប្រាក់បន្ថែម អត្រាការប្រាក់សរុប
1 ខែ 1.75% 0.25% 2.00% 1.50% 1.50%
2 ខែ 1.75% 0.25% 2.00% 1.50% 1.50%
3/4/5 ខែ 2.75% 0.25% 3.00% 2.50% 2.50%
6/7/8 ខែ 3.75% 0.25% 4.00% 3.00% 3.00%
9/10/11 ខែ 4.00% 0.25% 4.25% 3.25% 3.25%
12/18/24/36/48/60 ខែ 5.25% 5.25% 4.25% 4.25%

សម្គាល់៖ ចំពោះគណនីបញ្ញើមានកាលកំណត់ ដែលមានលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិ (Auto Rollover) ទាំងឡាយណា ដែលដល់កាលកំណត់ក្នុងរយៈពេលប្រសិទ្ធភាពនៃការផ្តល់ជូនខាងលើនេះ នឹងទទួលបានអត្រាការប្រាក់ថ្មី ទៅតាមតារាងខាងលើដោយស្វ័យប្រវត្តិ។

🌟គណនីចរន្តព្រីមៀម
(មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 02 ខែកុម្ភៈ ឆ្នាំ 2026 នេះតទៅ)

សមតុល្យក្នុងគណនី អត្រាការប្រាក់បច្ចុប្បន្ន អត្រាការប្រាក់ថ្មី
≤ 10,000 ដុល្លារ

> 10,000 ដុល្លារ
2.00% 2.00%
#rowspan# 3.75% 3.50%
≤ 40,000,000 រៀល

> KHR 40,000,000 រៀល
2.00% 2.00%
#rowspan# 4.00% 4.00%

🌟គណនីឌីជីថល
(មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 02 ខែកុម្ភៈ ឆ្នាំ 2026 នេះតទៅ)

សមតុល្យក្នុងគណនីប្រាក់ដុល្លារអត្រាការប្រាក់បច្ចុប្បន្នអត្រាការប្រាក់ថ្មី
≤ 500​ ដុល្លារ1.50%1.50%
> 500 – ≤ USD 1,000​ ដុល្លារ2.50%2.50%
> 1,000 – ≤ USD 3,000​​ ដុល្លារ3.00%3.00%
> 3,000 – ≤ USD 10,000​ ដុល្លារ3.50%3.50%
> 10,000​ ដុល្លារ3.75%3.50%
សមតុល្យក្នុងគណនីប្រាក់រៀលអត្រាការប្រាក់បច្ចុប្បន្នអត្រាការប្រាក់ថ្មី
≤ 2,000,000 រៀល1.50%1.50%
> 2,000,000 រៀល – ≤ 4,000,000 រៀល2.50%2.50%
> 4,000,000 រៀល – ≤ 12,000,000 រៀល3.00%3.00%
> 12,000,000 រៀល – ≤ 40,000,000 រៀល3.50%3.50%
> 40,000,000 រៀល4.00%4.00%

🌟គណនីសន្សំពាណិជ្ជករ
(មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ 2026 នេះតទៅ)

រូបិយប័ណ្ណ អត្រាការប្រាក់ស្តង់ដារ អត្រាការប្រាក់បន្ថែម #colspan# អត្រាការប្រាក់សរុប
#rowspan# #rowspan# បច្ចុប្បន្ន ថ្មី #rowspan#
ប្រាក់រៀល 3.50% 0.50% 0.50% 4.00%
ប្រាក់ដុល្លារ 3.50% 0.50% 3.50%

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ខេប៊ីប្រាសាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911។

សេចក្តីជូនដំណឹងស្តីពីការបើកគណនីប្រាក់រៀលជូនអតិថិជនដោយស្វ័យប្រវត្តិ

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា ដើម្បីជំរុញ និងគាំទ្រការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀល អនុលោមតាមសេចក្តីណែនាំស្តីពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចេញដោយធនាគារជាតិនៃកម្ពុជា ធនាគារយើងខ្ញុំនឹងអនុវត្តដូចខាងក្រោម៖

  • បើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិជូនអតិថិជនទាំងអស់ ដែលមិនទាន់មានគណនីប្រាក់រៀល (KHR) ដោយឥតគិតថ្លៃ។
  • ម្ចាស់គណនីពាណិជ្ជករ (Merchant) ដែលមានគណនីប្រាក់រៀល (KHR) ប៉ុន្តែមិនទាន់បានភ្ជាប់ទៅ QR កូដ នឹងត្រូវបានភ្ជាប់ទៅ QR កូដ របស់ពាណិជ្ជករនីមួយៗ ដោយស្វ័យប្រវត្តិ និងឥតគិតថ្លៃ។
  • ម្ចាស់គណនីពាណិជ្ជករ (Merchant) ដែលមានតែគណនីប្រាក់ដុល្លារ (USD) នឹងត្រូវបានផ្ដល់ជូនគណនីប្រាក់រៀល (KHR) ថ្មីមួយ ដែលនឹងត្រូវភ្ជាប់ទៅ QR កូដ របស់ពាណិជ្ជករនីមួយៗ ដោយស្វ័យប្រវត្តិ និងឥតគិតថ្លៃ។
  • ចំពោះអតិថិជន ឬ ពាណិជ្ជករ ដែលគ្មានគណនីប្រាក់រៀល (KHR) ឬ មិនទាន់បានបើកគណនីប្រាក់រៀល (KHR) រួចរាល់ នឹងត្រូវប្រឈមនឹងការបិទ ឬ ផ្អាកការប្រើប្រាស់សេវាធនាគារចល័ត/កម្មវិធីទូទាត់ចល័ត ឬ/និងបិទលទ្ធភាពក្នុងការទទួលការទូទាត់សងប្រាក់ជាបណ្តោះអាសន្ន រហូតដល់អតិថិជន ឬ ពាណិជ្ជករបានបើកគណនីប្រាក់រៀល (KHR) រួចរាល់។

ធនាគារ ខេប៊ីប្រាសាក់ មិនគិតកម្រៃសេវាលើការបើក ការបិទគណនី និង សេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីប្រាក់រៀលពីអតិថិជនឡើយ ថែមទាំងទទួលបានអត្រាការខ្ពស់សម្រាប់គណនីប្រាក់រៀលទៀតផង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911។ សូមអរគុណ!

សេចក្ដីជូនដំណឹងអំពីការឈប់ដំណើរការសេវាទូទាត់រហ័ស និង សេវាផ្ទេរមូលនិធិភ្លាមៗនៃប្រព័ន្ធ Retail Pay

ធនាគារ ខេប៊ីប្រាសាក់ សូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃទី 08 ខែធ្នូ ឆ្នាំ 2025 នេះតទៅ ធនាគារ ខេប៊ីប្រាសាក់ នឹងលែងជាសមាជិកនៃប្រព័ន្ធសេវាទូទាត់រហ័ស (FAST Payment Service) និង សេវាផ្ទេរមូលនិធិភ្លាមៗ (Real Time Fund Transfer Service) នៃប្រព័ន្ធ Retail Pay ទៀតហើយ ដូចនេះរាល់ប្រតិបត្តិការផ្ទេរប្រាក់តាមសេវាទាំងពីរខាងលើនឹងឈប់ដំណើរការផងដែរ។

ធនាគារយើងខ្ញុំសូមលើកទឹកចិត្តឱ្យអតិថិជនទាំងអស់ ចូលរួមប្រើសេវាទូទាត់បាគង ដែលជាសេវាផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។

យើងខ្ញុំសូមអរគុណចំពោះការជឿជាក់ និងការយោគយល់របស់លោកអ្នក និងសូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ខេប៊ីប្រាសាក់។

សេចក្ដីជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់សម្រាប់គណនីបញ្ញើសន្សំ

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជនជ្រាបថា ចាប់ពីថ្ងៃទី 6 ខែតុលា ឆ្នាំ 2025 ធនាគារ ខេប៊ីប្រាសាក់ នឹងធ្វើការផ្លាស់ប្តូរអត្រាការប្រាក់ស្ដង់ដារ សម្រាប់គណនីចរន្តព្រីមៀម គណនីឌីជីថល គណនីបញ្ញើមានកាលកំណត់ និងគណនីបញ្ញើមានកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុ ដូចខាងក្រោម៖

🌟គណនីចរន្តព្រីមៀម
សមតុល្យក្នុងគណនីអត្រាការប្រាក់ស្តង់ដារសម្រាប់គណនី​ ប្រាក់រៀល និង ប្រាក់ដុល្លារ#colspan#
#rowspan#អត្រាការប្រាក់ចាស់អត្រាការប្រាក់ថ្មី
≤ 10,000 ដុល្លារ

> 10,000 ដុល្លារ
2.00%2.00%
#rowspan#4.00%3.75%
≤ 40,000,000 រៀល

> 40,000,000 រៀល
2.00%2.00%
#rowspan#4.00%4.00%
🌟គណនីឌីជីថល
អត្រាការប្រាក់ស្តង់ដារសម្រាប់គណនីប្រាក់ដុល្លារ#colspan##colspan#
សមតុល្យក្នុងគណនីអត្រាការប្រាក់ចាស់អត្រាការប្រាក់ថ្មី
≤ 500 ដុល្លារ1.50%1.50%
> 500 ដុល្លារ – ≤ 1,000 ដុល្លារ2.50%2.50%
> 1,000 ដុល្លារ – ≤ 3,000​ ដុល្លារ3.00%3.00%
> 3,000 ដុល្លារ – ≤ 10,000 ដុល្លារ3.50%3.50%
> 10,000 ដុល្លារ4.00%3.75%
អត្រាការប្រាក់ស្តង់ដារសម្រាប់គណនីប្រាក់រៀល#colspan##colspan#
សមតុល្យក្នុងគណនីអត្រាការប្រាក់ចាស់អត្រាការប្រាក់ថ្មី
≤ 2,000,000 រៀល1.50%1.50%
> 2,000,000 រៀល – ≤ 4,000,000 រៀល2.50%2.50%
> 4,000,000 រៀល – ≤ 12,000,000 រៀល3.00%3.00%
> 12,000,000 រៀល – ≤ 40,000,000 រៀល3.50%3.50%
> 40,000,000 រៀល4.00%4.00%
សម្គាល់៖ សម្រាប់អតិថិជនដែលកំពុងទទួលបានអត្រាពិសេសខ្ពស់ជាងអត្រាស្តង់ដាចាស់ (4.00%) នឹងបន្តរក្សា អត្រាដែលមានស្រាប់រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 បន្ទាប់មកអតិថិជននឹងទទួលអត្រាការប្រាក់ ថ្មីតាមតារាងខាងលើដោយស្វ័យប្រវត្តិ។
🌟គណនីបញ្ញើមានកាលកំណត់
គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុបអត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ1.75%0.25%2.00%1.50%1.50%
2 ខែ1.75%0.25%2.00%1.50%1.50%
3/4/5 ខែ2.75%0.25%3.00%2.50%2.50%
6/7/8 ខែ3.75%0.25%4.00%3.00%3.00%
9/10/11 ខែ4.00%0.25%4.25%3.25%3.25%
12/18/24/36/48/60 ខែ5.50%0.25%5.75%4.50%4.50%
គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុបអត្រាការប្រាក់ស្ដង់ដាអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ1.75%0.25%2.00%1.50%1.50%
2 ខែ2.00%0.25%2.25%1.75%1.75%
3/4/5 ខែ3.00%0.25%3.25%2.75%2.75%
6/7/8 ខែ4.00%0.25%4.25%3.25%3.25%
9/10/11 ខែ4.25%0.25%4.50%3.50%3.50%
12/18/24/36/48/60 ខែ5.75%0.25%6.00%4.75%4.75%
សម្គាល់៖ អតិថិជនជាឯកត្តជន និងនីតិបុគ្គល ដែលមានលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិ (Auto Rollover) ឬ នឹងបើកតាមបញ្ជរបេឡា កម្មវិធី KB PRASAC Mobile និងសេវា KB PRASAC Corporate នឹងទទួលបានការប្រាក់នៃការផ្លាស់ប្តូរថ្មីនេះចាប់ពីថ្ងៃទី 6 ខែតុលា ឆ្នាំ 2025 តទៅ។
🌟គណនីបញ្ញើមានកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុ

តារាងខាងក្រោម គឺជាអត្រាការប្រាក់ប្រែប្រួលសម្រាប់គណនីមានកាលកំណត់គ្រឹះស្ថានហិរញ្ញវត្ថុ (គណនីចម្រើនការប្រាក់ចុងគ្រា) ចំពោះអតិថិជនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងគណនីប្រាក់រៀល និងដុល្លារ។

រយៈពេលអត្រាការប្រាក់ស្តង់ដារថ្មី
01 ខែ1.00%
02 ខែ1.25%
03 / 04 / 05 ខែ1.50%
06 / 07 / 08 ខែ2.50%
09 / 10 / 11 ខែ2.75%
12 / 18 ខែ3.25%
24 / 36 / 48 / 60 ខែ3.50%

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ខេប៊ីប្រាសាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911។

ធនាគារ ខេប៊ីប្រាសាក់ ម.ក ប្រកាសដាក់ឲ្យដេញថ្លៃសាងសង់អគារបណ្ណាល័យក្នុងខេត្តកំពត

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយប្រកាសដាក់ឱ្យដេញថ្លៃសាងសង់អគារបណ្ណាល័យនៅសាលាបឋមសិក្សាត្រពាំងរពៅ ភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ គម្រោងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចូលរួមចំណែកក្នុងការគាំទ្រវិស័យអប់រំ និងការផ្តល់នូវធនធានដ៏មានតម្លៃដល់សហគមន៍របស់យើង។

អ្នកម៉ៅការដែលមានចំណាប់អារម្មណ៍អាចសាកសួរព័ត៌មានលម្អិតដោយទំនាក់ទំនងមកកាន់លេខ 081 800 904 ហើយដាក់ឯកសារដេញថ្លៃនៅធនាគារ ខេប៊ីប្រាសាក់ ការិយាល័យកណ្តាល អគារលេខ 212 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ។ កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់សំណើដេញថ្លៃគឺនៅថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2025 ។

សេចក្ដីជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់សម្រាប់គណនីបញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារ

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជនជ្រាបថា ចាប់ពីថ្ងៃទី 1 ខែសីហា ឆ្នាំ 2025 ធនាគារ ខេប៊ីប្រាសាក់ នឹងធ្វើការផ្លាស់ប្តូរអត្រាការប្រាក់ សម្រាប់គណនីបញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារ។

អតិថិជនជាឯកត្តជន និងនីតិបុគ្គល ដែលមានលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិ (Auto Rollover) ឬនឹងបើកតាមបញ្ជរបេឡា កម្មវិធី KB PRASAC Mobile និងសេវា KB PRASAC Corporate នឹងទទួលបានការប្រាក់នៃការផ្លាស់ប្តូរថ្មីនេះចាប់ពីថ្ងៃទី 1 ខែសីហា ឆ្នាំ 2025 តទៅ តាមតារាងអត្រាការប្រាក់ខាងក្រោម៖

គណនីចម្រើនការប្រាក់ប្រចាំខែ
រយៈពេលអត្រាការប្រាក់ស្តង់ដារសម្រាប់គណនីប្រាក់ដុល្លារ (USD)#colspan#
#rowspan#អត្រាការប្រាក់ចាស់អត្រាការប្រាក់ថ្មី
1 ខែ1.50%1.50%
2 ខែ1.50%1.50%
3/4/ 5 ​ខែ2.50%2.50%
6/7/ 8 ខែ3.50%3.00%
9/10/ 11 ខែ3.75%3.25%
12/18/24/36/48/60 ខែ5.25%4.75%
គណនីចម្រើនការប្រាក់ចុងគ្រា
រយៈពេលអត្រាការប្រាក់ស្តង់ដារសម្រាប់គណនីប្រាក់ដុល្លារ (USD)#colspan#
#rowspan#អត្រាការប្រាក់ចាស់អត្រាការប្រាក់ថ្មី
1 ខែ1.50%1.50%
2 ខែ1.75%1.75%
3/4/5 ខែ2.75%2.75%
6/7/8 ខែ3.75%3.25%
9/10/11 ខែ4.00%3.50%
12/18/24/36/48/60 ខែ5.50%5.00%

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ខេប៊ីប្រាសាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911។

ធនាគារ ខេប៊ីប្រាសាក់ បន្ថែមពេលវេលាបម្រើសេវាដល់ថ្ងៃសៅរ៍នៅសាខាទួលគោក និងសាខាវិមានឯករាជ្យ

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយជម្រាបជូនអតិថិជននិងសាធារណជនអំពីការបន្ថែមពេលវេលាបម្រើសេវានៅព្រឹកថ្ងៃសៅរ៍ នៅសាខាចំនួន 2 គឺសាខាទួលគោក និងសាខាវិមានឯករាជ្យ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនអតិថិជន។

ចាប់ពីថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2025 នេះ សាខាទាំងពីរនេះ នឹងបើកដំណើរការនៅថ្ងៃសៅរ៍ ចាប់ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់ បន្ថែមពីលើម៉ោងធ្វើការធម្មតាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

ការបន្ថែមពេលវេលាបម្រើសេវាអតិថិជននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ ធនាគារ ខេប៊ីប្រាសាក់ ក្នុងការផ្ដល់សេវាជូនអតិថិជនឱ្យកាន់តែប្រសើរ តាមរយៈការផ្តល់សេវាធនាគារដែលបត់បែនស្របតាមតម្រូវការរបស់អតិថិជនជាឯកត្តជន និងក្រុមហ៊ុន ដែលមានពេលវេលាមមាញឹក។

ក្រៅពីសាខាទាំងពីរនេះ អតិថិជនក៏អាចអញ្ជើញមកកាន់ សាខាអ៊ីអនម៉លមានជ័យ ដែលបើកបម្រើការ ចាប់ពីម៉ោង 9:00 ព្រឹក ដល់ 8:00 យប់ ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃឈប់សម្រាកបុណ្យជាតិ និងអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកសេវាបម្រើអតិថិជន 023 999 911086 999 911

បើកដំណើរការ ធនាគារ ខេប៊ីប្រាសាក់ សាខាអ៊ីអនម៉លមានជ័យ

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមគោរពជូនដំណឹងដល់អតិថិជនមេត្ដាជ្រាបថា សាខាអ៊ីអនម៉លមានជ័យ បើកដំណើរការចាប់ពីថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2025 នេះតទៅ។ ហេតុនេះ សូមអតិថិជននិងសាធារណជនទាំងអស់ អញ្ជើញមកទទួលការបម្រើជូននូវសេវាកម្មធនាគារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទំនើប និងសម្បូរបែបសម្រាប់អតិថិជនរៀងរាល់ថ្ងៃ (ចន្ទ ដល់ អាទិត្យ រួមទាំងថ្ងៃឈប់សម្រាកការងារ) ចាប់ពីម៉ោង 9 ព្រឹក ដល់ 8 យប់។

សេចក្ដីជូនដំណឹង អំពីតំហែទាំប្រព័ន្ធ

ធនាគារ ខេប៊ីប្រាសាក់ ម.ក សូមជម្រាបដល់អតិថិជនទាំងអស់មេត្តាជ្រាបថា ធនាគារយើងខ្ញុំនឹងធ្វើតំហែទាំប្រព័ន្ធចំនួនពីរលើក៖

  1. ចាប់ពីម៉ោង 07:20 នាទី យប់ នាថ្ងៃទី 3 ខែមេសា ឆ្នាំ 2025 ដល់ម៉ោង 03:24 នាទី ព្រឹក នាថ្ងៃទី 4 ខែមេសា ឆ្នាំ 2025 ។
  2. ចាប់ពីម៉ោង 08:00 នាទី យប់ នាថ្ងៃទី 8 ខែមេសា ឆ្នាំ 2025 ដល់ម៉ោង 04:20 នាទី ព្រឹក នាថ្ងៃទី 9 ខែមេសា ឆ្នាំ 2025 ។

ក្នុងអំឡុងពេលតំហែទាំនេះ គ្រប់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងសេវាបាគង (ផ្ទេរចូល ផ្ទេរចេញ និង KHQR) នឹងត្រូវផ្អាកជាបណ្តោះអាសន្ន។ សូមអរគុណ

គន្លឹះរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់កម្មវិធី KB PRASAC Mobile

  1. សូម​កុំ​ផ្តល់​ ​បង្ហាញ ឬ​ ​ផ្ញើ​អត្តលេខ​អ្នកប្រើប្រាស់​ ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ឬ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅអ្នកដទៃ។
  2. ​សូម​កុំ​ប្រើ​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ​ឬ​ ​លេខ​ទូរស័ព្ទ​ ​ឬ​ ​លេខ​គណនី​ ​ឬ​ ​លេខ​អត្តសញ្ញាណប័ណ្ណ​ ​ឬ​ ​លេខរៀង​ដែល​ងាយស្រួល​ចាំ​ ​ឬ​ ​ស្រួល​ស្មាន​ដឹង​​ធ្វើជា​​​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​។
  3. ​ត្រូវ​ធានា​ឱ្យ​ច្បាស់​ថា​​ គ្មានអ្នកដទៃ​ឃ្លាំមើល​ ​ឬ​ ​ក៏មាន​មនុស្ស​នៅក្បែរនៅពេលលោកអ្នកបញ្ចូលព័ត៌មានដើម្បី​ចូល​ប្រើប្រាស់​។
  4. សូម​ផ្លាស់ប្តូរ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ឱ្យ​បាន​ញឹកញាប់​ ​និង​ក្នុង​ករណី​សង្ស័យ​ថា​ ​លេខ​កូ​ដ​សម្ងាត់​ (P​IN​) ​ត្រូវ​បាន​ដឹង​ដោយ​អ្នកដទៃ​។
  5. ​លោក​អ្នក​គួរ​កំណត់​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​ចូល​ប្រើប្រាស់កម្មវិធី KB PRASAC Mobile​ ​ឱ្យ​ខុស​ពី​លេខ​សម្ងាត់​(Password​) ​បើក​សោ​ ទូរស័ព្ទ​ចល័ត​ ​ឬ​ ​កុំព្យូទ័រ​របស់​ខ្លួន​។
  6. ត្រូវ​ជូនដំណឹង​មក ធនាគារ ខេ​ប៊ី​ប្រា​សាក់​ ​ជាបន្ទាន់ ​ប្រសិនបើ​លោក​អ្នក​ភ្លេច​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​និង​/​ឬ​ ​អត្តលេខ​អ្នកប្រើប្រាស់​ (User​ ​ID) ​ឬ​ ​សង្ស័យថា​អ្នក​ផ្សេង​បាន​ដឹង​។
  7. ​សូម​ប្រុងប្រយ័ត្ន​ការ​បោកបញ្ឆោត​យក​ព័ត៌មាន​​តាមរយៈ ​ទូរស័ព្ទ​ ​អ៊ី​ម៉ែ​ល​ វេ​ប​សាយ​ត៍ ​ឬ​ ​សារ​​ (SMS​) ​ដែល​ជា​ល្បិច​ឱ្យ​លោក​អ្នក​បញ្ចូល​ព័ត៌មាន​សំខាន់​ៗ​ ​ដូចជា​​ ​អត្តលេខ​អ្នកប្រើប្រាស់​ (​User​ ​I​D​/​User​name​) ​ឬ​ ​លេខ​កូ​ដ​សម្ងាត់​ (PIN​) ​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ឬ​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ (Date of Birth​) ​ឬ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​។​ល​។
  8. ធនាគារ ខេ​ប៊ី​ប្រា​សាក់​ ​នឹង​មិន​ស្នើសុំ​​លោក​អ្នកឱ្យ​ប្រាប់​ពី​ ​លេខ​កូ​ដ​សម្ងាត់​ (​P​IN​) ​និង​/​ឬ​ ​លេខ​កូ​ដ​ O​T​P​ ​ដើម្បី​ចូល​ប្រើកម្មវិធី KB PRASAC Mobile​ ​ទោះ​ដោយ​ផ្ទាល់មាត់​ ​ទូរស័ព្ទ​ ​អ៊ី​ម៉ែ​ល​ ​ឬ​ ​តាមមធ្យោបាយ​ទំនាក់ទំនង​ណាមួយ​ឡើយ​។
  9. ប្រសិនបើ​លោកអ្នក​ទទួល​បាន​អ៊ីម៉ែ​ល​ ​ឬ​ ​សារ​ទូរស័ព្ទ​ ​ឬ​ ​ការ​ហៅ​ទូរស័ព្ទ​ ​ដែល​ស្នើសុំ​ព័ត៌​មាន​ខាងលើ​ ​សូម​លុបចោល​ ​ឬ​ ​បដិសេធ​ជាបន្ទាន់​ ​និង​/​ឬ​ ​មិន​ត្រូវ​ចុច​លើ​តំណ​ភ្ជាប់​បណ្តាញ​ (​Link​) ​ឬ​ ​បើក​ឯកសារ​ភ្ជាប់​ណាមួយ​ដែល​មាននៅ​ក្នុង​អ៊ី​ម៉ែ​ល​នោះ​ឡើយ​។
  10. ​សូម​កុំ​ប្រើ​ទូរស័ព្ទ​ចល័ត​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ដែល​ភ្ជាប់​កម្មវិធី KB PRASAC Mobile ​ជាមួយ​សេវា​អ៊ី​ន​ធឺ​ណែ​ត​សាធារណៈ​ ​ឬ​ ​ប្រើ​រួម​ជាមួយ​អ្នកដទៃ​ ​ដើម្បី​ចៀសវាង​ពី​ការ​បន្លំ​លួច​ដោយ​ ​Hack​e​r ​។
  11. ​​មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ​ ​ឬ​ ​បញ្ចូល​កម្មវិធី​​ដែល​មិន​ស្គាល់​ក្នុង​ទូរស័ព្ទ​ ​ឬ​ ​កុំព្យូទ័រ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ឡើយ​។​ ​ករណី​បាន​ភ្ជាប់​ ​ត្រូវ​ផ្ដាច់​ ​ឬ​ ​លុបចេញ​ ​និង​ស​ម្អា​ត​ភ្លាម​ៗ​ ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ ​ឬ​ ​ការ​បន្លំ​លួច​ប្រាក់​របស់​លោក​អ្នក (Virus​ ​and​/or ​Hack​e​r)​ ។
  12. ​​ត្រូវ​ដំឡើង​កម្មវិធី​ KB ​P​R​A​SAC​ Mobile ​និង​ធ្វើ​បច្ចុប្បន្ន​កម្ម​លើ​កម្មវិធី​ទូរស័ព្ទ​ដោយ​ផ្ទាល់​ពី​ ​Goo​g​l​e​ ​Play​ ​Store​ ឬ​ ​A​p​p​ ​Store​ ​​។
  13. សូម​កុំ​ទុក​ទូរស័ព្ទ​ចល័ត​ ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​​ដែល​កំពុង​បើក​កម្មវិធី KB ​P​R​A​SAC​ Mobile ​ចោល​នៅ​ទី​សាធារណៈ​ ​និង​ត្រូវ​​ចាក់សោ​ទូរស័ព្ទ​ (Lock​ ​Phone​) ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធ​ភ្លាម​ៗ​ករណី​ឈប់​ប្រើប្រាស់​។
  14. ​សូម​ចាកចេញ​ (​Logo​u​t​) ​លុប​ប្រតិបត្តិការ​ (​Clear​ ​History​) ​និង​បិទ​កម្មវិធី​ ​Inter​net​ ​Browse​r ​ឬ​ ​បិទ​កម្មវិធី​ KB ​P​R​A​SAC​ ​Mobile​ ​នៅ​ពេល​​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​រួចរាល់​។
  15. ​ក្នុង​ករណី​លោក​អ្នក ​លក់​ ​ឬ​ ​ផ្ទេរ​ទូរស័ព្ទ​ ​ឬ​ ​ឧបករណ៍​ពាក់ព័ន្ធឱ្យ​អ្នក​ផ្សេង​ ​ត្រូវ​លុប​កម្មវិធី KB ​P​R​A​SAC​ Mobile ​​ឬ​ ​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗ​ចេញពី​ក្នុង​ទូរស័ព្ទ​ ​ឬ​ ឧបករណ៍​ពាក់ព័ន្ធ​ ឱ្យ​បាន​រួចរាល់​ជាមុន​។
  16. ករណី​បាត់​ទូរស័ព្ទ​ ​ឬ​ ​សង្ស័យ​មាន​អ្នក​ផ្សេង​ស្គាល់​លេខ​សម្ងាត់​ចូល​ប្រើប្រាស់​ទូរស័ព្ទ​ ​ឬ​ ឧបករណ៍​ពាក់ព័ន្ធ​ ​ត្រូវ​ជូនដំណឹង​មក​ធនាគារ ខេ​ប៊ី​ប្រា​សាក់​ ​ជាបន្ទាន់​តាមរយៈ​លេខ​ 023/086 999 911 ​ដើម្បី​បង្ខាំង​កម្មវិធី​ KB ​P​R​A​SAC​ Mobile ​ឬ​ ​ចាត់វិធានការ​ផ្សេងៗ​តាម​លក្ខណៈ​បច្ចេកទេស​ ​ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ​។

សេចក្ដីជូនដំណឹងពីការកែប្រែអត្រាការប្រាក់គណនីបញ្ញើមានកាលកំណត់

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជននិងសាធារណជនមេត្តាជ្រាបថា ធនាគារកែប្រែអត្រាការប្រាក់ គណនីបញ្ញើមានកាលកំណត់ សម្រាប់អតិថិជនឯកត្តជន និងនីតិបុគ្គល ដែលបើកតាមសាខា កម្មវិធី KB PRASAC Mobile និងតាមសេវាខេប៊ីប្រាសាក់ខបភើរេត ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 03 ខែធ្នូ ឆ្នាំ 2024 តទៅតាមតារាងខាងក្រោម៖

គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan#
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
1 ខែ1.75%1.50%
2 ខែ2.00%1.75%
3/4/5 ខែ3.00%2.75%
6/7/8 ខែ4.00%3.75%
9/10/11 ខែ4.25%4.00%
12/18/24/36/48/60 ខែ5.75%5.50%
គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan#
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
1 ខែ1.75%1.50%
2 ខែ1.75%1.50%
3/4/5 ខែ2.75%2.50%
6/7/8 ខែ3.75%3.50%
9/10/11 ខែ4.00%3.75%
12/18/24/36/48/60 ខែ5.50%5.25%

* អត្រាការប្រាក់ប្រចាំឆ្នាំ

អាស្រ័យហេតុនេះ សូមអតិថិជននិងសាធារណជន ជ្រាបជាព័ត៌មាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជន តាមលេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ។

សូមអរគុណ

សេចក្ដីជូនដំណឹងអំពីការធ្វើបច្ចុប្បន្នភាពឯកសារបញ្ជាក់អត្តសញ្ញាណដែលអស់សុពលភាព

ធនាគារ ខេប៊ីប្រាសាក់ ម.ក សូមគោរពអញ្ជើញអតិថិជន មេត្តាយកឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាពរបស់ខ្លួនមកជំនួសឯកសារអស់សុពលភាពដែលកំពុងប្រើប្រាស់ជាមួយខេប៊ីប្រាសាក់។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុន សម្រាប់ការចូលរួមសហការរបស់លោកអ្នក។

សូមអរគុណ

សេចក្ដីជូនដំណឹងពីការកែប្រែអត្រាការប្រាក់គណនីបញ្ញើមានកាលកំណត់

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជននិងសាធារណជនមេត្តាជ្រាបថា ធនាគារយើងខ្ញុំនឹងកែប្រែអត្រាការប្រាក់បើកគណនីបញ្ញើមានកាលកំណត់ សម្រាប់អតិថិជនឯកត្តជន និងនីតិបុគ្គល ដែលបើកតាមសាខា កម្មវិធី KB PRASAC Mobile និងតាមសេវាខេប៊ីប្រាសាក់ខបភើរេត ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 03 ខែកញ្ញា ឆ្នាំ 2024 តទៅ តាមតារាងខាងក្រោម៖

គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan#
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
1 ខែ2.00%1.75%
2 ខែ2.25%2.00%
3/4/5 ខែ3.25%3.00%
6/7/8 ខែ4.25%4.00%
9/10/11 ខែ4.50%4.25%
12/18/24/36/48/60 ខែ6.25%6.00%
គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan#
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
1 ខែ2.00%1.75%
2 ខែ2.00%1.75%
3/4/5 ខែ3.00%2.75%
6/7/8 ខែ4.00%3.75%
9/10/11 ខែ4.25%4.00%
12/18/24/36/48/60 ខែ6.00%5.75%

* អត្រាការប្រាក់ប្រចាំឆ្នាំ

អាស្រ័យហេតុនេះ សូមអតិថិជននិងសាធារណជន ជ្រាបជាព័ត៌មាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជន តាមលេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ។

សូមអរគុណ!

សេចក្ដីជូនដំណឹងពីការកែប្រែអត្រាការប្រាក់បន្ថែម

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជននិងសាធារណជនមេត្តាជ្រាបថា ធនាគារយើងខ្ញុំបានកែប្រែអត្រាការប្រាក់បន្ថែម លើការបើកគណនីបញ្ញើមានកាលកំណត់ សម្រាប់អតិថិជនឯកត្តជន និងនីតិបុគ្គល ដែលបើកតាមសាខា និងកម្មវិធី KB PRASAC Mobile ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 15 ខែមីនា ឆ្នាំ 2024 ទៅតាមតារាងខាងក្រោម៖

1.ការកែប្រែអត្រាការប្រាក់ នៃគណនីបញ្ញើមានកាលកំណត់ សម្រាប់អតិថិជនឯកត្តជន និងនីតិបុគ្គល៖

គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាការប្រាក់ស្តង់ដារអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុបអត្រាការប្រាក់ស្តង់ដារអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ3.00%3.00%2.75%2.75%
2 ខែ3.00%3.00%2.75%2.75%
3/4/5 ខែ4.00%4.00%3.75%3.75%
6/7/8 ខែ5.00%5.00%4.75%4.75%
9/10/11 ខែ5.25%5.25%5.00%5.00%
12/18/24/36/48/60 ខែ7.00%0.50%7.50%7.00%0.25%7.25%
គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan##colspan##colspan##colspan##colspan#
រយៈពេលប្រាក់រៀល#colspan##colspan#ប្រាក់ដុល្លារ#colspan##colspan#
#rowspan#អត្រាការប្រាក់ស្តង់ដារអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុបអត្រាការប្រាក់ស្តង់ដារអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ3.00%3.00%2.75%2.75%
2 ខែ3.25%3.25%3.00%3.00%
3/4/5 ខែ4.25%4.25%4.00%4.00%
6/7/8 ខែ5.25%5.25%5.00%5.00%
9/10/11 ខែ5.50%5.50%5.25%5.25%
12/18/24/36/48/60 ខែ7.25%0.50%7.75%7.25%0.25%7.50%

2. ការកែប្រែអត្រាការប្រាក់ នៃគណនីបញ្ញើមានកាលកំណត់ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖

រយៈពេលអត្រាការប្រាក់ ជារូបិយប័ណ្ណប្រាក់រៀលនិងប្រាក់ដុល្លារ#colspan##colspan#

#rowspan#
អត្រាការប្រាក់ស្ដង់ដារអត្រាការប្រាក់បន្ថែមអត្រាការប្រាក់សរុប
1 ខែ1.00%1.00%
2 ខែ1.25%1.25%
3/4/5 ខែ1.50%1.00%2.50%
6/7/8 ខែ2.50 %1.00%3.50 %
9/10/11 ខែ3.00 %1.00%4.00 %
12/18 ខែ4.00%1.00%5.00%
24/36/48/60 ខែ4.25%1.00%5.25%

* អត្រាការប្រាក់ប្រចាំឆ្នាំ

អាស្រ័យហេតុនេះ សូមអតិថិជននិងសាធារណជន ជ្រាបជាព័ត៌មាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជន តាមលេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ។

សូមអរគុណ!

សេចក្ដីជូនដំណឹងពីការកែប្រែអត្រាការប្រាក់បន្ថែម

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជននិងសាធារណជនមេត្តាជ្រាបថា ធនាគារយើងខ្ញុំបានកែប្រែអត្រាការប្រាក់បន្ថែម លើការបើកគណនីបញ្ញើមានកាលកំណត់ សម្រាប់អតិថិជនឯកត្តជន និងនីតិបុគ្គល ដែលបើកតាមសាខា និងកម្មវិធី KB PRASAC Mobile ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 2 ខែឧសភា ឆ្នាំ 2024 ទៅតាមតារាងខាងក្រោម៖

1.ការកែប្រែអត្រាការប្រាក់ នៃគណនីបញ្ញើមានកាលកំណត់ សម្រាប់អតិថិជនឯកត្តជន និងនីតិបុគ្គល៖

គណនីចម្រើនការប្រាក់ចុងគ្រា#colspan##colspan#
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
1 ខែ2.50%2.25%
2 ខែ2.75%2.50%
3/4/5 ខែ3.75%3.50%
6/7/8 ខែ4.75%4.50%
9/10/11 ខែ5.00%4.75%
12/18/24/36/48/60 ខែ7.00%6.75%
គណនីចម្រើនការប្រាក់ប្រចាំខែ#colspan##colspan#
រយៈពេលប្រាក់រៀលប្រាក់ដុល្លារ
1 ខែ2.50%2.25%
2 ខែ2.50%2.25%
3/4/5 ខែ3.50%3.25%
6/7/8 ខែ4.50%4.25%
9/10/11 ខែ4.75%4.50%
12/18/24/36/48/60 ខែ6.75%6.50%

2. ការកែប្រែអត្រាការប្រាក់ នៃគណនីបញ្ញើមានកាលកំណត់ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖

រយៈពេលអត្រាការប្រាក់ ជារូបិយប័ណ្ណប្រាក់រៀលនិងប្រាក់ដុល្លារ
1 ខែ1.00%
2 ខែ1.25%
3/4/5 ខែ2.00%
6/7/8 ខែ3.00 %
9/10/11 ខែ3.50 %
12/18 ខែ4.25%
24/36/48/60 ខែ4.50%

* អត្រាការប្រាក់ប្រចាំឆ្នាំ

អាស្រ័យហេតុនេះ សូមអតិថិជននិងសាធារណជន ជ្រាបជាព័ត៌មាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកផ្នែកបម្រើសេវាអតិថិជន តាមលេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ។

សូមអរគុណ!

ធនាគារ​ខេ​ប៊ី​ប្រា​សាក់​ ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ធនាគារ​ស្នូល​ ​និង​សេវា​ធនាគារ​ចល័ត

​ភ្នំពេញ​៖​ ​ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​សូម​ជម្រាប​ជូន​អតិថិជន​និង​សាធារណជន​មេត្តា​ជ្រាប​អំពី​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ធនាគារ​ស្នូល​ ​និង​សេវា​ធនាគារ​ចល័ត​របស់​ខ្លួន​ ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​របស់​អតិថិជន​កាន់តែ​ប្រសើរ​។​

​ក្នុង​ន័យ​នេះ​ ​ធ​នាគា​យើងខ្ញុំ​នឹង​ផ្អាក​ដំណើរការ​សេវា​ធនាគារ​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​ ​តាម​កាលបរិច្ឆេទ​ខាងក្រោម​៖​

​ផ្អាក​ផ្តល់​សេវាកម្ម​តាម​បញ្ជរ​បេឡា​នៅ​គ្រប់​សាខា​ចាប់ពី​ថ្ងៃ​ទី​ 19 ​ខែ​មករា​ ​ម៉ោង​ 12:00 ​នាទី​ ​ថ្ងៃត្រង់​ ​រហូតដល់​ថ្ងៃ​ទី​ 22 ​ខែ​មករា​ ​ឆ្នាំ​ 2024 ​ម៉ោង​ 7:00 ​នាទី​ ​ព្រឹក​។​
​ផ្អាក​គ្រប់​ប្រតិបត្តិការ​សេវា​ធនាគារ​តាមរយៈ​កម្មវិធី​ KB ​P​R​A​SAC​ ​Mobile​, ​AT​M​ ​ការ​ទូទាត់​តាមរយៈ​ K​H​QR ​Code​ ​របស់​ខេ​ប៊ី​ប្រា​សាក់​ ​និង​មធ្យោបាយ​ផ្សេងៗ​ទាំងអស់​ ​ចាប់ពី​ថ្ងៃ​ទី​ 19 ​ខែ​មករា​ ​ម៉ោង​ 6:00 ​នាទី​ ​ល្ងាច​ ​រហូតដល់​ថ្ងៃ​ទី​ 22 ​ខែ​មករា​ ​ឆ្នាំ​ 2024 ​ម៉ោង​ 7:00 ​នាទី​ ​ព្រឹក​។​
​ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ក្នុង​ការ​បោះជំហាន​ឈាន​មុខ​ផ្នែក​បច្ចេកវិទ្យា​ ​ដើម្បី​​ធានា​​ថា​​ប្រព័ន្ធ​​ធនាគារ​​ស្នូល​​របស់​​យើង​ខ្ញុំ​​បំពេញ​​តាម​​តម្រូវ​​ការ​​របស់​​អតិថិជន​​។​

​យើងខ្ញុំ​សូម​អរគុណ​ចំពោះ​ការយោគយល់​ ​និង​ការ​សហការ​របស់​លោកអ្នក​ក្នុង​អំឡុង​ពេល​នៃ​ការ​អាក់ខាន​សេវា​ជា​បណ្ដោះអាសន្ន​នេះ​។​ ​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​បង្ហាញ​ពី​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​ចំពោះ​អនាគត​របស់​ធនាគារ​ខេ​ប៊ី​ប្រា​សាក់​។​

​សម្រាប់​ច​ម្ងល់ ​ឬ​ ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​ផ្នែក​បម្រើ​អតិថិជន​ ​តាមរយៈ​លេខ​ 086 999 911 ​ឬ​ 023 999 911​។​

​ធនាគារ​ខេ​ប៊ី​ប្រា​សាក់​សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​និង​យោគយល់​របស់​អតិថិជន ​ស្រប​​ពេល​​ដែល​​យើង​​ខិតខំ​​ផ្តល់​ជូន​​អ្នក​​នូវ​​សេវាកម្ម​​ធនាគារ​​ដែល​​កាន់​តែ​​ប្រសើរ​​ឡើង។